ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមុទ្រ​ចិន​ខាងត្បូង​! វៀតណាម​ថា​ ចិន​ដក​នាវា​ចេញពី​តំបន់​ខ្លួន

4 ឆ្នាំ មុន

ប្រទេស​វៀតណាម​-​ចិន ៖ នាវា​មួយ​ក្រុម​របស់​ចិន​បាន​ចាក​ចេញពី​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​របស់​វៀតណាម ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ហើយ ដែល​នោះ​ជា​ការ​បញ្ចប់​រយៈពេល​១​ខែ​នៃ​ការ​ប៉ះទង្គិច​គ្នា​ខាង​ការទូត ទាក់​ទិន​នឹង​ដែនទឹក​នោះ​ដែល​សម្បូរ​ដោយ​ធនធាន ទាមទារ​ដោយ​ប្រទេស​ទាំង​២​និង​ប្រទេស​ឯទៀត​ៗ​នៅ​អា​ស៊ី​អាគ្នេយ៍​។ នាវា​ស្រាវជ្រាវ​របស់​ផ្នែក​ភូ​គ​ម្ភ​សាស្ត្រ​ចិន​អម​ដោយ​នាវា​ជា​ច្រើន​គ្រឿង​ទៀត បាន​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៣​កក្កដា​មក នូវ​បេសកកម្ម​ស្រាវជ្រាវ​មួយ…

ប្រទេស​វៀតណាម​-​ចិន ៖ នាវា​មួយ​ក្រុម​របស់​ចិន​បាន​ចាក​ចេញពី​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​របស់​វៀតណាម ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ហើយ ដែល​នោះ​ជា​ការ​បញ្ចប់​រយៈពេល​១​ខែ​នៃ​ការ​ប៉ះទង្គិច​គ្នា​ខាង​ការទូត ទាក់​ទិន​នឹង​ដែនទឹក​នោះ​ដែល​សម្បូរ​ដោយ​ធនធាន ទាមទារ​ដោយ​ប្រទេស​ទាំង​២​និង​ប្រទេស​ឯទៀត​ៗ​នៅ​អា​ស៊ី​អាគ្នេយ៍​។

នាវា​ស្រាវជ្រាវ​របស់​ផ្នែក​ភូ​គ​ម្ភ​សាស្ត្រ​ចិន​អម​ដោយ​នាវា​ជា​ច្រើន​គ្រឿង​ទៀត បាន​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៣​កក្កដា​មក នូវ​បេសកកម្ម​ស្រាវជ្រាវ​មួយ នៅ​ជុំវិញ​ប្រជុំ​កោះ​SPRATLEYS ដែល​បណ្ដាល​ឲ្យ​វៀតណាម សហ​រដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​មានការ​ខឹងសម្បា ដោយ​ចាត់​ទុក​ថា​នោះ​ជា​សកម្មភាព​ឈ្លានពាន​មួយ​។

ក្រុង​ហាណូយ​អះអាង​នា​ថ្ងៃ​ទី​៨​សីហា​ថា បណ្ដា​នាវា​ចិន​ទាំងនោះ បាន​ចាក​ចេញពី​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​របស់​ខ្លួន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ក្រោយ​ការ​តវ៉ា​ផ្ទួន​ៗ​របស់​ខ្លួន​មក​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម លោកស្រី​THI THU HANG​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា នា​ថ្ងៃ​ទី​៧​សីហា​កង​នាវា​HAIYANG8​របស់​ចិន បាន​បញ្ចប់​ប្រតិបត្តិការ​ស្រាវជ្រាវ​ភូ​គ​ម្ភ​សាស្ត្រ​របស់​ខ្លួន ហើយ​ចាក​ចេញពី​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​របស់​វៀតណាម​ហើយ​។ លោកស្រី​បន្ត​ថា វៀតណាម​បាន​បង្ហាញ​ពី​សុ​ឆន្ទៈ​របស់​ខ្លួន​និង​ស្វែងរក​ការ​ចរចា​ជាមួយ​បណ្ដា​ប្រទេស​ដែល​ទាក់ទិន​ដើម្បី​ដោះស្រាយ​ជម្លោះ​។

ក្រុង​ប៉េ​កាំ​ង​មិន​បាន​អះអាង​ពី​វត្តមាន​នៃ​កង​នាវា​ខ្លួន​ក្នុង​តំបន់​នោះ​ឡើយ​។ ចិន​ដោយ​សំអាង​ពី​វត្តមាន​ដ៏​ចំណាស់​បំផុត​របស់​ខ្លួន ក្នុង​តំបន់​ដែល​មាន​ជម្លោះ​នោះ​ជាមួយ​ប្រទេស​ជា​ច្រើន​មាន​វៀតណាម ហ្វ៊ី​លី​ពី​ន ម៉ា​ឡេ​ស៊ី ​និង​ព្រុយ​ណេ លើក​ពី​អធិបតេយ្យភាព​របស់​ខ្លួន លើ​បណ្ដា​កោះ​នៃ​តំបន់​សមុទ្រ​ដ៏​ធំ​ទូលាយ​នោះ ដែល​ចិន​ទាមទារ​ស្ទើរ​ទាំងស្រុង តំបន់​សមុទ្រ​ចិន​ខាងត្បូង​ជា​ផ្លូវ​សមុទ្រ​ធ្វើ​ពាណិជ្ជកម្ម​សំខាន់​មួយ​នៃ​ពិភពលោក​។ ក្រុង​ប៉េ​កាំ​ង​បាន​បង្កើន​វត្តមាន​យោធា​នៅ​ទីនោះ​ដោយ​ដាក់​ពង្រាយ​បណ្ដា​នាវាចម្បាំង​និង​បង្កើត​ប៉ុស្តិ៍​ជួរ​មុខ​នានា​។

ពេល​មក​កាន់​ប្រទេស​ថៃ​កាលពី​ស​ប្ដា​ហ៍​មុន​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO បាន​ស្នើ​ដល់​បណ្ដា​ប្រទេស​អា​សី​ុ​អាគ្នេយ៍​ឲ្យ​ប្រឆាំង​នឹង​ទ​ង្វើ​នោះ​របស់​ចិន​។ មុន​នេះ​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ឲ្យ​ក្រុង​ប៉េ​កាំ​ង​បញ្ចប់​ការ​វាតទី​របស់​ខ្លួន​ក្នុង​តំបន់​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ