ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​អំណោយ​សប្បុរសជន​ផ្តល់​ដល់​កូន​ភ្លោះ​​ពិការ​និង​​កុមារ​ដុះ​សាច់​ក្នុង​ភ្នែក

13 ឆ្នាំ មុន

ខេត្តស្ទឹង​ត្រែង​ ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ អំណោយជាថវិកា៨ដុល្លារ​ត្រូវបាននាំយកទៅ​ប្រគល់ឱ្យកូនភ្លោះប្រុសកំព្រាទាំងពីរស្វិតដៃ​ជើង​រស់រំពឹងជីដូនជរា នៅភូមិរាជានុកូល សង្កាត់​ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ក្នុងវត្តភ្នំស្ទឹងត្រែង និង​​ថវិកា​៥​ដុល្លារ​ទៀត​បាន​ផ្តល់​ឱ្យ​​កុមារ​​ដុះ​សាច់​ក្នុង​ភ្នែក​ដែល​កំពុង​រង់​ចាំ​ការ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​​ខ្មែរ-សូវៀត​ ក្រោម​ការ​ឧបត្ថម្ភ​​ថ្លៃ​​ព្យាបាល​​របស់​​លោកជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន។ ថវិកា​ចំនួន​១៣​​​ ដុល្លារ​នេះ

ខេត្តស្ទឹង​ត្រែង​ ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ អំណោយជាថវិកា៨ដុល្លារ​ត្រូវបាននាំយកទៅ​ប្រគល់ឱ្យកូនភ្លោះប្រុសកំព្រាទាំងពីរស្វិតដៃ​ជើង​រស់រំពឹងជីដូនជរា នៅភូមិរាជានុកូល សង្កាត់​ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ក្នុងវត្តភ្នំស្ទឹងត្រែង  និង​​ថវិកា​៥​ដុល្លារ​ទៀត​បាន​ផ្តល់​ឱ្យ​​កុមារ​​ដុះ​សាច់​ក្នុង​ភ្នែក​ដែល​កំពុង​រង់​ចាំ​ការ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​​ខ្មែរ-សូវៀត​ ក្រោម​ការ​ឧបត្ថម្ភ​​ថ្លៃ​​ព្យាបាល​​របស់​​លោកជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន។ ថវិកា​ចំនួន​១៣​​​ ដុល្លារ​នេះ​គឺជា​អំណោយ​​ទាន​របស់​លោក​សេង ហ៊ួរ។ ក្មេង​ប្រុស​ភ្លោះ២នាក់បងប្អូនមានឈ្មោះ ដួង ហ៊ួ និងដួង ហៃ អាយុ១៤ឆ្នាំ ពួកគេទាំង​២​នាក់​មិន​​​ត្រឹម​តែកើតមកអភ័ព្វកំព្រាឪពុកម្តាយ ស្លាប់​ចោលនោះទេ ថែមទាំងរស់នៅយ៉ាង​លំបាក​វេទនា ខណៈដែលកម្ម​​លិខិតបាន​កំណត់​ឱ្យ​ពួកគេកើតមក​ជាកូនភ្លោះចាប់កំណើតក្នុង​ត្រកូលអ្នក​ក្រក្សត់និងមានកាយ​សម្បទា​មិន​ប្រក្រតី​ដោយស្វិតដៃជើងមិនអាចកំរើកបាន​ហើយ​រស់​ពឹង​លើ​ជីដូន​ជាអ្នកជួយយកអាសា។

ទោះបីយ៉ាងណាក៏ជីវិតកូនភ្លោះទាំងពីរ នៅតែខិតខំតស៊ូរស់រានមានជីវិតតាំងពីប្រសូត្រ ចេញពីផ្ទៃម្តាយ ហើយក៏មិនបានឃើញមុខ​ម្តាយ ខណៈពេលម្តាយបានប្រសូតកូនទាំងពីរនាក់នេះបានរយៈ៨ថ្ងៃ​ក៏លាចាកលោកនៅ​ឆ្នាំ១៩៩៦។ ​រីឯឪពុកជាយោធានៅព្រំដែនក៏បានស្លាប់​នៅ​ឆ្នាំ​២០០៦ ដោយសារជំងឺគ្រុញចាញ់​ហើយបន្សល់​ទុកឱ្យកូនភ្លោះទាំងពីរនាក់​នេះតស៊ូ​ផ្ញើ​ជីវិត​ទាំងស្រុងលើជីដូនជរាដែលសមាទានសីលក្នុង​វត្ត។ លោកយាយទូ គីមឡេង អាយុ៧៩ឆ្នាំ ជា​ជីដូនខាងឪពុករបស់កូនភ្លោះពិការទាំងពីរ ហើយសព្វថ្ងៃលោកយាយបានមករស់នៅសមាទាន​សីល​ក្នុង​បរិវេណវត្តភ្នំស្ទឹងត្រែង​នេះមាន​រយៈពេលជាង១៦ឆ្នាំមកហើយ។ លោកយាយ​បានរៀបរាប់ថា ឪពុករបស់ចៅ​ភ្លោះ​ទាំង​ពីរនេះ​មានឈ្មោះដួង យូរ ឯ​ម្តាយ​ឈ្មោះច្រឹប ហើយ​ចៅប្រុស​ទាំងពីរត្រូវបានគាត់ចិញ្ចឹមបីបាច់ថែ​រក្សា​តាំងពី​ឪពុកម្តាយរបស់ពួកគេស្លាប់ចោល​មកម្ល៉េះ។ សព្វថ្ងៃ ដួង ហ៊ួ និងដួង ហៃ ជាកូន​ភ្លោះ​ពិការ​​ស្វិត​ដៃជើងទាំងពីរនាក់ ហើយធំដឹងក្តី​មកគឺនៅក្នុងវត្តរហូតមិនដែលបានស្គាល់​សាលា​រៀន​នឹងគេទេ ដោយសារពួកគេជាក្មេងពិការ​ទៅណា​មក​ណាមិនបានសូម្បីតែហូបបាយក៏​គាត់​ជា​ជីដូនបញ្ចុកដែរ។

ដោយឡែក​ចំពោះ​ក្មេង​ប្រុស​ឈ្មោះ​បេន មករា​ អាយុ​៤ឆ្នាំ​​ដែល​ដុះ​សាច់​ភ្នែក​​ខាង​ឆ្វេង​បាន​ទទួល​ថវិកា​របស់​​សប្បុរសជន​តាម​រយៈ​កោះ​សន្តិភាព​ចំនួន​២ម៉ឺន​រៀល កាលពី​ព្រឹក​ថ្ងៃទី​២៣ ធ្នូ ឆ្នាំ​២០១០ នៅ​ក្នុង​បរិវេណ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត។​ លោក​ប៉ុក សារុំ អាយុ​៣៧ឆ្នាំ ដែល​ត្រូវជា​​ឪពុក​របស់​ក្មេង​ប្រុស​ឈ្មោះ​បេន មករា បាន​រៀបរាប់​​ថា កូន​ប្រុស​របស់​គាត់​ត្រូវ​បាន​គ្រូពេទ្យ​​នៃ​មន្ទីរ​​ពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​ ព្យាបាល​តាម​វិធី​ចាក់​ថ្នាំ​ដើម្បី​ឱ្យ​សាច់​ភ្នែក​ដែល​ដុះនោះស្វិត​ក្នុង​រយៈពេល​៣អាទិត្យ​ម្តង ​ហើយ​តំរូវ​ឱ្យ​ចាក់​ថ្នាំ​សរុប​ចំនួន​​១៨​ដង​ ទើប​គ្រប់​ចំនួន​នៃ​ការ​ព្យាបាល ​​(គ្រប់ដូស) ។​​លោក​ម៉ុក សារុំ បាន​បន្ត​ទៀតថា ការព្យាបាល​​សង្ឃឹម​​ជាតែ២០​%​ប៉ុណ្ណោះ​ ពុំ​អាច​សង្ឃឹម​ជា​១០០%​ឡើយ៕​