ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​បៃតង​អុីឈី​តាន់ ផ្តល់​សំណាង​ដល់​បុរស​ជា​កសិករ​ម្នាក់​ទៀត​ហើយ​នៅ​ខេត្ត​តាកែវ

4 ឆ្នាំ មុន
  • ភ្នំពេញ

សំឡេង​ហូរ​ក​ញ្ជៀ​វ និង​ស្នូរ​ទះដៃ​យ៉ាង​រំពង ដែល​បង្ហាញ​ពី​ភាព​រីករាយ អបអរសាទរ ចំពោះ​បុរស​ម្នាក់​ដែល​បាន​ឈ្នះ​រង្វាន់​ធំ​ពី​តែ​បៃតង អុីឈី​តាន់ នូវ​ទឹកប្រាក់ ១០០​លាន​រៀល​។ បុរស​ដែល​មានសំណាង​រូប​នេះ​មានឈ្មោះ គង់…

សំឡេង​ហូរ​ក​ញ្ជៀ​វ និង​ស្នូរ​ទះដៃ​យ៉ាង​រំពង ដែល​បង្ហាញ​ពី​ភាព​រីករាយ អបអរសាទរ ចំពោះ​បុរស​ម្នាក់​ដែល​បាន​ឈ្នះ​រង្វាន់​ធំ​ពី​តែ​បៃតង អុីឈី​តាន់ នូវ​ទឹកប្រាក់ ១០០​លាន​រៀល​។ បុរស​ដែល​មានសំណាង​រូប​នេះ​មានឈ្មោះ គង់ មក​រា អាយុ​៣៦​ឆ្នាំ មានមុខរ​បរជា​កសិករ រស់នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ធ្លក ស្រុក​ទ្រាំង ខេត្តតាកែវ​។

នៅ​ចំពោះ​មុខ ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋា​ន​ស្ថិត​នៅ​ភូមិសាស្ត្រ​ខាងលើ​នេះ លោក គង់ មក​រា បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ៖ បច្ចុប្បន្ន​នេះ​បើ​និយាយ​ពី​ជីវភាព​គ្រួសារ​ហាក់​មិនសូវ​ជា​ពិបាក​ប៉ុន្មាន​នោះ​ទេ ពោល​គឺ​ក្រៅពី​មានមុខរ​បរជា​កសិករ​ធ្វើស្រែ គ្រួសារ​របស់​លោក​ក៏​ជា​អ្នក​លក់ដូរ​គ្រឿងទេស​ប្រចាំ​ភូមិ​នៅ​ពីមុខ​ផ្ទះ​ផង​ដែរ​។

លោក​បាន​បន្ត​ឱ្យ​ដឹង​ថែម​ទៀត​ថា ជា​ទម្លាប់​ប្រចាំ​ថ្ងៃ លោក​តែង​ទទួលទាន​តែ​បៃតង អុីឈី​តាន់ ព្រោះ​មាន​រសជាតិ​ឆ្ងាញ់ ជា​ពិសេស​មុន​ពេល​ចេញ​ទៅ​ស្រែ គឺ​តែង​យក​ជាប់​ខ្លួន​ជា​និច្ច ទុក​សម្រាប់​ទទួលទាន​នៅ​ពេល​ស្រេកទឹក និង​អស់កម្លាំង​។ ដោយឡែក កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ នៅ​ពេល​សម្រាក​ពី​ធ្វើ​ការងារ​ផ្ទះ​រួច លោក​បាន​យក​តែ​បៃតង អុី​ឈី​តាន់ រសជាតិ​ផ្លែ​ទទឹម ពី​ក្នុង​ធុង​ដែល​ប្រពន្ធ​ដាក់​លក់​មក​ទទួលទាន លុះ​ពេល​មួល​គម្រប​ដប​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់ ១០០​លាន​រៀល​តែ​ម្ដង​។ ភ្លាម​នោះ លោក​ពិតជា​មាន​អារម្មណ៍​រីករាយ​រំភើប​ជា​ខ្លាំង ហើយ​ក៏​បាន​ស្រែក​ប្រាប់​ប្រពន្ធ និង​អ្នក​ជិតខាង​ឱ្យ​ជួយ​មើល ហើយ​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​ស្រាប់​នៅ​នឹង​គម្រប​ដប​តែ​ម្ដង​។

លោក គង់ មក​រា បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​លុយ​រង្វាន់​ធំ ១០០ លាន​រៀល​នេះ លោក​នឹង​មួយ​ចំនួន​សង់ផ្ទះ​ឱ្យ​បាន​សមរម្យ ហើយ​ទុក​មួយ​ចំនួន​ទៀត​សម្រាប់​ពង្រីក​មុខរបរ​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០១៩ នេះ ក្រុមហ៊ុន តែ​បៃតង អុីឈី​តាន់ បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់ ១០០ លាន​រៀល រហូត​ដល់ ៧០ រង្វាន់​, ម៉ូតូ Scoopy i ចំនួន ៧០​រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន ៧០​រង្វាន់ រួម​ជាមួយនឹង​រង្វាន់ Free តែ​បៃតង​អុី​ឈី​តាន់ រាប់​លាន​រង្វាន់​ទៀត​។ រួសរាន់​ឡើង អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាច​ជា​រូប​អ្នក ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ