ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូកែ​ស្ទះ​ពេក កម្ពុជា​-​ជប៉ុន ចាប់ដៃ​គ្នា​ដាក់​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ពិសេសក្នុងភ្នំពេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ដាក់​អោយ​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​គ្មាន​ការ​រំខាន​ដោយ​បញ្ហា​កក់​ស្ទះចរាចរណ៍ ។ អភិបាល​រាជធានី​ភ្នំពេញ​បាន​ចាត់​ទុក​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​ដែល​កំពុង​ដាក់​អោយ​ដំណើរការ​នា​ពេល​កន្លង​មកនេះ បាន​ជួយ​ដោះស្រាយ បញ្ហា​កក​ស្ទះ​ច​រារ​ច​ណ៍​ក្នុង​រាជធានី​ភ្នំពេញ​បាន​មួយ​ចំនួន​ធំ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ដាក់​អោយ​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​គ្មាន​ការ​រំខាន​ដោយ​បញ្ហា​កក់​ស្ទះចរាចរណ៍ ។

អភិបាល​រាជធានី​ភ្នំពេញ​បាន​ចាត់​ទុក​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​ដែល​កំពុង​ដាក់​អោយ​ដំណើរការ​នា​ពេល​កន្លង​មកនេះ បាន​ជួយ​ដោះស្រាយ បញ្ហា​កក​ស្ទះ​ច​រារ​ច​ណ៍​ក្នុង​រាជធានី​ភ្នំពេញ​បាន​មួយ​ចំនួន​ធំ ដោយសារ​តែ​ប្រព័ន្ធ​បច្ចេកវិទ្យា ទំនើប​នេះ​អាច​បញ្ជា​ចរាចរណ៍​ពី​ចំងាយ មិន​អោយ​ចរណ៍​កកស្ទះ​យូរ ហើយ​អាច​បញ្ជា​ទិស​ចរាចរណ៍​ទៅ​កន្លែង​ដែល​ពុំ​សូវ​កកស្ទះ ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ដំណើរការ​ជា​ផ្លូវការ​នូវ​សមិទ្ធិ​ផល​នានា​ដែល​បាន​សាងសង់​ក្នុង​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ឥ​យ​សំណង​របស់​ប្រទេស​ជប៉ុន​នៅ​រសៀល​ថ្ងៃ​ទី​៨ សីហា នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា គម្រោង​នេះ​គឺ​មាន​ភាព​វ័យឆ្លាត​តាម​រយៈ​ការ​តម្លើង​ការ​បំពាក់​ស្តុ​ប​ថ្មី​នៅ​ចំណុចប្រសព្វ​ចំនួន​១១៥​ទីតាំង ការ​បំពាក់​កាមេរ៉ា​ចាប់​យក​រូបភាព​ចរាចរណ៍​ហើយ​វិភាគ​ទិន្នន័យ និង​ការ​កសាង​មជ្ឈមណ្ឌល​គ្រប់គ្រង​ចរាចរណ៍​ដើម្បី​ងាយស្រួល​ក្នុង​ការ​បញ្ជា​ចរាចរណ៍​ពី​ចំងាយ ។

លោក​បាន​អះអាង​ថា ការ​បង្កើត​គម្រោង​គ្រប់គ្រង​ប្រព័ន្ធ​ចរាចរណ៍​នេះ​ឡើង​គឺជា​វិធានការ​ដោះស្រាយ​ចំពោះ​មុខ ខណៈ​ដែល​ក្នុង​រាជធានី​ភ្នំពេញ មាន​មធ្យោបាយ​ធ្វើ​ដំណើរ​កើនឡើង​ខ្លាំង​រហូត​ដល់​ជាង​២​លាន​គ្រឿង ដែល​បង្ក​ការ​កកស្ទះ​ជាង​រាល់ថ្ងៃ ។

លោក HORINOUCHI Hidehisa ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ប្រព័ន្ធ​គ្រប់​គ្រង់​ចរាចរណ៍​បែប​ទំនើប​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​មាន​ប្រសិទ្ធភាព ។

លោក​បន្ត​ថា គម្រោង​នេះ​រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​រហូត​ដល់​ជាង ១៥​លាន​៧​សែន​ដុល្លារ​ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​កាលពី​ចុងឆ្នាំ​២០១៨ កន្លង​ទៅ ៕

កែសម្រួល​ដោយ ៖ សំណាង