ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់ទឹកភ្លៀងវាយ​ប្រហារ​ផ្លូវចូល​មូលដ្ឋានសមុទ្ររាម​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បាន​ឱ្យ​ដឹង​ថា គិតមកត្រឹមវេលាម៉ោង​​​១១​និង​​​៥១នាទីព្រឹកថ្ងៃទី​៩ សីហា ឆ្នាំ​២០១៩ ​ផ្លូវ​ចូល​ទៅ​មូលដ្ឋាន​សមុទ្រ​រាម​បាន​រងការ​បាក់​ខូច​ផ្នែក​ខ្លះ ​ដោយសារ​ជំនន់ទឹក​ភ្លៀង​​។ បើ​តាមប្រភពពី​​មន្ត្រី​កង​ទ​ព័​ជើង​ទឹកបាន​​ថ្លែង​ថា ផ្លូវ​ដែលត្រូវ​​ទឹក​ហូរ​ច្រោះបណ្តាល​ឱ្យ​​ដាច់​ខូច​ខាងលើ​នេះស្ថិត​នៅ​ចន្លោះ​គីឡូ​មែ​ត្រ​លេខ​៧-៨…

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បាន​ឱ្យ​ដឹង​ថា គិតមកត្រឹមវេលាម៉ោង​​​១១​និង​​​៥១នាទីព្រឹកថ្ងៃទី​៩ សីហា ឆ្នាំ​២០១៩ ​ផ្លូវ​ចូល​ទៅ​មូលដ្ឋាន​សមុទ្រ​រាម​បាន​រងការ​បាក់​ខូច​ផ្នែក​ខ្លះ ​ដោយសារ​ជំនន់ទឹក​ភ្លៀង​​។ បើ​តាមប្រភពពី​​មន្ត្រី​កង​ទ​ព័​ជើង​ទឹកបាន​​ថ្លែង​ថា ផ្លូវ​ដែលត្រូវ​​ទឹក​ហូរ​ច្រោះបណ្តាល​ឱ្យ​​ដាច់​ខូច​ខាងលើ​នេះស្ថិត​នៅ​ចន្លោះ​គីឡូ​មែ​ត្រ​លេខ​៧-៨ ស្ថិត​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​ន​ប់ ខេត្ត​ព្រះ​សីហ​នុ ។​

ទោះបី​ជា​យ៉ាងនេះក្តី ​ក៏ការធ្វើ​ចរាចរណ៍​តាម​ផ្លូវខាងលើ​​នេះ​មិនបាន​​កាត់​ផ្តាច់​នោះ​ទេ ​ដោយ​​ខាង​សមត្ថកិច្ច​ក៏​បាន​ដាក់​របាំង​ការពារ​ផង​ដែរ​ ។ បច្ចុប្បន្ន​កងកម្លាំង​កង​ទ​ព័​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​កំពុងធ្វើការ​ជួសជុល​ផ្លូវ​ដើម្បី​សម្រួលដល់​ការធ្វើចរាចរណ៍ជា​​បណ្តោះអាសន្ន​ផងដែរ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ