ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រ​យោជន៍​ដល់សុខ​ភាពមនុស្ស​​របស់​ «តែ»ខ្មៅ

10 ឆ្នាំ មុន

មាន​ការ​អះ​អាង​ថា កាហ្វេកាល​ណា​ប្រើ​ប្រាស់​ច្រើន​គឺ​ផ្តល់ផល​អា​ក្រក់​ដល់​សុខ​ភាព​ពោល​គឺ​មិន​ដូច​ជា «តែ»នោះ​ទេ ។ ប៉ុន្តែ​ វា​ជា​រឿង​សំ​ខាន់​ដែល​ត្រូវ​ស្វែង​យល់​ពី​មូល​ហេតុ​ដែល«​តែ​​» ជា​ពិ​សេស​តែ​ខ្មៅ​ផ្ត​ល់​អត្ថ​ប្រយោជន៍​ចំពោះ​សុខភាព ។

មាន​ការ​អះ​អាង​ថា កាហ្វេកាល​ណា​ប្រើ​ប្រាស់​ច្រើន​គឺ​ផ្តល់ផល​អា​ក្រក់​ដល់​សុខ​ភាព​ពោល​គឺ​មិន​ដូច​ជា «តែ»នោះ​ទេ ។ ប៉ុន្តែ​ វា​ជា​រឿង​សំ​ខាន់​ដែល​ត្រូវ​ស្វែង​យល់​ពី​មូល​ហេតុ​ដែល«​តែ​​» ជា​ពិ​សេស​តែ​ខ្មៅ​ផ្ត​ល់​អត្ថ​ប្រយោជន៍​ចំពោះ​សុខភាព ។

ដូចជា តែ​បៃ​តង​ដែរ តែ​ខ្មៅ​ស្ថិត​នៅ​ក្នុង​ប្រ​ភេទ​ រុក្ខ​ជាតិ​មាន​ឈ្មោះ​តាម​វិទ្យា​សាស្ត្រ​ថា sinensis camellia ។ ស្លឹករបស់​វា​​នៅ​ពេល​ត្រូវ​បាន​ត្រាំ​ក្នុង​ទឹក​ វា​ក៏​បញ្ចេញ​ពណ៌ខ្មៅ​ ហើយ​ដែល​អាច​ប្រើ​ជា​ភេសជ្ជៈ​បាន ។ ក្រៅ​ពី​នេះ គេ​អាច​សម្ងួត​វា​ឱ្យ​បាន​ស្ងួត​ល្អ​ដើម្បី​ទុក​ឱ្យ​បាន​យូរ​ ។
តែខ្មៅ​ត្រូវ​គេ​រក​ឃើញ​ថា ផ្ទុក​សារ​ធាតុ​កា​ហ្វេអុីន​ទាបបំ​ផុត​ ដែល​នេះ​ផ្តល់ផល​ល្អ​ខ្លាំង​ដល់​ការ​ចរាចរ​ឈាម ។

Fluoride គឺ​ជា​សមាស​ធាតុ​មួយ​ផ្សេង​ទៀត​មាន​នៅក្នុង​តែ​ខ្មៅ​បន្ថែមលើ​សមាស​ធាតុ ​Flavo- noids ។ សមាស​ធាតុ​នេះ​បាន​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​សុខ​ភាព​មាត់​និង​ឆ្អឹង ។

ខុស​ពី​តែបៃតង ​តែពណ៌​នឹង​បាត់​បង់​សមាស​ធាតុ​​ប្រឆាំងអុកស៊ីតកម្ម​ទាំង​អស់​​ប្រ​សិន​ជា​គេ​យក​វា​ទៅ​កែច្នៃ​បន្ថែម​សារធាតុ​គីមី​ទុក​ឱ្យ​បាន​យូរ ។ ជា​មួយ​វត្ត​មាន​យ៉ាង​ច្រើស​លើស​លប់​​នៃ​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីត​កម្ម​បាន​នាំឱ្យ​តែខ្មៅ​មិនត្រឹមតែអាច​ប្រយុទ្ធប្រឆាំងនឹង បាក់តេរីប៉ុណ្ណោះ​ទេ  ប៉ុន្តែក៏ជួយ​ពង្រឹង​​ដល់​ប្រព័ន្ធការ​ពាររាង​កាយ​ទៀត​ផង ។

ដូច​ដែល​គេ​បាន​ដឹង​មក​ហើយ​ថា ផឹក​តែ​ជួយ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​ ដូច្នេះ​ផឹក​​​មួយ​ពែង​ក្នុង​មួយ​ថ្ងៃ​​នឹងជួយ​ឱ្យ​ស្បែក​មាន​សំណើម​ ។ ក្រៅ​ពី​នេះ​ វា​ជួយ​ធ្វើ​ឱ្យ​មាន​តុល្យ​ភាព​កម្រិត​អ័រ​ម៉ូន​ ទប់​ស្កាត់​ការ​កើត​មាន​ជំ​ងឺ​ Stress ប្រ​ឆាំង​ការរលាកជួយ​រក្សា​ផ្លូ​វ​រំ​លាយ​អា​ហារ​ឱ្យ​បំ​ពេញ​មុខ​ងារ​បាន​ត្រឹម​ត្រូវ​ ។ អត្ថប្រយោជន៍​សំ​ខាន់​ចុង​ក្រោយ​របស់​តែ​ខ្មៅ​គឺ​ជួយ​រក្សា​តុល្យ​ភាព​កម្រិត​ខ្លាញ់​កូ​ឡេស្តេរ៉ូល​កាត់​បន្ថយ​បាន​ហានិភ័យ​កើត​មាន​ជំ​ងឺ​ដាច់​សរសៃ​ឈាម ៕