ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arsenal ​យក​បាន​ខ្សែការពារ​ឆ្នើម Chelsea ១​រូប​ទោះ​សល់​កុងត្រា​២​ឆ្នាំ​ជាមួយក្លិប

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កាំភ្លើង​ធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​ទិញ​យក​កីឡាករ David Luiz…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កាំភ្លើង​ធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​ទិញ​យក​កីឡាករ David Luiz មក​លេង​នៅ​ក្លិប​របស់​ខ្លួន​ដោយ​ចុះ​កុងត្រា​រយៈពេល​២​ឆ្នាំ ក្រោយ​ពី​យល់ព្រម​ថ្លៃ​ជាមួយនឹង Chelsea ៨​លាន​ផោន​។

គ្រូបង្វឹក​ក្លិប​កាំភ្លើង​ធំ​ចង់បាន​កីឡាករ​មក​ជំនួស​កន្លែង​របស់ Laurent Koscielny ហើយ​ក៏​ក្រឡេក​ឃើញ​កីឡាករ​ប្រេ​ស៊ី​ល​អាយុ​៣២​ឆ្នាំ ។ នៅ​ពេល​នេះ អ្នក​សារព័ត៌មាន​របស់ BBC លោក David Ornstein បាន​រាយការណ៍​មក​ថា Luiz នឹង​ត្រូវ​ធ្វើការ​ពិនិត្យ​សុខភាព​នៅ​ថ្ងៃនេះ មុន​ពេល​ថ្ងៃ​ផុតកំណត់​ទិញ​ដូរ​កីឡាករ​មក​ដល់ ។

David Luiz ទើបតែ​ចុះ​កុងត្រា​រយៈពេល​២​ឆ្នាំ​ជាមួយនឹង​ក្លិប​តោ​ខៀវ Chelsea កាលពី​ខែឧសភា តែ​គ្រូបង្វឹក​បាន​សម្រេចចិត្ត​អនុញ្ញាត​ឱ្យ​ចេញពី​ក្លិប​មុន​ពេល​កំណត់ ។ ការ​ធ្វើ​ដូចនេះ​បាន​ធ្វើ​ឱ្យ Chelsea ចំនេញ​លុយ​ច្រើន គ្រាន់បើ​ជាង​ទុក​ទាល់តែ Luiz ផុត​កុងត្រា ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Arsenal បាន​ទិញ​យក​កីឡាករ​ជា​ច្រើន​រូប​សម្រាប់​ទុក​ប្រើ​នៅ​រដូវ​កាល​ថ្មី ដែល​ក្នុង​នោះ​មាន កីឡាករ Nicolas Pepe កីឡាករ​ខ្ចី​ជើង​ពី​ក្លិប​អធិរាជ​ស Dani Ceballos និង​កីឡាករ​ប្រេ​ស៊ី​ល Gabriel Martinelli ៕

ប្រភព ៖ Thesun , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ