Lukaku ចេញបាត់ Man Utd មើលឃើញខ្សែប្រយុទ្ធ Juventus ១រូបយកមកជំនួស
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United កំពុងតែរៀបចំការនិយាយថ្លៃជាមួយនឹងក្លិបសេះបង្កង់ Juventus ដើម្បីយក…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United កំពុងតែរៀបចំការនិយាយថ្លៃជាមួយនឹងក្លិបសេះបង្កង់ Juventus ដើម្បីយក…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United កំពុងតែរៀបចំការនិយាយថ្លៃជាមួយនឹងក្លិបសេះបង្កង់ Juventus ដើម្បីយក Mario Mandzukic មកជំនួសកន្លែងរបស់ Romelu Lukaku ក្រោយពីទៅ Inter Milan បាត់ ។
គ្រូបង្វឹក Manchester United លោក Ole Gunnar Solskjaer កំពុងតែរកមើលអ្នកមកជំនួសកីឡាករ Romelu Lukaku ដែលកំពុងតែត្រៀមនឹងទៅលេងឱ្យ Inter Milan។ នៅពេលនេះ សារព័ត៌មាន Sky Italy បានអះអាងថា United កំពុងតែដុតដៃដុតជើងយក Mandzukic មកក្លិបរបស់ខ្លួន។
ដោយសារតែពេលផុតកំណត់ដោះដូរកីឡាករកាន់តែកៀកជិតដល់ច្រមុះ Man Utd ស្ទុះស្ទារយ៉ាងខ្លាំងក្នុងការនិយាយថ្លៃជាមួយនឹង Juventus ដើម្បីយកកីឡាករក្រូអាតម្នាក់នេះមកធ្វើជាអ្នកជំនួស។
គួរបញ្ជាក់ផងដែរថា Mandzukic បានរកគ្រាប់បាល់ជូនក្លិបចំនួន១០គ្រាប់ កាលពីរដូវកាលមុនសម្រាប់ Juventus។ តែគេបានបាត់បង់មុខងារជាខ្សែប្រយុទ្ធ តាំងពីពេល Cristiano Ronaldo មកជាន់ក្លិប ហើយនៅពេលនេះក្លិបក៏បានបើកដៃឱ្យចាកចេញថែមទៀតផង៕
ប្រភព ៖ Thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ