ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ម៉្លេះ! ដើរ​ចាក់​សម្លា.ប់​មនុស្ស​​ស្លា.ប់​យ៉ាង​តិច​៤​នាក់​ (មាន​វីដេអូ)

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បើតាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​​បាន​រាយការណ៍​ឱ្យ​ដឹង​ថា មនុស្ស​យ៉ាងតិច​៤​នាក់​បាន​ត្រូវ​ស្លាប់ ​និង​២​នាក់​ទៀត​រង​របួស ក្នុង​ការ​វាយប្រហារ​ដោយ​កាំបិត​ កាលពី​ថ្ងៃ​ទី​៧ ខែ​​សីហា ក្នុង​ទី​ក្រុង ​ORANGE​…

សហរដ្ឋអាមេរិក ៖ បើតាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​​បាន​រាយការណ៍​ឱ្យ​ដឹង​ថា មនុស្ស​យ៉ាងតិច​៤​នាក់​បាន​ត្រូវ​ស្លាប់ ​និង​២​នាក់​ទៀត​រង​របួស ក្នុង​ការ​វាយប្រហារ​ដោយ​កាំបិត​ កាលពី​ថ្ងៃ​ទី​៧ ខែ​​សីហា ក្នុង​ទី​ក្រុង ​ORANGE​ រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ សហរដ្ឋអាមេរិក ពី​សំណាក់​បុរស​ម្នាក់​ដែល​ប្រដាប់​ដោយ​កាំបិត​ជា​ច្រើន​។ ក្រោយ​មក​ជន​វាយប្រហារ​នេះ ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​។

យោង​តាម​ប៉ូលិស​ឱ្យ​ដឹងថា បុរស​​​អាយុ​៣៣​ឆ្នាំ​ម្នាក់នេះ ​ត្រូវ​ចាប់ខ្លួន​នា​ថ្ងៃ​ទី​៧ ​សីហា ក្រោយ​ពី​សម្លាប់​មនុស្ស​៤​នាក់ ​និង​ធ្វើ​ឲ្យ​មនុស្ស​២​នាក់​ទៀត​របួសធ្ងន់ ក្នុង​ទីក្រុង ​ORANGE ​ភាគ​ខាងត្បូង ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​។ ហើយ​ក្នុង​ការ​វាយប្រហារ​​ជន​នេះ​បាន​​ប្រើ​កាំបិត ​និង​​ដាវ​ជា​ច្រើន​។

យោង​តាម​ទូរទស្សន៍ ​CBS LOS ANGELES​ បាន​ឱ្យ​ដឹង​ថា ដំបូង​ជន​នោះ​បាន​វាយប្រហារ​នា​វេលា​ម៉ោង​១៦​ម៉ោង​ក្នុងស្រុក ក្នុង​ប្លុក​អគារ​ស្នាក់​នៅ ​GARDEN GROVE ​ដោយ​ចាក់​សម្លាប់​មនុស្ស​២​នាក់។

បន្ទាប់​មក​មនុស្ស​ម្នាក់​ទៀត​ត្រូវ​គេ​ចាក់​សម្លាប់ ក្នុង​ភោជនីយដ្ឋាន ​SUBWAY​នៅ SANTA ANA​។ រួច​ក្នុង​ហាង ​7-ELEVEN ​មួយ​នៅ​ SANTA ANA ​ដែរ ​ជន​វាយប្រហារនេះ​ក៏​បាន​ចាក់​សម្លាប់​ភ្នាក់ងារ​សន្តិសុខ​ម្នាក់​​ទៀត​ផងដែរ។

លុះ​ក្រោយ​មក​នារី​ម្នាក់​​ផ្សេង​ទៀត ក៏​ត្រូវ​គេ​ចាក់​ក្នុង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ GASDEN GROVE ​និង​បុរស​ម្នាក់​រង​ការ​វាយប្រហារ​ក្នុង​ស្ថានីយ​ចាក់​ប្រេង​មួយកន្លែង ដែល​អ្នក​ទាំង​២​សុទ្ធតែ​រង​របួសធ្ងន់​។

ក្រោយ​​​ពេល​វាយ​ប្រហារ ជន​វាយប្រហារ​រូប​នេះ ​ត្រូវ​​បាន​ចាប់ខ្លួន​​នៅ​​ម៉ោង​១៨​និង​៣០​នាទី​។ ក្នុង​ខណៈ​​ពេល​ចាប់​ខ្លួន​ជនសង្ស័យរូប​នេះ គឺ​​ឃើញមាននៅ​ជាប់​ខ្លួន​គេ​ គឺ​មាន​កាំភ្លើង​មួយ​ដើម ​និង​កាំបិត​ធំ​មួយ​ទៀត​។

បើតាម​ពួក​អ្នក​ស៊ើប​អង្កេត​នៅ​ពុំ់​ទាន់​កំណត់​ពី​មូលហេតុ​នៃ​សកម្មភាព​របស់​គេ​នៅឡើយទេ​។ ប៉ុន្តែ​វា​ហាក់ដូចជា​រូបគេ​ដើរ​វាយប្រហារ​មនុស្ស​ដោយ​ចៃដន្យ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Kenny Holmes & Mike Rogers)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ