ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ដែល​ធ្លាប់​មាន​ទេ ទឹក​ជន់​លិច​ក្រុងព្រះ​សីហនុ​​បែប​នេះ (មានវីដេអូ)

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​បាន​វាយលុក​ទី​ក្រុងព្រះសីហនុ ក្រោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​ចាប់តាំងពី​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី​៨ សីហា ២០១៩​។ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា ភ្លៀង​មួយ​មេ​ធំ​នេះ ធ្វើ​អោយ​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​ដែល​នៅ​តំបន់​ទំនាប​តាម​សង្កាត់​នានា​ក្នុង​ក្រុង​រង​នូវ​ការ​ជន់​លិច​ចូល​ដល់​ក្នុងផ្ទះ​។…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​បាន​វាយលុក​ទី​ក្រុងព្រះសីហនុ ក្រោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​ចាប់តាំងពី​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី​៨ សីហា ២០១៩​។

សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា ភ្លៀង​មួយ​មេ​ធំ​នេះ ធ្វើ​អោយ​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​ដែល​នៅ​តំបន់​ទំនាប​តាម​សង្កាត់​នានា​ក្នុង​ក្រុង​រង​នូវ​ការ​ជន់​លិច​ចូល​ដល់​ក្នុងផ្ទះ​។

សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ម្តុំ​ជិត​ស្ថានីយ​ប្រេង​តេ​លា​អូរ​១ និង​ម្តុំ​អូរ​សំអាត​បានអោយ​ដឹង​ដែរ​ថា ដោយសារ​តែ​ភ្លៀង​ខ្លាំង ទឹក​ឡើង​លឿន មាន​ពលរដ្ឋ​ខ្លះ​​ទៅណាមិនរួច ខណៈ​​ដែល​ទឹក​កំពុង​ជន់​លិច​ខ្លាំង ប៉ុន្តែ​ត្រូវ​បាន​អ្នក​ភូមិ​ជួយ​សង្គ្រោះ​នាំ​មក​កាន់​ដីគោក​ហើយ​។ ក្រៅពី​នេះ ផ្ទះ​ពលរដ្ឋ​នៅ​ជិត​ផ្លូវ​រថភ្លើង​និង​ខ្លះ​ទៀត​នៅ​ទំនប់​រលក​ក្នុង​សង្កាត់​លេខ​១ ក៏​រង​នូវ​ការ​ជន់​លិច​ខ្លាំង​ដែរ​។

នេះ​ជា​ស្ថានភាព​ធាតុអាកាស អាច​និយាយ​បាន​ថា​អាក្រក់​បំផុត​សម្រាប់​ទឹកភ្លៀង​យប់​នេះ​នៅ​ក្រុងព្រះ សីហនុ ក្នុង​នោះ​អាជ្ញាធរ​បាន​អំពាវនាវ​អោយ​ពលរដ្ឋ​ប្រុង​ប្រ​យ​ត្ន័​ពី​បញ្ហា​ចរន្តអគ្គិសនី និង​ការពារ​គ្រោះថ្នាក់​ផ្សេង​ៗ​ផង​ដែរ​។

នៅ​ក្នុង​ខែវស្សា​ឆ្នាំ​២០១៩​នេះ ពេល​ភ្លៀង​ធ្លាក់​ម្តង​ៗ​ស្ថានភាព​ទឹក​នៅ​ក្នុង​ក្រុងព្រះសីហនុ មាន​សភាព​ចាល់​ប្លែក​ខុស​ពី​ឆ្នាំ​មុន​ៗ គឺ​ទឹកបាន​ជន់​លិច​ភូមិឋាន​របស់​បងប្អូន ពលរដ្ឋ​ក្នុង​តំបន់​វាលទំនាប​មួយ​ចំនួន​នៅ​ផ្នែក​ខាងត្បូង​នៃ​ក្រុងព្រះសីហនុ គឺ​តំបន់​អូរ​១, អូរ​២,​ អូរ​៣, អូរ​៤, អូរ​៥ និង​អូរ​ឈើទាល​។​ល​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​នាំ​គ្នា​និយាយ​ប្រាប់ អ្នក​សារព័ត៌​មាននៅ​ក្នុង​តំបន់​ថា រឿង​អី​ទឹក​មិន​ជន់​លិច បើ​ផ្ទៃ​អូរ​នៅ​ខាងក្រោម​ជិត​អាង​ចម្រោះ​ទឹក​កខ្វក់​របស់​ក្រុង ត្រូវ បាន​ក្រុម អ្នកមាន​លុយ និង​មាន​អំណាច​មួយ​ចំនួន​តូច​បាន​នាំ​គ្នា​ទន្ទ្រាន​យក​ដី​អូរ ដោយ​អំពើ​ឃុបឃិត​គ្នា ដើម្បី​លក់​និង​ជួល​អោយ​ជនជាតិ​ចិន​សង់​អគារ​ធំ​នៅ​ម្តុំ​ជិត​អូរ​ឈើទាល​ទល់មុខ អា​រី​ស្តុ​ន​ចាស់ ស្ថិត​នៅ ក្នុង​សង្កាត់​លេខ​៤​ក្រុង​និង​ខេត្តព្រះ​សីហ​នុ ។

ទាក់ទង​នឹង​បញ្ហា​ទឹក​ជន់​លិច​ក្រុងព្រះសីហនុ​នេះ​ដែរ ដោយសារ​គេ​លុប​អូរ ហើយ​ពលរដ្ឋ កំពុង​រង់ចាំ​មើល​ចំណាត់ការ​របស់​ថ្នាក់ដឹកនាំ​ថាតើ​លោកនឹង​ចាត់វិធានការ​បែប​ណា​ចំពោះ​ជនល្មើស​ដែល​ទន្ទ្រាន​យក​ដី​អូរ និង​អ្នក​ពាក់​ព​ន្ធ័​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ