ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​តាម​ចាប់​អតីត​ប្រធានាធិបតី​បរាជ័យ

4 ឆ្នាំ មុន

ប្រទេស​កៀ​ហ្ស៊ីស៊ី​ស្ថាន ៖ ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​កាលពី​ថ្ងៃ​ទី​៨​សីហា ស្ថិត​ក្នុង​វិបត្តិ​នយោបាយ​ចម្បង​មួយ ក្រោយ​បរាជ័យ​នៃ​ប្រតិបត្តិការ​នា​ពេល​មុន​នេះ របស់​កងកម្លាំង​ពិសេស​ដើម្បី​ចាប់​អតីត​ប្រធានាធិបតី លោក​ALMAZBEK ATAMBAIEV​ដែល​ជាប់​ការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ​។ ក្នុង​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​សាហាវ​រវាង​កងកម្លាំង​សន្តិសុខ​និង​ពួក​អ្នកគាំទ្រ​លោក ATAMBAIEV…

ប្រទេស​កៀ​ហ្ស៊ីស៊ី​ស្ថាន ៖ ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​កាលពី​ថ្ងៃ​ទី​៨​សីហា ស្ថិត​ក្នុង​វិបត្តិ​នយោបាយ​ចម្បង​មួយ ក្រោយ​បរាជ័យ​នៃ​ប្រតិបត្តិការ​នា​ពេល​មុន​នេះ របស់​កងកម្លាំង​ពិសេស​ដើម្បី​ចាប់​អតីត​ប្រធានាធិបតី លោក​ALMAZBEK ATAMBAIEV​ដែល​ជាប់​ការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ​។

ក្នុង​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​សាហាវ​រវាង​កងកម្លាំង​សន្តិសុខ​និង​ពួក​អ្នកគាំទ្រ​លោក ATAMBAIEV សមាជិក​ម្នាក់​របស់​កងកម្លាំង​ពិសេស​បាន​ត្រូវ​ស្លាប់ ហើយ​អ្នក​ទទួលខុសត្រូវ​ប៉ូលិស​ម្នាក់​រង​របួសធ្ងន់​។ យោង​តាម​អគ្គ​រដ្ឋ​អាជ្ញា​ថា សរុប​ជន​ស៊ី​វិល​២៣​នាក់​និង​សមាជិក​កងកម្លាំង​សន្តិសុខ​២៤​នាក់​រង​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

លោក​ALMAZBEK ATAMBAIEV​អាយុ​៦២​ឆ្នាំ ជា​ប្រធានាធិបតី​ពី​ឆ្នាំ​២០១១​ដល់​ដំណាច់ឆ្នាំ​២០១៧ ហើយ​ត្រូវ​តុលាការ​ចោទប្រកាន់​កាលពី​ដំណាច់​ខែឧសភា​ពី​បទ​ពុក​រលួយ​។ អភ័យឯកសិទ្ធិ​ក្នុង​ឋានៈ​ជា​អតីត​ប្រធានាធិបតី​មួយ​រូប​ត្រូវ​បាន​ដកហូត​ដោយ​បណ្ដា​សមាជិក​សភា​។ អតីត​ប្រធានាធិបតី​រូប​នោះ​សង្ស័យ​ដណ្ដើម​យក​ដោយ​ខុសច្បាប់​ដី​នានា​និង​ជាប់ចោទ​ថា​ដោះ​លែង​សមាជិក​ម្នាក់​នៃ​ក្រុម​ម៉ាហ្វីយ៉ា​មួយ​។

ការ​ចោទប្រកាន់​ទាំងនោះ​ត្រូវ​បាន​លោក​បរិហារ​ថា ជា​ឧបាយកល​នយោបាយ​របស់​ប្រធានាធិបតី​ថ្មី ជា​គូប្រជែង​លោក​SOORONBAI JEENBEKOV​។ ដោយ​ចាត់​ទុក​ការ​ចោទប្រកាន់​លោក​ថា​មិន​ទំនង​លោក ATAMBAIEV​ប្រកាស​ពី​ចេតនា មិន​បណ្ដោយ​ឲ្យ​គេ​ធ្វើ​អ្វី​ស្រេច​ចិត្ត​ដោយ​និយាយ​ថា​លោក​ត្រៀម​ក្រោកឈរ​រហូត​ដល់ទី​បញ្ចប់​ហើយ​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន​លោក​។

កាលពី​ថ្ងៃ​ទី​៧​សីហា​ប្រតិបត្តិការ​ដើម្បី​ចាប់ខ្លួន​លោក​ក្នុង​និវេសនដ្ឋាន​លោក នៅ​ភូមិ​KOI TASH​ជិត​រដ្ឋធានី​ប៊ី​ស្កេ​ក ក្លាយទៅជា​ការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​សន្តិសុខ​និង​ពួក​អ្នកគាំទ្រ​លោក​ATAMBAIEV ដែល​កាន់​អាវុធ​ហើយ​លើកគ្នា​មក​ជាង​១០០០​នាក់​ដើម្បី​ការពារ​អតីត​ប្រធានាធិបតី​រូប​នោះ​។

យោង​តាម​ក្រសួងសុខាភិបាល​ថា សមាជិក​ម្នាក់​នៃ​កងកម្លាំង​ពិសេស​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​។ បណ្ដា​សាក្សី​រៀបរាប់​ថា​គេ​ឃើញ​ពួក​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី ដណ្ដើម​អាវុធ​ហើយ​វាយប្រហារ​លើ​កងកម្លាំង​ពិសេស​រួច​បន្ទាប់​មក ចាប់​ពួក​គេ​ជា​ចំណាប់ខ្មាំង​ចំណែក​ពួក​អ្នកគាំទ្រ​ឯទៀត​ៗ ប៉ុនប៉ង​ការពារ​ពួក​គេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ