ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​អ្នក​ស៊ី​ឈ្មួ​លប​ណ្តុះ​ផ្សិត​ឲ្យ​គេ ក្លាយជា​ម្ចាស់ខ្លួន​ជា​ថៅកែ​ដោយ​ខ្លួនឯង

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ របរ​បណ្តុះ​ផ្សិត​អំបោះ​ដំបូង​គេ​ឃើញ​មាន​ប្រជា​កសិករ​ដាំ​ច្រើន​កន្លែង តែ​មក​ដល់​រាល់​ថ្ងៃនេះ នូវ​មាន​ចំនួន​តិចតួច ដោយសារ​កន្លង​មក​ជួប និង​តម្លៃ​ទីផ្សារ​លក់​បាន​ថោក ហើយ​មនុស្ស​មួយ​ចំនួន​បាន​ងាក​ទៅរ​ករបរ​ផ្សេង ដើម្បី​បាន​ប្រាក់​កម្រៃ​ដោះស្រាយ​ជីវភាព​គ្រួសារ ដោយ​ក្នុង​នោះ​នៅ​ឃុំ​កោះ​រកា…

ខេត្តកំពង់ចាម ៖ របរ​បណ្តុះ​ផ្សិត​អំបោះ​ដំបូង​គេ​ឃើញ​មាន​ប្រជា​កសិករ​ដាំ​ច្រើន​កន្លែង តែ​មក​ដល់​រាល់​ថ្ងៃនេះ នូវ​មាន​ចំនួន​តិចតួច ដោយសារ​កន្លង​មក​ជួប និង​តម្លៃ​ទីផ្សារ​លក់​បាន​ថោក ហើយ​មនុស្ស​មួយ​ចំនួន​បាន​ងាក​ទៅរ​ករបរ​ផ្សេង ដើម្បី​បាន​ប្រាក់​កម្រៃ​ដោះស្រាយ​ជីវភាព​គ្រួសារ ដោយ​ក្នុង​នោះ​នៅ​ឃុំ​កោះ​រកា ស្រុក​កំពង់សៀម មាន​តែ​១​កន្លែង​ទេ ។

លោក​វេ​ង សេង​លាភ វ័យ​៣៥​ឆ្នាំ នៅ​ភូមិ​តា​មាង ឃុំ​ខាងលើ​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ សីហា​នេះ​ថា ដំបូង​រូប​លោក​បាន​ទៅ​ស៊ី​ឈ្មួ​ល​ឲ្យ​គេ​ដាំ​ផ្សិត​ឲ្យ​គេ នៅ​ឃុំ​ពាមជីកង ស្រុក​កងមាស ដោយ​ក្នុង​១​ខែ ទទួល​បាន​ប្រាក់​ឈ្មួ​ល​តម្លៃ​៧​ម៉ឺន​រៀល ហើយ​នៅ​បាន​រយៈពេល​១​ឆ្នាំ​ក៏​វិល​ត្រឡប់​មក​ផ្ទះ​វិញ និង​បាន​យក​បទ​ពិសោធន៍​នៅ​ជាមួយ​គេ​មក​អនុវត្តន៍ និង​គួប​ផ្សំ​ចំណេះដឹង​ទទួល​បាន​ពី​អង្ក​ការ​ចុះ​មក​បង្រៀន​ដល់​កសិករ​ចំនួន​១៥​នាក់​ក៏​បាន​ធ្វើ​រោង​បណ្តុះ​ផ្សិត​ដាក់​ចំនួន​៣.០០០​កញ្ចប់​ដោយ​ខ្លួនឯង ។

លោក​សេង លាភ ប្រាប់​បន្ត​ថា សម្រាប់​តម្លៃ​លក់​លើក​ដំបូង​ៗ​បាន​យ៉ាងច្រើន​២.០០០​រៀល​មិន​ទទួល​បាន​ផល​ចំណេញ​នោះ​ទេ ហើយ​ក៏​បាន​ធ្វើ​ឲ្យ​សិក្ខាកាម​ជាង​១០​នាក់​ដែល​ធ្លាប់​រៀន​ជាមួយនឹង​រូបគេ​បាន​នាំ​គ្នា​ឈប់​បណ្តុះ​ផ្សិត​អំបោះ​លក់ និង​បាន​ងាក​ទៅរ​ករបរ​ផ្សេង​វិញ ចំនែក​រូបគេ​ក៏​បាន​ឈប់​មួយ​រយៈ​ខ្លី តែ​មិន​បាន​ចុះចាញ់​លើ​របរ​នេះ​ឡើយ ។ ភាព​បរាជ័យ​របស់​គេ​ជា​បទ​ពិសោធន៍ ដោយ​បាន​បង្រៀន​ឲ្យ​ចេះ​ដឹង​នូវ​បច្ចេកទេស​បណ្តុះ​ផ្សិត ក្រោយមក​តម្លៃ​បាន​ឡើងថ្លៃ​វិញ​ក្នុង​គ្រា​ពេល​ដែល​ផ្អើល​នាំ​គ្នា​មិន​ទទួលទាន​សាច់​ជ្រូក​ដែល​កើត​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ផ្សិត​របស់​គេ​បាន​ឡើងថ្លៃ​ដល់​ទៅ​៧.០០០​រៀល ក្នុង​១​គីឡូក្រាម បាន​មួយ​រយៈ និង​ចុះ​មក​នូវ​ត្រឹម​៥.០០០​រៀល​វិញ ។

ផ្សិត​អំបោះ​នេះ​ត្រូវ​បាន​ផ្សំ​ឡើង ដោយ​ច្រក​ក្នុង​ថង់​មាន​អាចម៍រណា កន្ទួត ពោតក្រហម ចុងអង្ក​ជាដើម ត្រូវ​បាន​ដាក់​តំរៀប​គ្នា​ក្នុង​រោង​ជាង​ជួរ ដោយ​បាំង​មិន​ឲ្យ​មាន​ពន្លឺ​ថ្ងៃ​ចូល​ទៅ​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​ទៅ​១០​ថ្ងៃ ផ្សិត​និង​ចេញ​មក​បន្ត​បន្ទាន់ ។ ហើយ​រាល់ថ្ងៃ​បេះ​បាន​ពី​២០​ទៅ​៣០​គីឡូក្រាម ប្រសិនបើ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌលក់ដាច់ និង​ប្រើ​បច្ចេកទេស​ក្នុង​១​ថ្ងៃ​លើ​កញ្ចប់​ផ្សិត​ជាង​១​ម៉ឺន​ថង់ អាច និង​ហុច​ផល​បាន​រហូត​ដល់​ទៅ​ជាង​១០០​គីឡូក្រាម​ក៏​បាន ហើយ​មាន​ម៉ូយ​មក​ទិញ​ដល់​ផ្ទះ​តែ​ម្តង ។

តាម​រយៈ​ចំណេះដឹង​ដែល​មាន​ក៏​បាន​ជួយ​បង្រៀន​ដល់​បងប្អូន​របស់​ខ្លួន​៣​នាក់ ឲ្យ​ចេះ​បណ្តុះ​ផ្សិត​លក់ និង​អ្នក​ដទៃ រួម​មាន​មិត្តភក្តិ​ជាដើម​មិន​តិច​ជាង​៣០​នាក់​នោះ​ទេ បាន​ជួយ​បង្រៀន​ឲ្យ​ចេះ​របរ​បណ្តុះ​ផ្សិត មួយវិញទៀត​ក៏​ចង់​ឲ្យ​មន្ត្រី​ជំនាញ​កសិកម្ម​មក​ចុះ​បង្រៀន​ពី​បច្ចេកទេស​បន្ថែម​ដល់​រូបគេ​ផង​ដែរ ។

អ្នកស្រី​ហ៊ុន ឃី​ម ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​កំពង់សៀម​ប្រាប់​ថា នៅ​ក្នុងស្រុក​កំពង់សៀម​មាន​តែ​រោង​បណ្តុះ​ផ្សិត​អំបោះ​ចំនួន​២​កន្លែង​ប៉ុណ្ណោះ នៅ​ក្នុង​ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ហើយ​ក្នុង​ឆ្នាំ​២០១៩​នេះ មិន​ទាន់​មាន​ផែនការ​ចុះ​បង្រៀន​ដល់​កសិករ​នោះ​ទេ មិន​ទាន់​មាន​ថវិកា​គាំទ្រ ។ ហើយ​ផ្សិត​ដែល​ផលិត​បាន​គេ​លក់​នៅ​ក្នុងស្រុក​តែ​ប៉ុណ្ណោះ ព្រោះ​សុទ្ធតែ​រោង​តូច​ៗ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ