ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ថា​មូលហេតុ​អ្វី ឪពុកចុង​លើកដៃ​ប្រហារ​កូន

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ មាន​ករណី​អំពើ​ហិង្សា​មួយ​បាន​កើតឡើង​ដោយ​ឪពុកចុង​បាន​យក​កាំបិត​ផ្គាក់​កាប់​កូនប្រុស បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក ចំណែក​ជន​ដៃដល់​ជា​ឪពុក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ យោង​តាម​របាយការណ៍​របស់​​សមត្ថកិច្ច​មូល​ដ្ឋាន​មិន​បាន​បញ្ជាក់​ច្បាស់​ពី​មូលហេតុ ឬ​ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ…

ខេត្តរតនគិរី ៖ មាន​ករណី​អំពើ​ហិង្សា​មួយ​បាន​កើតឡើង​ដោយ​ឪពុកចុង​បាន​យក​កាំបិត​ផ្គាក់​កាប់​កូនប្រុស បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក ចំណែក​ជន​ដៃដល់​ជា​ឪពុក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ យោង​តាម​របាយការណ៍​របស់​​សមត្ថកិច្ច​មូល​ដ្ឋាន​មិន​បាន​បញ្ជាក់​ច្បាស់​ពី​មូលហេតុ ឬ​ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៩​ នៅ​ចំណុច​ភូមិ​គង​យុ ឃុំ​ប៉ា​តេ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​កូនដើម​ឈ្មោះ​យ៉េន យូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ។ ចំណែក​ជនសង្ស័យ​ជា​ឪពុកចុង​ឈ្មោះ ណាំ ជឿន អាយុ​៥៨​ឆ្នាំ ។ អ្នក​ទាំង​២​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ក្រោយ​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​កាន់​អធិការ​ស្រុក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ