


ក្លិបបិសាចក្រហមចង់បាន Hakon Evjen ពីក្លិប FK Bodo/Glimt
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United កំពុងតែចាប់អារម្មណ៍លើកីឡាករវ័យក្មេងម្នាក់ទៀត ក្រោយពីបានឃើញបានឃើញគេលេងបានល្អ ។…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United កំពុងតែចាប់អារម្មណ៍លើកីឡាករវ័យក្មេងម្នាក់ទៀត ក្រោយពីបានឃើញបានឃើញគេលេងបានល្អ ។…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United កំពុងតែចាប់អារម្មណ៍លើកីឡាករវ័យក្មេងម្នាក់ទៀត ក្រោយពីបានឃើញបានឃើញគេលេងបានល្អ ។
កីឡាករខ្សែបម្រើវ័យ១៩ឆ្នាំ Hakon Evjen លេងបានយ៉ាងល្អ នៅរដូវកាលមុននេះដែលធ្វើឱ្យក្លិបបិសាចក្រហមចាប់អារម្មណ៍ ។ គ្រូបង្វឹកក្លិប Man Utd លោក Ole Gunnar Solskjaer ធ្លាប់បានបញ្ជូនមនុស្សឱ្យទៅមើលការប្រកួតរបស់ FK Bodo/Glimt ជួបជាមួយនឹង Stromgodset ដើម្បីឃើញការលេងរបស់ Evjen ។ នេះបើយោងតាមព័ត៌មាន TV2 ។
Evjen បានធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាមួយនឹងការស៊ុតបាល់បញ្ចូលទីបាន២គ្រាប់ ដែលធ្វើឱ្យក្រុមរបស់ខ្លួនឈ្នះក្នុងលទ្ធផល 3-1 ។ គេក៏បានរកគ្រាប់បាល់បាន៦គ្រាប់ ក្នុងការប្រកួត១៤ដង នៅរដូវកាលមុនផងដែរ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ Evjen មិនបានឆ្លើយនឹងសំនួរឱ្យចំចំនុចទេ ពេលគេសួរដេញដោលពីការទៅលេងឱ្យក្លិបបិសាចក្រហម ។ គេបានឆ្លើយថា៖ «ប្រសិនបើអ្នកចង់ដឹងរឿងនេះ អ្នកអាចទៅនិយាយជាមួយនឹងភ្នាក់ងាររបស់ខ្ញុំបាន។»
គួរបញ្ជាក់ផងដែរថា នៅប៉ុន្មានថ្ងៃមុននេះ Manchester United បានទិញយកកីឡាករវ័យក្មេងម្នាក់ដែរ ដែលធ្វើឱ្យគូប្រជែងមួយចំនួនដូចជា Arsenal, Liverpool និង Chelsea មានការខកចិត្តយ៉ាងខ្លាំង។ គេបានទិញ Hannibal Mejbri ពីក្លិប Monaco ក្នុងតម្លៃខ្លួន៩.១លានផោន ៕ កែសម្រួលដោយ ៖ សុឃាក់