ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ម្នាក់​ដើរ​ចេញពី​តុលាការ​ត្រូវ​នគរបាល​ក្រសួងមហាផ្ទៃ​ចាប់​ក្រៀក​ចូល​ឡាន​បាត់ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៨ សីហា ឆ្នាំ​២០១៩ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់ ក្នុង​ចំណោម​មិត្តភក្តិ​ច្រើន​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ក្រសួងមហាផ្ទៃ​ចាប់​ក្រៀក នាំ​ចូល​ក្នុង​រថយន្ត​រួច​ដឹក​ចេញ​ទៅ​បាត់…

រាជធានី​ភ្នំពេញ ៖ ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៨ សីហា ឆ្នាំ​២០១៩ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់ ក្នុង​ចំណោម​មិត្តភក្តិ​ច្រើន​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ក្រសួងមហាផ្ទៃ​ចាប់​ក្រៀក នាំ​ចូល​ក្នុង​រថយន្ត​រួច​ដឹក​ចេញ​ទៅ​បាត់ បន្ទាប់​ពី​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​នេះ​ដើរ​ចេញពី​ក្នុង​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជនសង្ស័យម្នាក់​ខាងលើ​​ដែលត្រូវ​​សមត្ថកិច្ច​ចាប់​ក្រៀក​ឈ្មោះ GUO GENG HE ភេទ​ប្រុស ជា​ជនជាតិ​ចិន ស្នាក់​នៅ​អាគារ Daly tower ផ្លូវ​ម៉ាស៊ីនទឹក សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ទាក់ទិន​នឹង​ការ​ចាប់​ក្រៀក​បុរស​ជនជាតិ​ចិន​ម្នាក់​ខាងលើ​នេះ ត្រូវ​បាន​មន្ត្រី​នគរបាល​បាន​ព្រហ្មទណ្ឌ​ឲ្យ​ដឹង​ថា ជា​ការ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អន​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​បទ​ឆបោក តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ MAO Yi FAN ជា​ពាណិជ្ជករ​ចិន​ដូច​គ្នា ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ