ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ការ​ហើយ​! កំពូល​ស្មា​ត​ហ្វូ​ន​ប្រើ 5G ដំបូង​គេ​បង្អស់​នៅ​កម្ពុជា គឺ Huawei Mate 20 X (5G)!

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ថ្ងៃ​ទី 7 សីហា ឆ្នាំ 2019 ៖ Huawei Mate 20…

ភ្នំពេញ ថ្ងៃ​ទី 7 សីហា ឆ្នាំ 2019 ៖ Huawei Mate 20 X (5G) គឺជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​​កម្ពុជា ដែល​បញ្ជាក់​ថា អាច​ប្រើ​បណ្តាញ​សេវា 5G បាន បន្ទាប់​ពី​ការ​ធ្វើតេស្ត​លើ​បណ្តាញ​សេវា​របស់​​ក្រុមហ៊ុន Metfone ដែល​ជា​ក្រុមហ៊ុន​ទូរ​ទម​នាគ​មន៍​ឈានមុខ​មួយ​នៅ​ប្រទេស​កម្ពុជា​។ កំពូល​ស្មា​ត​ហ្វូ​ន​នេះ នឹង​ផ្តល់​បទ​ពិសោធន៍​ថ្មី​ដ៏​អស្ចារ្យ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​ដល់​ប្រជាជន​កម្ពុជា លើ​ការ​ប្រើ​ប្រាស់​​បណ្តាញ​សេវា 5G ជាមួយ​បច្ចេក​ដ៏​ទំនើប និង​ចុង​ក្រោយ​បំផុត​។

កំពូល​ស្មា​ត​ហ្វូ​ន Huawei Mate 20 X (5G) គឺជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ប្រើ​បណ្តាញ​សេវា 5G ដែល​ដំណើរការ​ដោយ​បន្ទះ​ឈី​ប​ចុង​ក្រោយបង្អស់​របស់ Huawei ជំនាន់ 5G, Balong 5000 7mn និង Kirin 980 ដែល​ធ្វើ​ឲ្យ​កំពូល​ស្មា​ត​ហ្វូ​ន​នេះ ក្លាយជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​ដំណើរការ​បណ្តាញ​សេវា 5G ។

កំពូល​ស្មា​ត​ហ្វូ​ន​នេះ មាន​អេ​ក្រង់​ទំហំ​ធំ​រហូត 7.2 អ៊ី​ញ និង​ដំណើរការ​ដោយ​ប្រព័ន្ធ Leica multi-focal imaging​។ លើស​ពី​នេះ​ទៅ​ទៀត Huawei Mate 20 X (5G) ដំណើរការ​ដោយ​ប្រព័ន្ធ​សាក​ថ្ម 40W SuperCharge សាក​ថ្ម​បាន​លឿន​ដូច​រន្ទះ ថាមពល​ថ្ម​ធំ​មហាសាល​ទំហំ 4200 mAh​។

ការ​បញ្ជាក់​ពី​ការ​ប្រើប្រាស់​បណ្តាញ​សេវា 5G ដំបូង​គេ​បង្អស់​នេះ គឺ​មិនមែន​មាន​តែ​នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​​ទេ គឺ​ថែម​ទាំង​មានការ​ទទួលស្គាល់​ពី​ស្ថាប័ន​ពិភពលោក Global Certification Forum ( GCF) ដែល Huawei Mate 20 X (5G) ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បង្អស់​ដែល​អាច​ប្រើ 5G បាន ។

កំពូល​ស្មា​ត​ហ្វូ​ន​នេះ នឹង​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុ​ជានា​ពេល​ឆាប់​ៗ​នេះ ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ចុង​ក្រោយបង្អស់​លើ​បណ្តាញ​សេវា 5G នៅ​លើ​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​។ តាមដាន​ទាំងអស់​គ្នា ពី​ការ​ប្រកាស​លក់​ជា​ផ្លូវការ នៃ​ការ​មក​ដល់​នៃ​កំពូល​ស្មា​ត​ហ្វូ​ន Huawei Mate 20 X (5G)!

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់
Website: https://consumer.huawei.com/kh/
Facebook: https://www.facebook.com/huaweimobilekh ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ