ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​គាត់​ពិតជា​មាន​ទឹកដៃ និង​ទេព​កោសល្យ​​មែន

4 ឆ្នាំ មុន
  • ភ្នំពេញ

ទស្សនា​ស្នាដៃ និង​បោះ​ឆ្នោត​ជូន​ពួក​គាត់​ចុច​ទី​នេះ https://www.facebook.com/mekonghomes/ ដើម្បី​លើក​ស្ទួយ ក៏​ដូច​ជា​ផ្តល់​ឱកាស​ដល់​កូន​ខ្មែរ​ដែល​មាន​ទេព​កោសល្យ​ខាង​គូរគំនូរ​អាច​បញ្ចេញ នូវ​សមត្ថភាព​របស់​ពួក​គាត់ បង្ហាញ​ដល់​សារ​ធារ​ណ​ជន ជាតិ និង​អន្តរជាតិ #​ផ្ទះ​មេគង្គ…

ទស្សនា​ស្នាដៃ និង​បោះ​ឆ្នោត​ជូន​ពួក​គាត់​ចុច​ទី​នេះ https://www.facebook.com/mekonghomes/

ដើម្បី​លើក​ស្ទួយ ក៏​ដូច​ជា​ផ្តល់​ឱកាស​ដល់​កូន​ខ្មែរ​ដែល​មាន​ទេព​កោសល្យ​ខាង​គូរគំនូរ​អាច​បញ្ចេញ នូវ​សមត្ថភាព​របស់​ពួក​គាត់ បង្ហាញ​ដល់​សារ​ធារ​ណ​ជន ជាតិ និង​អន្តរជាតិ #​ផ្ទះ​មេគង្គ ដែល​គេ​ស្គាល់​ថា ជា​គម្រោង​ផ្ទះ​ដែល​ជួយ​អភិវឌ្ឍ​លំនៅ​ដ្ឋា​ន​នៅ​តាម​ទី​ជនបទ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ទាំង​អនាម័យ គុណ​ភាព និង​តម្លៃ​សមរម្យ បាន​បង្កើត​កម្មវិធី​ប្រកួតប្រជែង​វី​ដេ​អូ​គំនូរ​ក្រោម​ប្រធានបទ «​ទេព​កោសល្យ​ខ្ញុំ​» ដោយ​សង្ឃឹមថា កម្មវិធី​នេះ នឹង​ជួយ​ជម្រុញ​ឲ្យ​កូន​ខ្មែរ​យើង​មាន​ភាព​ក្លាហាន ក៏​ដូច​ជា​បណ្តុះ​បន្ថែម​នូវ​ទេព​កោ​ល​ស្យ​ដែល​ពួក​គាត់​មាន​ពី​កំណើត និង​ធ្វើការ​ប្រកួតប្រជែង​ដើម្បី​ឲ្យ​មានការ​ទទួលស្គាល់​ជាស​កល​។

ការ​ប្រកួតប្រជែង​នេះ គឺ​តម្រូវ​ឲ្យ​មានការ​បោះ​ឆ្នោត (Vote) ពី​បងប្អូន​ទាំងអស់​គ្នា​តាម​រយៈ​បណ្តាញ​សង្គម ដោយ ១ Like ស្មើ ១​ពិន្ទុ និង ១ share ស្មើ ៣​ពិន្ទុ​។ ការ​បោះ​ឆ្នោត​នេះ គឺ​ចាប់ពី​ថ្ងៃ​ពុធ ទី​៧ ខែសីហា ឆ្នាំ​២០១៩ ម៉ោង​៦:៣០​នាទី​ល្ងាច ដល់​ថ្ងៃ​សុក្រ ទី​១៦ ខែសីហា ឆ្នាំ​២០១៩ ម៉ោង ៥:០០​នាទី​ល្ងាច​។

ដោយ​ក្នុង​នោះ ពិន្ទុ ៥០% គឺ​តាម​រយៈ​ការ​បោះ​ឆ្នោត​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទះ​មេគង្គ (Like & Share) នៅ​លើ​វី​ដេ​អូ​គំនូរ​របស់​បេក្ខជន​ផ្ទាល់ ហើយ ៥០% ទៀត គឺ​ផ្តល់​ដោយ​គណៈកម្មការ​របស់​ក្រុមហ៊ុន ISI STEEL​។ (​ដកស្រង់​ចេញពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទះ​មេគង្គ​) ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ