ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបត្ថម្ភថវិកាតាមរយៈកោះសន្តិភាព…ជូនដល់​ក្មេង​ស្រី​អភ័ព្វ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ តាមរយៈភ្នាក់ងារកេាះសន្តិភាព លោកសេង គី ដែលជាអាជីវករលក់ទាខ្វៃដ៏ល្បីម្នាក់ នៅ ក្នុងទឹកដីខណ្ឌច្បារអំពៅ បានឧបត្ថម្ភថវិកា​ចំនួន១០ម៉ឺនរៀល ជួយដល់កុមារី…

​រាជធានីភ្នំពេញ ៖ តាមរយៈភ្នាក់ងារកេាះសន្តិភាព លោកសេង គី ដែលជាអាជីវករលក់ទាខ្វៃដ៏ល្បីម្នាក់
នៅ ក្នុងទឹកដីខណ្ឌច្បារអំពៅ បានឧបត្ថម្ភថវិកា​ចំនួន១០ម៉ឺនរៀល ជួយដល់កុមារី ហួត ឈីង អាយុ១០ឆ្នាំ ដែល​ជាក្មេងស្រីវ័យក្មេង តែមានមុខមាត់ និងរូបរាងដូចជាមនុស្សចាស់​អាយុ៦០ឆ្នាំ​ ដែលនាងកំពុង​ មាន​ជីវភាពក្រីក្រខ្លាំង​នោះ ។ សូមរំលឹកថា៖ បានជួបផ្ទាល់ជាមួយក្មេងអាយុ១០ឆ្នាំ តែ​មុខ​​មាត់​នាងដូច​អាយុ៦០​ឆ្នាំ…

ការជួយឧបត្ថម្ភធ្វើឡើង បន្ទាប់ពី​កេាះសន្តិភាពបានផ្សព្វផ្សាយព័ត៌មានអំពី​ដំណើរជីវប្រវត្តិ និងជីវិតគ្រួសារ របស់កុមារីហួត ឈីង កាលពីពេលថ្មីៗនេះ ។ សូមបញ្ជាក់ថា លោកសេង គី លក់ទាខ្វៃនៅច្បារអំពៅ គឺជា សប្បុរស​ជនចិត្តធម៌ម្នាក​់​ ដែលតែងតែតាមដានកេាះសន្តិភាពចុះ​ផ្សាយអំពីភាព​ក្រីក្ររបស់​ពលរដ្ឋក្នុង ប្រទេស ហើយតែងតែផ្តល់ថវិការឧបត្ថម្ភជាបន្តបន្ទាប់តាមរយះភ្នាក់ងារកេាះសន្តិភាព ក្នុងការ​យកទៅ ផ្តល់​ជូនពលរដ្ឋទាំងនេាះ ដើម្បីដេាះរំលែកទុក្ខលំបាក ។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី៧ ​សីហា ​ម្សិលមិញអនុសាខាកាកកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ក៏បាន​ចុះនាំយកអំណោយចែកជូនដល់កុមារីហួត ឈីង ខាងលើផងដែរ ដោយបានឧបត្ថម្ភជាសម្ភារសិក្សា រួម​ជាមួយថវិកា​យចំនួនផងដែរ ។ ​កុមារីវ័យក្មេងមុខចាស់ខាងលើនេះ មានឈ្មេាះ ហួត ឈីង អាយុ១០ឆ្នាំ មានស្រុកកំណើតខេត្តសៀមរៀប ។

បច្ចុប្បន្ន នាង​រស់នៅជាមួយម្តាយ​បង្កើតដែល​មានមុខ​របរជា​អ្នក​ស៊ីឈ្នួលលាងចានអោយគេ នៅក្នុងភោជ​នីយ​ដ្ឋានមួយកន្លែងយីយោ «ជំនោរក្បាលកេាះ» មានទីតាំង​ស្ថិតនៅក្នុងភូមិកេាះនរា សង្កាត់និរោធ ខណ្ឌ​ច្បារ​អំពៅ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ