ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រារព្ធ​ឆ​ន្ន​ត្ថេ​រ​ព្រោះ​ជេរ​ព្រះ​អគ្គសាវ័ក

4 ឆ្នាំ មុន

ឆ​ន្ន​ភិក្ខុ​អង្គ​នេះ​ជា​អ្នក​ដែល​គេ​ប្រដៅ​មិន​បាន មាន​មានះ​និង​បាន​ជេរប្រទេច​ព្រះ​អគ្គ​សាវក​ទាំង​ពីរ​អង្គ​ថា អញ​កាល​តាម​ព្រះរាជបុត្រ​ចេញ​ទៅ​បួស​នៅ​ពេល​នោះ អញ​មិនឃើញ​មាន​អ្នក​ណា​ម្នាក់​សោះ តែ​ឥឡូវនេះ អ្នក​ទាំង​ពីរ​នាក់​នេះ​ដើរ​ប្រកាស​ឃោសនា​ថា អាត្មាអញ​ឈ្មោះ​សារីបុត្រ ឈ្មោះ​មោគ្គល្លាន យើង​ទាំង​ពីរ​នាក់​ជា​ព្រះ​អគ្គសាវ័ក​នៃ​ព្រះសម្មាសម្ពុទ្ធ ។…

ឆ​ន្ន​ភិក្ខុ​អង្គ​នេះ​ជា​អ្នក​ដែល​គេ​ប្រដៅ​មិន​បាន មាន​មានះ​និង​បាន​ជេរប្រទេច​ព្រះ​អគ្គ​សាវក​ទាំង​ពីរ​អង្គ​ថា អញ​កាល​តាម​ព្រះរាជបុត្រ​ចេញ​ទៅ​បួស​នៅ​ពេល​នោះ អញ​មិនឃើញ​មាន​អ្នក​ណា​ម្នាក់​សោះ តែ​ឥឡូវនេះ អ្នក​ទាំង​ពីរ​នាក់​នេះ​ដើរ​ប្រកាស​ឃោសនា​ថា អាត្មាអញ​ឈ្មោះ​សារីបុត្រ ឈ្មោះ​មោគ្គល្លាន យើង​ទាំង​ពីរ​នាក់​ជា​ព្រះ​អគ្គសាវ័ក​នៃ​ព្រះសម្មាសម្ពុទ្ធ ។

ព្រះ​សាស្តា​ទ្រង់​ជ្រាប​ហើយ​ទ្រង់​ត្រាស់​បញ្ជា​ឱ្យ​ហៅ​ព្រះ​ឆ​ន្នៈ​មក​ហើយ​ត្រាស់​អប់រំ​ទូន្មាន​ប្រៀនប្រដៅ ។​ព្រះ​ឆ​ន្នៈ​នៅ​ស្ងា​ម​បាន​តែ​មួយ​រំពេច​ប៉ុណ្ណោះ ពេល​ត្រឡប់​មក​វិញ​ក៏​ចាប់ផ្តើម​ជេរ​ព្រះ​អគ្គសាវ័ក​ម្តងទៀត ។

ព្រះ​សាស្តា​ទ្រង់​ត្រាស់​បញ្ជា​ឱ្យ​ហៅ​ព្រះ​ឆ​ន្នៈ​ដែល​កំពុង​តែ​ជេរ​មក ហើយ​ទ្រង់​ត្រាស់​អប់រំ​ថា ឆ​ន្នៈ​! ព្រះ​អគ្គសាវ័ក​ទាំង​ពី​អង្គជា​កល្យាណមិត្ត ជា​បុគ្គល​ដែល​ប្រសើរ​បំផុត​របស់​អ្នក អ្នក​ចូរ​សេពគប់​នូវ​កល្យាណមិត្ត​នោះ​ចុះ ។

ទោះជា​ព្រះ​អង្គ​អប់រំ​ដល់​ទៅ​៣​លើក ក៏​ឆ​ន្នៈ​មិន​ព្រម​ធ្វើ​តាម​ឱវាទ​របស់​ព្រះ​អង្គ លុះ​ពេល​ដែល​ព្រះ​អង្គ​បរិ​និ​ព្វាន​ទៅ ព្រះ​អានន្ទ​បាន​ធ្វើ​ព្រហ្មទណ្ឌ​ដល់​ឆ​ន្ន​ភិក្ខុ​ដោយ​ហាមឃាត់​ភិក្ខុ​ក្នុង​វត្ត​ទាំងអស់​មិន​ឱ្យ​និយាយ​រក ។

ពេល​នោះ​ទើប​ឆ​ន្ន​ភិក្ខុ​កើត​សេចក្តី​សង្វេគ​តក់ស្លុត លះ​ទិដ្ឋិ​មានះ នោះ​ចោល ហើយ​ចម្រើន​វិបស្សនា​រហូត​ដល់​បាន​សម្រេច​ព្រះ​អរហត្តផល ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ