ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ កម្លាំង​ការពារ​ព្រំដែន​គោក​ប្រចាំ​ការ​ទាំង​២​ស្រុក ត្រូវ​ជម្លៀស​ចេញពី​ប៉ុស្តិ៍

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា គិត​ត្រឹម​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​០៨ ខែសីហា…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា គិត​ត្រឹម​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៩​នេះ កម្លាំង​ការពារ​ព្រំដែន​គោក ប្រចាំ​ស្រុក​កោះ​ញែក និង​ស្រុក​ពេ​ជ្រា​ដា ជាង​៤០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​ប៉ុស្តិ៍​ប្រចាំការ ទៅ​រក​កន្លែង​សុវត្ថិភាព​នៅ​លើ​ទឹកដី​ប្រទេស​វៀតណាម​ជា​ប៉ុណ្ណោះ​អាសន្ន ក្រោយ​ទឹកបាន​ជន់​លិច​ស្នាក់​ការ​ទាំងស្រុង ។

លោកស្នងការ​បាន​បន្ត​ថា កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម នៅ​ចំណុច​ប៉ុស្តិ៍​ម្រើ​ច ប៉ុស្តិ៍​៣ ប៉ុស្តិ៍​៤ និង​ប៉ុស្តិ៍​៥ ដែល​ស្ថិត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម លាតសន្ធឹង​លើ​ស្រុក​កោះ​ញែក និង​ស្រុក​ពេ​ជ្រា​ដា កំពុង​រង​ការ​ប៉ះពាល់​ពី​ទឹកជំនន់​តាម​អូរ​ព្រំដែន និង​ទឹក​ទន្លេស្រែពក ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា​មក​។

បន្ទាប់​ពី​ទទួល​ដំណឹង​នេះ​ភ្លាម​ៗ លោកស្នងការ​បាន​បញ្ជា​ឲ្យ​ស្នងការ​រង​ទទួល​បន្ទុក​ព្រំដែន និង​មេ​បញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៣០៣ ចេញ​អន្តរាគមន៍​ជា​បន្ទាន់ ដោយ​បាន​ស្នើ​សុំ​ភាគី​វៀត​ណាម​ជួយ​ផ្តល់​ទីទួល​សុវត្ថិភាព​ដល់​កងកម្លាំង​ដែល​រង​ការ​រំខាន​ពី​ទឹកជំនន់​។ ក្រៅពី​ការ​ជួយ​សង្គ្រោះ​កម្លាំង​ដែល​រង​ការ​ប៉ះពាល់ លោក​ស្ន​ក​ការ​ខេត្ត​បាន​ផ្តល់​ជា​សម្ភារៈ​ប្រើប្រាស់ និង​ស្បៀងអាហារ​ជា​ច្រើន​សម្រាប់​ជូន​ដល់​កងកម្លាំង​ប្រើប្រាស់​ផង​ដែរ​។

ទោះជា​យ៉ាងណា បើ​តាម​ការ​បញ្ជាក់​ពី​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ថា មិន​មាន​កងកម្លាំង​ណា​ម្នាក់​រងគ្រោះថ្នាក់ របួស ឬ​ក៏​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​នេះ​ឡើយ ពោល​គឺ​គ្រាន់​តែ​ប៉ះពាល់​ដល់ទី​តាំង​ឈរជើង​ប្រចាំការ និង​សម្ភារៈ​ប្រើប្រាស់​ប៉ុណ្ណោះ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ