ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​ដឹក​ភ្ញៀវ​ទៅ​កោះទន្សាយ​ត្រូវ​ផ្អាក ខណៈ​មាន​ខ្យល់ និង​រលក​បក់​បោក​ខ្លាំង​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ដោយ​ទូក​ចំនួន​១៦​គ្រឿង​របស់​សហគមន៍​មួយ​ត្រូវ​បាន​ផ្អាក​ដឹក​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅ​កាន់​កោះទន្សាយ និង​កោះ​ឯ​ផ្សេង​ៗ​ទៀត ខណៈ​ពេល​មាន​ភ្លៀង និង​រលក និង​ខ្យល់​កំពុង​បក់​បោក​យ៉ាង​ខ្លាំង នៅ​លើ​ដែនសមុទ្រ…

ខេត្ត​កែប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ដោយ​ទូក​ចំនួន​១៦​គ្រឿង​របស់​សហគមន៍​មួយ​ត្រូវ​បាន​ផ្អាក​ដឹក​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅ​កាន់​កោះទន្សាយ និង​កោះ​ឯ​ផ្សេង​ៗ​ទៀត ខណៈ​ពេល​មាន​ភ្លៀង និង​រលក និង​ខ្យល់​កំពុង​បក់​បោក​យ៉ាង​ខ្លាំង នៅ​លើ​ដែនសមុទ្រ ខេត្ត​កែប ។

សេចក្តីរាយការណ៍​បឋម អ្នក​បើកទូក​ដឹក​ភ្ញៀវ​ទៅ​កាន់​កោះទន្សាយ​ឈ្មោះ កែវ ឆេ​ន ភេទ​ប្រុស​អាយុ​៦៥​ឆ្នាំ បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​ទី​៧ សីហា​ថា ទូក​ដឹក​ភ្ញៀវ​របស់​សហគមន៍​ចំនួន​១៦​គ្រឿង ត្រូវ​បាន​ផ្អាក​ដឹក​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅ​កាន់​កោះទន្សាយ​តាំងពី​ថ្ងៃ​ទី​២​សីហា​មក​ម្លេះ ។ អ្នក​បើកទូក​ដែល​មាន​វ័យ​ជំ​ណាស់​ជាងគេ​រូប​នេះ​និយាយ​ថា ការ​ផ្អាក​ដឹក​ភ្ញៀវ​ទៅ​កាន់​កោះទន្សាយ​ត្រូវ​បាន​កង​នគរបាល​ប្រចាំការ​កោះទន្សាយ​បាន​រារាំង​ទូក​ទាំង​១៦​គ្រឿង មិន​អោយ​ចេញដំណើរ​បាន​ស្រប​ពេល​មាន​ព្យុះ និង​ភ្លៀង​មាន​រលក​ផង​នោះ កំពុង​បក់​បោក​យ៉ាង​ខ្លាំង ។

អ្នក​បើកទូក​និយាយ​ថា ទោះបីជា​ភ្ញៀវ​អង្វរ​អោយ​ពួក​គាត់​ដឹក​ទៅ​កាន់​កោះ​នោះ​យ៉ាងណា​ក៏​ដោយ​ក៏​អ្នក​ហែក​សំបុត្រ​មិន​ព្រម​ហែក​សំបុត្រ​អោយ​ទូក​ទៅ​ដែរ ។ ហើយ​បើ​ទៅ​មែន ខ្លាច​កើត​មាន​គ្រោះថ្នាក់​ដោយ​យក​ថា​ហេតុ ។

គាត់​បាន​និយាយ​ថា ចាប់​ផ្អាក​ដឹក​ភ្ញៀវ​ទៅ​កាន់​កោះទន្សាយ​តាំងពី​ថ្ងៃ​ទី​២ សីហា​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៧ សីហា​នេះ ក៏​នៅ​តែ​គេ​មិន​ទាន់​អនុញាត​អោយ​ក្រុម​ទូក​សហគមន៍​ដឹក​ភ្ញៀវ​ទៅ​កាន់​កោះទន្សាយ​ដែល​មាន​ចម្ងាយ​ពី​ដែន​គោក​ទៅ​កាន់​កោះមាន​ចម្ងាយ​៤​គីឡូ​កន្លះ ។

សូម​បញ្ជាក់​ថា ទូក​ក្នុង​សហគមន៍​សម្រាប់​ដឹក​ភ្ញៀវ​ទៅ​កាន់​កោះទន្សាយ​នោះ​៨​នាក់​ដឹក​ទៅ​មក​ថ្លៃ​ឈ្នួល​ចំនួន​២៥​ដុល្លារ ចំណែកឯ​ដឹក​ជន​បទេស​៧​នាក់​២៥​ដុល្លារ តែបើ​ហែក​សំបុត្រ​៣​នាក់​ក៏​ចេញ​បាន ។ ដោយ​លែ​ក​អ្នក​យក​ព័ត៌មាន​យើង​ចង់​សួរ​រឿង​ផ្សេង​ទៀត​តាម​ទូរស័ព្ទ គ្រាន់តែ​ប្រាប់​អ្នក​យក​ព័ត៌មាន​ត្រូវ​បាន​អ្នក​ហែក​សំបុត្រ​បិត​ផ្ដាច់​ការ​ទាក់ទង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ