ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ម្ល៉េះ​! សូ​ម្បី​តែ​សមត្ថកិច្ច​ក៏​វាយ​ដែរ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​លឿន​បុក​ស្ត្រី​លក់​ពង​ទា​អាំង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ពេល​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​បែរជា​វាយ​សមត្ថកិច្ច​ទៀត បណ្តាល​ឲ្យ​រង​របួស​ប៉ោង​មុខ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១០​យប់ ថ្ងៃ​ទី​០៧…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​លឿន​បុក​ស្ត្រី​លក់​ពង​ទា​អាំង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ពេល​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​បែរជា​វាយ​សមត្ថកិច្ច​ទៀត បណ្តាល​ឲ្យ​រង​របួស​ប៉ោង​មុខ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១០​យប់ ថ្ងៃ​ទី​០៧ ខែសីហា​នេះ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​ផ្សារ​មនោ​រម្យ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​២០១៦ ឡើង​សេរី ២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FP-2360 បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ចំណែក​ម៉ូតូ​លក់​ពងមាន់​អាំង ប្រភេទ​ម៉ូតូ​សណ្តោង​បើក​ដោយ​នារី​ម្នាក់​បើក​ឆ្លងផ្លូវ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​ម្នាក់​ខាងលើ​បើក​រ៉ឺ​ម៉ក​លក់​ពងមាន់​អាំង បើក​ឆ្លងផ្លូវ​បាន​ពាក់កណ្ដាល​ផ្លូវ ស្រាប់តែ​ឃើញ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​បុក​ម៉ូតូ​រ៉ឺ​ម៉ក​លក់​ពងមាន់​អាំង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ចំណែក​ពងមាន់​វិញ​ធ្លាក់​ជ្រុះ​ពេញ​ផ្លូវ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​បន្ត​ទៀត​ថា ខណៈ​ភ្លាម​ៗ​មាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​មក​ដល់​កន្លែង​កើត​ភ្លាម​ៗ​ផង​ដែរ ដើម្បី​បាញ់ថ្នាំ​នឹង​យក​រ៉ឺ​ម៉ក​សណ្តោង​លក់​ពងមាន់​អាំង​ព្រមទាំង​ម៉ូតូ​យក​មក​អែប​ខាង ដើម្បី​កុំអោយ​ស្ទះចរាចរណ៍ ។ បន្ទាប់​មក​បុរស​ជិះ​ម៉ូតូ​ខាងលើ​ដោយ​ស្រវឹងស្រា ហើយ​សមត្ថកិច្ច​អោយ​ដើរមក​អែប​ខាង ដើម្បី​និយាយ​គ្នា ចំណែក​បុរស ខាងលើ​មិន​ស្តាប់​សមត្ថកិច្ច ដោយ​បាន​វាយ​សមត្ថកិច្ច បណ្តាល​អោយ​ប៉ោង​ចំ​សៀតផ្កា បណ្តាល​ឲ្យ​សមត្ថកិច្ច​ខឹង នាំ​បុរស​ខាងលើ​ទៅ​ប៉ុស្តិ៍​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​សមត្ថកិច្ច​នាំ​បុរស​ខាងលើ​យក​ទៅ​ប៉ុស្តិ៍​ភ្លាម​ៗ​នោះ ជន​បង្ក​ខាងលើ​នៅ​តែ​មិន​ព្រម​សារភាព​ថា ខ្លួន​បាន​ប្រើ​អំពើ​ហិង្សា​លើ​សមត្ថកិច្ច​ដដែល បន្ទាប់​មក សមត្ថកិច្ច​បានអោយ​ដោះស្រាយ​ជាមួយ​ភាគី​ខាង​រ៉ឺ​ម៉ក​លក់​ពងមាន់​អាំង​ដោយ​សង​ចំនួន​១១​ម៉ឺន​រៀល ចំណែក​បុរស​ខាងលើ​ដែល​ប្រើ​អំពើ​ហិង្សា​ដាក់​សមត្ថកិច្ច​កំពុង​សាកសួរ​នឹង​ចាត់ការ​តាម​នីតិវិធី​បន្ត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ