ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំអែល តារា​វុ​ធ ចង់​ចូល​និវត្តន៍មុន​អាយុ​នៅ​អា​មេ​រិ​ក មក​ថតកុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​តារា​សម្តែង​លោក សំអែល ដា​រ៉ា​វុ​ធ បាន​បង្ហាញ​ជំហរ​ចង់​ចូលរួម​សម្តែង​ភាពយន្ត​ជា​ថ្មី បន្ទាប់​ពី​លោក​បញ្ចប់​អាជីព​នេះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក ដោយ​លោក​បាន​ចាកចេញ​ទៅ​រស់នៅ​សហ​រដ្ឋអាមេរិក ។ ការ​បង្ហាញ​ជំហរ​ចង់​ចូល​សម្តែង​ភាពយន្ត​ជា​ថ្មី​ពី​អតីត​តារា​សម្តែង​រួម​ជំនាន់​ជាមួយ​លោក​ខៃ ប្រ​សិ​ដ្ឋ…

រាជធានី​ភ្នំពេញ​៖ អតីត​តារា​សម្តែង​លោក សំអែល ដា​រ៉ា​វុ​ធ បាន​បង្ហាញ​ជំហរ​ចង់​ចូលរួម​សម្តែង​ភាពយន្ត​ជា​ថ្មី បន្ទាប់​ពី​លោក​បញ្ចប់​អាជីព​នេះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក ដោយ​លោក​បាន​ចាកចេញ​ទៅ​រស់នៅ​សហ​រដ្ឋអាមេរិក ។ ការ​បង្ហាញ​ជំហរ​ចង់​ចូល​សម្តែង​ភាពយន្ត​ជា​ថ្មី​ពី​អតីត​តារា​សម្តែង​រួម​ជំនាន់​ជាមួយ​លោក​ខៃ ប្រ​សិ​ដ្ឋ រូប​នេះ​បន្ទាប់​ពី​អ​តី​តារា​សម្តែង​ដូច​ជា​អ្នក​នាង​អម្ពរ ទេវី និង​លោក​យស បូ​វណ្ណៈ ក៏​បាន​មក​ថត​ភាពយន្ត​ជា​ថ្មី​ឡើង​វិញ​ផង​ដែរ ។

បើ​យោង​តាម​ការ​បញ្ជាក់​ពី​តារាចម្រៀង​លោក​សុះ ម៉ាច ដែល​បាន​ជួប​ទាក់ទង​ជាមួយ​លោក​សំអែល តារា​វុ​ធ បាន​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អតីត​តារាភាពយន្ត​ក្នុង​អំឡុង​ទសវត្សរ៍​៩០ និង​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​លោក​សំអែល ដា​រ៉ា​វុ​ធ សព្វថ្ងៃ​រស់នៅ​សហរដ្ឋអាមេរិក ។ លោក​ដា​រ៉ា​វុ​ធ បង្ហាញ​ជំហរ​ចង់​ជួយ​លើក​ស្ទួយ​វិស័យ​សិល្បៈ​ភាយ​ន្ត​ខ្មែរ​ឲ្យ​មានគុណ​ភាព និង​រីក​ចម្រើន ។

លោក​តារា​វុ​ធ​ប្រាប់​លោក​សុះ ម៉ាច ថា​នឹង​មក​លេង​ស្រុក​ខ្មែរ ហើយ​អំឡុង​ពេល​នោះ​បើសិន​មាន​ផលិត​កម្ម​ណា​អញ្ជើញលោក​ថតកុន លោក​នឹង​ឆ្លៀតពេល​ចូលរួម ព្រោះ​លោក​ចង់​បង្ហាញ​វត្តមាន រួម​ទាំង​ទេព​កោសល្យ​នៃ​ការ​សម្ដែង​របស់​លោក រួម​ជាមួយ​អ្នក​ជំនាន់​ក្រោយ​ឲ្យ​ទស្សនិកជន​ខ្មែរ​បានឃើញ​ឡើង​វិញ​ក្រោយ​ពី​បាត់​មុខ​អស់​រយៈពេល​ជា​យូរ​កន្លង​មក ។ លោក​សង្ឃឹមថានឹង​មាន​ផលិតកម្ម​ជា​ច្រើន​នឹង​អញ្ជើញលោក​ថត​មិន​ខាន ។

បច្ចុប្បន្ន​លោក​សំអែល តារា​វុ​ធ បាន​សញ្ជាតិ​អា​មេ​រិ​ក និង​បម្រើ​ការ​នៅ​ក្រសួង​សង្គមកិច្ច​នៃ​សហរដ្ឋ​អាមេរិក ។ ខ្សែភាពយន្ត​ដែល​លោក​សំអែល តារា​វុ​ធ បាន​ចូលរួម​សម្តែង​លើក​ដំបូង​មាន​ចំណងជើង​ថា «​រហែក​ចិត្ត ដ្បិត​ស្នេហ៍​» ដោយ​លោក​ដើរ​តួឯក ហើយ​បាន​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​អង្គរ​នា​អំឡុង​ទសវត្សរ៍​៩០ ។

ក្នុង​សម័យ​អ៊ុ​ន​តាក់​លោក​សំអែល តារា​វុ​ធ បាន​ធ្វើការ​នៅ​ក្រសួងការពារជាតិ​ផ្នែក​បកប្រែ​ភាសា និង​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ផង​ដែរ ។ ជាមួយនឹង​ការងារ​ទាំងនេះ​លោក​ក៏​បាន​ឆ្លៀតពេល​ទំនេរ​ថត​ភាពយន្ត​ឲ្យ​ផលិតកម្ម​ផ្សេង​ៗ​ជា​បន្តបន្ទាប់ មាន​ដូច​ជា​រឿង ព្រៃ​គុប​ម្លប់​ចិត្ត ស្នេហ៍​ប្រែចិត្ត ដែល​ជា​រឿង​ភាគ និង​ខ្សែភាពយន្ត​ភាគ​ដែល​លោក​សម្តែង​ជា​តួឯក​ចុង​ក្រោយ គឺ​រឿង​«​ភូមិ​ខ្ញុំ​ផ្ទះ​ខ្មោច​» សម្តែង​ជាមួយ​អ្នក​នាង​ចាន់ តារា​ទី ។

លោក​សំអែល តារា​វុ​ធ បាន​បញ្ចប់​ថ្នាក់អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ​នៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​២០០១ ហើយ​បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួង​សង្គមកិច្ច​អា​មេ​រិ​ក​អស់​រយៈពេល​ប្រមាណ​ជាង​១៨​ឆ្នាំ​ហើយ ។ លោក​មាន​បំណង​ចូល​និវត្តន៍​ពី​ការងារ​មុន​អាយុ ហើយ​អាច​មក​ចូលរួម​ថត​ភាពយន្ត​ឡើង​វិញ ក្នុង​បំណង​ជួយ​ជ្រោង​ភាពយន្ត​ខ្មែរ​ឲ្យ​មានកេរ្តិ៍ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ