ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើអាច​បង្ក​ជា​បញ្ហាទេ បើសិនប្លោក​នោម​ធ្វើការ​ខ្លាំង​ពេក?

4 ឆ្នាំ មុន

ជាមួយនឹង​បញ្ហា​ដែល​ប្លោក​នោម​ធ្វើការ​ខ្លាំង​ពេក វា​អាច​ជម្រុញ​ឲ្យ​អ្នក​ប្រញាប់​ទៅ​បត់ជើងតូច​ភ្លាម​ៗ​អំឡុង​ពេល​ថ្ងៃ និង​ពេល​យប់​។ អ្នក​ក៏​អាច​មានការ​ចង់ទៅ​នោម​ខ្លាំង​បែប​នេះ ទោះបីជា​នៅ​ពេល​ដែល​អ្នកមាន​ទឹកនោម​តិច​នៅ​ក្នុង​ប្លោក​នោម​ក៏​ដោយ​។ អ្នក​មិន​អាច​ទប់ទឹក​នោម​របស់​អ្នក​បាន​នោះ​ទេ រហូត​ដល់​អ្នក​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​។ ដែល​នេះ​អាច​នាំ​ឲ្យ​អ្នក​លេច​នោម​តាម​ផ្លូវ​បាន​។ ជំងឺ​ដែល​ប្លោក​នោម​ធ្វើការ​ខ្លាំង គឺ​មាន​ជា​ទូទៅ​ចំពោះ​មនុស្ស​ពេញវ័យ​។…

ជាមួយនឹង​បញ្ហា​ដែល​ប្លោក​នោម​ធ្វើការ​ខ្លាំង​ពេក វា​អាច​ជម្រុញ​ឲ្យ​អ្នក​ប្រញាប់​ទៅ​បត់ជើងតូច​ភ្លាម​ៗ​អំឡុង​ពេល​ថ្ងៃ និង​ពេល​យប់​។ អ្នក​ក៏​អាច​មានការ​ចង់ទៅ​នោម​ខ្លាំង​បែប​នេះ ទោះបីជា​នៅ​ពេល​ដែល​អ្នកមាន​ទឹកនោម​តិច​នៅ​ក្នុង​ប្លោក​នោម​ក៏​ដោយ​។

អ្នក​មិន​អាច​ទប់ទឹក​នោម​របស់​អ្នក​បាន​នោះ​ទេ រហូត​ដល់​អ្នក​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​។ ដែល​នេះ​អាច​នាំ​ឲ្យ​អ្នក​លេច​នោម​តាម​ផ្លូវ​បាន​។

ជំងឺ​ដែល​ប្លោក​នោម​ធ្វើការ​ខ្លាំង គឺ​មាន​ជា​ទូទៅ​ចំពោះ​មនុស្ស​ពេញវ័យ​។ ទាំង​បុរស និង​ស្ត្រី​អាច​មាន​វា ប៉ុន្តែ​វា​មាន​ជា​ញឹកញាប់​នៅ​លើ​ស្ត្រី​។ បញ្ហា​ប្លោក​នោម​ធ្វើការ​ខ្លាំង គឺជា​ប្រភេទ​មួយ​នៃ​ការ​លេច​នោម​។ ប៉ុន្តែ មិន​គ្រប់​មនុស្ស​ដែល​មាន​ជំងឺ​ប្លោក​នោម​ធ្វើការ​ខ្លាំង​មានការ​លេច​នោម​នោះ​ទេ​។

ទោះបីជា​មិន​មានការ​លេច​នោម​ក៏​ដោយ ក៏​បញ្ហា​ប្លោក​នោម​ធ្វើការ​ខ្លាំង អាច​ធ្វើ​ឲ្យ​អ្នក​ពិបាកធ្វើ​រឿង​ដែល​អ្នក​រីករាយ​។ អ្នក​ត្រូវ​ប្រញាប់​ទម្លាក់​រឿង​គ្រប់យ៉ាង​ចោល និង​រត់​ចូល​ទៅ​បន្ទប់ទឹក ហើយ​វា​អាច​រំខាន​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​។ ប្រសិនបើ​អ្នក​លេច​នោម​មែន ទោះ​វា​មាន​តិច​ក៏​ដោយ ក៏​វា​អាច​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស់​អៀន​ផង​ដែរ​។

ជំងឺ​ប្លោក​នោម​ធ្វើការ​ខ្លាំង អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ដទៃ​ទៀត​ផង​ដែរ​។ ការ​ប្រញាប់ប្រញាល់​ទៅ​បន្ទប់​ទឹក​អាច​នាំ​ឲ្យ​ដួល និង​បាក់ឆ្អឹង​។ ជំងឺ​ប្លោក​នោម​ធ្វើការ​ខ្លាំង ក៏​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​នៃ​ការ​គេង ជំងឺ​ធ្លាក់​ទឹកចិត្ត និង​មានការ​ឆ្លង​មេរោគ​នៅ​នឹង​ផ្លូវ​បង្ហូរទឹក​ម៉ូ​ត្រ​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ