ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​សង្គ្រោះ711 ហោះទៅដល់ភូមិ​ហុង​ទឹក…កន្លែងមនុស្សកំពុងជាប់រូង​ភ្នំ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បានបន្តថា​ កម្លាំង​កង​សង្គ្រោះ​711កងពលតូច70 ​ចេញ​ដំណើរ​ពី​ទី​បញ្ជាការ​កងពលចោម​ចៅទៅកាន់​ព្រ​លាន​យន្តហោះ​យោធាតាម​ឧ​ទ្ធ​ម្ភា​ចក្រ បានហោះទៅ​ដល់​​ភូមិ​ហុង​ទឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបងហើយ នៅវេលាម៉ោង០៤ និង៥០នាទីល្ងាចថ្ងៃទី០៧…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បានបន្តថា​ កម្លាំង​កង​សង្គ្រោះ​711កងពលតូច70 ​ចេញ​ដំណើរ​ពី​ទី​បញ្ជាការ​កងពលចោម​ចៅទៅកាន់​ព្រ​លាន​យន្តហោះ​យោធាតាម​ឧ​ទ្ធ​ម្ភា​ចក្រ បានហោះទៅ​ដល់​​ភូមិ​ហុង​
ទឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបងហើយ នៅវេលាម៉ោង០៤ និង៥០នាទីល្ងាចថ្ងៃទី០៧ សីហា នេះ ដើម្បី​បើក​ប្រតិបត្តិការ​ជួយ​សង្គ្រោះបុរសម្នាក់​ដែលកំពុង​​ជាប់​ក្នុង​រូងភ្នំ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធទីនោះ ក៏កំពុងព្យា​យាម​​សង្គ្រោះ​​យ៉ាង​សស្រាក់​ផងដែរនោះ តែមិនអាចជួយគាត់​បាន ។ គួរបញ្ជាក់ថា ៖​ ទោះ​មិនទាន់យក​ជនរង​គ្រោះ​​បាន…​តែ​គាត់​​កំពុង​មានសុវត្ថិភាពល្អ

សូមរំលឹកថា​ ជនរងគ្រោះ​ដែលកំពុង​កៀប​ជាប់​ថ្មក្នុងរូងភ្នំ គឺនៅមិនទាន់​យកចេញបាននៅឡើយទេ គិត​ត្រឹមម៉ោង​ជាង២រសៀលថ្ងៃទី​០៧ សីហា ដដែល​នេះ ក៏​ប៉ុន្តែ​ជនរងគ្រោះ​​កំពុងស្ថិត​ក្នុង​ស្ថានភាព​ល្អ​និងមានសុវត្ថិភាព​ ដោយកម្លាំង​សមត្ថកិច្ច​បាន​នៅ​យាម និង​​ការ​ពារ​​គាត់​យ៉ាងប្រយ័ត្នបំផុត ។

រំលឹកទៀតថា ​នៅម៉ោង១១ និង៤៥នាទីព្រឹកថ្ងៃទី០៧ សីហា ដដែលនេះ ករណី​មនុស្ស​កៀប​ជាប់​នៅ​ក្នុង​រូងភ្នំ​ គឺនៅមិនទាន់មានការ​ដោះស្រាយជួយ​សង្គ្រោះ​ជនរងគ្រោះ​បាននៅឡើយ ខណៈ​កម្លាំងសមត្ថកិច្ច កំពុង​រិះរកមធ្យោបាយ ដើម្បី​សង្គ្រោះ​គាត់ឱ្យទាល់តែ​បាន កុំឱ្យមានគ្រោះថ្នាក់ដល់ជីវិត ។

ករណីជាប់មនុស្សនេះ គឺកើតឡើង​តាំងពី​ថ្ងៃ​ទី​០៤​សីហា ​ម្ល៉េះ ដោយ​​បុរស​ម្នាក់​ឈ្មោះ ស៊ុម បូ​រា អាយុ​២៨​ឆ្នាំ រស់នៅ​ភូម​ទឹកថ្លា ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​ ខណៈគាត់​បាន​ក្នុងរូងភ្នំ​ហុង​​​ទឹក ស្ថិត​នៅ​ភូមិ​ហុង​ទឹក ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ដើម្បី​កើប​អាច​ម៌​ប្រជៀវ​យកទៅលក់ តែអកុសល​អាក្រក់ គាត់​បាន​​​កៀប​ជាប់​ក្នុង​រូងភ្នំនោះតែម្តង ដោយគ្មានអ្នកណាម្នាក់បានដឹងរឿងនេះទេ​សូម្បីទាំង​ក្រុម​គ្រួសារ តែឆ្ងល់បានបាត់ជនរងគ្រោះ​ពីផ្ទះ​ផងដែរ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ