ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះឆ្មក់ឃើញស្តែងនឹងភ្នែកពេលកំពុងប្រព្រឹត្តបទល្មើស​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យោង​តាម​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ស្រុក​មោងឫស្សី បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​៦ សីហា នៅ​ចំណុច​ភូមិ​ដើម​ដូង ឃុំ​មោង ស្រុក​មោង​ឬ​ស្សី​។ សេចក្ដី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា…

ខេត្តបាត់ដំបង ៖ យោង​តាម​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ស្រុក​មោងឫស្សី បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​៦ សីហា នៅ​ចំណុច​ភូមិ​ដើម​ដូង ឃុំ​មោង ស្រុក​មោង​ឬ​ស្សី​។

សេចក្ដី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​មាន ក្នុង​នោះ​១-​ឈ្មោះ លឿ​ត សំណាង ហៅ​យឿ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី ២-​ឈ្មោះ​គឹ​ម ចំរើន ហៅ​គោ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ព្រៃ​ព្រំ​២ ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី និង​៣-​ឈ្មោះ​វ៉ា​ន់ ណា​វី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំកា​រ​សំរោង ក្រុង​បាត់ដំបង​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ខាងលើ​នេះ​ត្រូវ​កម្លាំង​ជំនាញ​នៃ​អធិការ​ស្រុក​មោងឫស្សី ធ្វើការ​ឃាត់ខ្លួន​បាន​ជាមួយនឹង​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ​ពេល ពួក​គេ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង ។

តាម​របាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ មន្ត្រី​ជំនាញ​ក៏​បាន​ដកហូត​នូវ​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន​៣​ថង់ ស្មើនឹង​ទម្ងន់​២៣,៦៣​ក្រាម​, ថង់​សំរាប់​វិច​ខ្ចប់ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ផង​។

ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ហើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ