ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះហៅឧកញ៉ា​មហាឈ្មួញឈើស្រុក​ស្នួល​…​បំភ្លឺរឿង​មុខ​​របរ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អ្នក​រកស៊ី​ឈើ​ប្រចាំ​ស្រុក​ស្នួលខេត្តក្រចេះ​ដ៏​ល្បីល្បាញ ​គឺ​ឧកញ៉ា គង់ ក្រឹ​ង ត្រូវ​បាន​លោក​ឧត្តម​​សេនីយ៍ឯក ហុង វិ​ណុ​ល មេបញ្ជាការ​រង​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស​…

ខេត្តក្រចេះ ៖ អ្នក​រកស៊ី​ឈើ​ប្រចាំ​ស្រុក​ស្នួលខេត្តក្រចេះ​ដ៏​ល្បីល្បាញ ​គឺ​ឧកញ៉ា គង់ ក្រឹ​ង ត្រូវ​បាន​លោក​ឧត្តម​​សេនីយ៍ឯក ហុង វិ​ណុ​ល មេបញ្ជាការ​រង​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស​ និង​ជា​ប្រធាន​ក្រុមការងារ​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ កោះហៅឱ្យចូល​បំភ្លឺ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ​សីហា ខាង​មុខ​​ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្តក្រចេះ ។

ការ​ចេញ​លិខិត​កោះហៅ​របស់​លោក​ឧត្តមសេនីយ៍ឯក ហុង វី​ណុ​ល លើ​ឧកញ៉ា គង់ ក្រឹ​ង ឲ្យ​ចូលខ្លួន​បំភ្លឺ​លើ​ករណី​បទល្មើស​ព្រៃឈើ បាន​ធ្វើ​ឡើង​ក្នុង​យុ​ទ្ឋ​នា​ការ​បង្ក្រាប​បទល្មើស ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ពី​ក្រុម​គណៈ​កម្មាធិការ​ថ្នាក់​ជាតិ ដែល​បាន​ចុះ​អនុវត្ត​យ៉ាង​ក្តៅ​គគុក​នៅ​តាម​ខេត្ត​តំបន់​ភូមិភាគ​ឥ​សាន្ត​ តាំងពី​ដើមខែ​កក្កដា​ មក​លើ​សកម្មភាព​ស្រាវជ្រាវ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ ហើយ​សម្រាប់​ខេត្តក្រចេះ ​ក៏​បាន​បើក​យុ​ទ្ធ​នា​ការ​ចុះ​ប្រ​តិ​បត្ត​ការ​ស្រាវជ្រាវ​រុករក ដើមខែ​សីហានេះ​ ។

ឧកញ៉ា គង់ ក្រឹ​ង កន្លង​មក​ ត្រូវ​បាន​គេ​ដឹង​ថា មាន​ជាប់​ពាក់​ព័​ន្ធនិង​ជំនួញ​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ ក្នុង​ជំនួញ​នាំ​ឆ្លង​ដែន មិន​ត្រឹមតែ​ប៉ុណ្ណោះ​ នៅ​ក្នុង​ទីតាំង​ភូមិ​គ្រិះ​របស់​លោក ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​ត្រពាំង​ស្រែ ក្នុងស្រុក​ស្នួល ក៏​មាន​ទីតាំង​សិប្ប​កម្មដ៏​ធំ​មួយ​ផង​ដែរ​។

កាលពី​ថ្ងៃ​ទី​៥ ​សីហា កន្លង​ទៅ នាយ​ឧត្តមសេនីយ៍​សៅ សុខា មេ​បញ្ជា​រង​កង​យុ​ទ្ធពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរ​ជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ជា​ប្រធាន​គណៈ​កម្ម​ការ​ជាតិ​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ បាន​ដឹកនាំ​ក្រុម​គណកម្មាធិការ​ចុះ​ពិនិត្យ​ទីតាំង​នានា ​នៅ​តំបន់​ទាំង​ក្នុង​និង​ក្រៅ​បរិវេណ​សិប្បកម្ម​កែ​ច្នៃ​ឈើ​របស់​លោក​ឧកញ៉ា​គង់ ក្រឹ​ង ដែល ស្ថិត​នៅ ជា​ព្រំដែន និង​ជា​តំបន់​ធ្លាប់​មានការ​ដឹក​ជញ្ជូន​ឈើ​ឆ្លងកាត់​ផង​ដែរ​។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម​ កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ