ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​អស់​មនុស្ស​ជា​ច្រើន​ចោមរោម​មើល​នៅ​កន្លែង​វី​ង​ព្រឹក​មិ​ញ​នេះ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ដក​ប្រាក់​តាម​វី​ង​អស់​រយៈពេល​ប្រមាណ​៥​ថ្ងៃ​មក​ហើយ លុះ​ពេល​យក​ទៅ​ចាយ ​ស្រាប់តែ​លុយ​៥០​ដុល្លារក្នុងនោះ​​រួម​មាន​ក្រដាស​១០​ដុល្លារ​ចំនួន​៣​សន្លឹក និង​ក្រដាស​២០​ដុល្លារ​ចំនួន​១​សន្លឹក​សុទ្ធ​ជា​លុយ​សែន​ទាំងអស់ ហើយ​បុរស​ម្នាក់​នោះ​បាន​មក​សួរនាំ​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​កន្លែង​វេរ​លុយ​វី​ង​ទាំង​ព្រឹក​។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៩ នៅ​កន្លែង​វី​ង​យីហោ…

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ដក​ប្រាក់​តាម​វី​ង​អស់​រយៈពេល​ប្រមាណ​៥​ថ្ងៃ​មក​ហើយ លុះ​ពេល​យក​ទៅ​ចាយ ​ស្រាប់តែ​លុយ​៥០​ដុល្លារក្នុងនោះ​​រួម​មាន​ក្រដាស​១០​ដុល្លារ​ចំនួន​៣​សន្លឹក និង​ក្រដាស​២០​ដុល្លារ​ចំនួន​១​សន្លឹក​សុទ្ធ​ជា​លុយ​សែន​ទាំងអស់ ហើយ​បុរស​ម្នាក់​នោះ​បាន​មក​សួរនាំ​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​កន្លែង​វេរ​លុយ​វី​ង​ទាំង​ព្រឹក​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៩ នៅ​កន្លែង​វី​ង​យីហោ «​វិច្ឆិកា​ប៊ី​ធី​ធី​» ស្ថិត​នៅ​តាម​ផ្លូវ​លេខ​៥៩៨ ក្នុងភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ទោះបីជា​យ៉ាងណា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ គេ​ពុំ​ដឹង​ថា លុយ​សែន​នោះ​ជា​លុយ​របស់​វី​ង ឬក៍​ជា​លុយ​ដែល​បុរស​នោះ​ដូរ​ហើយ​មក​សួរនាំ​ម្ចាស់​វី​ង​ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​លុយ​នោះ​បាន​ដក​យក​ចេញពី​វី​ង​រយៈពេល​៥​ថ្ងៃ តាំងពី​ថ្ងៃ​ទី​២ សីហា ហើយ​បែរជា​បុរស​ម្នាក់​ខាងលើ​មក​អះ​ង​អាង​ថា​ជា​លុយ​ក្លែងក្លាយ (​លុយ​សែន​) បែប​នេះ​ទៅ​វិញ ។ នៅ​ព្រឹក​កើតហេតុ​នោះ​ដែរ​ក៍បាន​ផ្អើល​ដល់​នគរបាល​ប៉ុស្តិ៍​ចុះ​ទៅ​ត្រួតពិនិត្យ​កាមេរ៉ា​សុវត្ថិភាព ហើយ​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ផង​ដែរ​។

តាម​ប្រភព​ពី​បុរស​ម្នាក់​ខាងលើ​ឈ្មោះ​សួន សុភាព អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ឃ្លាំង​តាម​ផ្លូវ​លេខ​៥៩៨ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២ ខែសីហា គាត់​បាន​មក​ដក​ប្រាក់​នៅ​កន្លែង​វី​ង​ខាងលើ​នេះ ចំនួន​១៥០​ដុល្លារ ហើយ​បាន​ដូរ​យក​លុយ​ខ្មែរ​ចំនួន​១០០​ដុល្លារ នៅ​សល់​៥០​ដុល្លារ ក្នុង​នោះ​ក្រដាស​១០​ចំនួន​៣​សន្លឹក និង​ក្រដាស​២០​ចំនួន​១​សន្លឹក​។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា គាត់​ក៍បាន​យក​ក្រដាសប្រាក់​១០​ដុល្លារ​ទៅ​ចាយ ស្រាប់តែ​ជា​លុយ​សែន ហើយ​គាត់​ក៏​បាន​មក​សួរនាំ​កន្លែង​វី​ង​ថា​ជា​លុយ​សុទ្ធ ឬ​ក្លែងក្លាយ? ក៏​បាន​ផ្អើល​ទាំង​ព្រឹក​តែ​ម្តង​។

នៅ​ព្រឹក​នោះ​ដែរ នគរបាល​ក៏​បាន​ចុះ​ទៅ​សាកសួរ និង​សុំ​ម្ចាស់​វី​ង​ដើម្បី​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​ឃើញ​ថា លុយ​ដែល​ម្នាក់​ខាងលើ​ដក​យក​ទៅ​ជា​លុយ​សុទ្ធ ហើយ​សមត្ថកិច្ច​មានការ​សង្ស័យ​ថា លុយ​នោះ​អាច​ត្រូវ​គេ​លួច​ដូរ ដោយ​យក​លុយ​សុទ្ធ​ទៅ​បាត់ ហើយ​ដាក់​លុយ​សែន​ចូល​នៅ​ក្នុង​កាបូប​វិញ​។

តាម​ប្រភព​ពី​ម្ចាស់​វី​ង​បានអោយ​ដឹង​ថា គាត់​បាន​រកស៊ី​ដោយ​សុចរិត មិន​បាន​យក​លុយ​ក្លែង​ក្លែង ឬ​លុយ​សែន​មក​បន្លំ​នោះ​ទេ ហើយ​នៅ​ហាង​ក៏​បាន​ដាក់​ស្លា​កថា «​សូម​ពិនិត្យ​លុយ​អោយ​បាន​ច្បាស់​មុន​ចាកចេញ​» ផង​ដែរ​។

បន្ទាប់​ពី​ភ្ញាក់ផ្អើល នគរបាល​ក៏​បាន​ហៅ​ម្ចាស់​វី​ង និង​បុរស​ម្នាក់​ខាងលើ​ទៅ​កាន់​ស្នាក់​ការ​ប៉ុស្តិ៍ នគរបាល ដោយ​មានការ​សង្ស័យ​ខ្លួនឯង​ថា​មាន​គេ​លួច​ដូរ​យក​លុយ​សុទ្ធ​ទៅ​បាត់ បុរស​ម្នាក់​ខាងលើ​ក៏បាន​ធ្វើ​កិច្ចសន្យា​ចំពោះ​សមត្ថកិច្ច​មិន​បាន​ប្តឹងផ្តល់​អ្វី​នោះ​ទេ ដោយ​យល់​ច្រឡំ​ថាជា​ក្រដាសប្រាក់​ក្លែងក្លាយ (​លុយ​សែន​) ហើយ​បុរស​ម្នាក់​ខាងលើ​នេះ​ក៏​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ