ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះមិនទាន់យកជនរងគ្រោះ​បាន…​តែ​គាត់​​កំពុងមានសុវត្ថិភាពល្អ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​តាមប្រភពពីអធិការ​រងខេត្ត​ឱ្យកោះសន្តិភាព​ដឹងបន្តថា​ ជនរងគ្រោះ​ដែលកំពុង​កៀប​ជាប់​ថ្មក្នុងរូងភ្នំ គឺនៅមិនទាន់​យកចេញបាននៅឡើយទេ គិតត្រឹមម៉ោង​ជាង២រសៀលថ្ងៃទី​០៧ សីហា ដដែល​នេះ ក៏​ប៉ុន្តែ​ជនរងគ្រោះ​​កំពុងស្ថិត​ក្នុង​ស្ថានភាព​ល្អ​និងមានសុវត្ថិភាព​ ដោយកម្លាំង​សមត្ថកិច្ច​បាន​នៅ​យាម…

ខេត្តបាត់ដំបង ៖ ​តាមប្រភពពីអធិការ​រងខេត្ត​ឱ្យកោះសន្តិភាព​ដឹងបន្តថា​ ជនរងគ្រោះ​ដែលកំពុង​កៀប​ជាប់​ថ្មក្នុងរូងភ្នំ គឺនៅមិនទាន់​យកចេញបាននៅឡើយទេ គិតត្រឹមម៉ោង​ជាង២រសៀលថ្ងៃទី​០៧ សីហា ដដែល​នេះ ក៏​ប៉ុន្តែ​ជនរងគ្រោះ​​កំពុងស្ថិត​ក្នុង​ស្ថានភាព​ល្អ​និងមានសុវត្ថិភាព​ ដោយកម្លាំង​សមត្ថកិច្ច​បាន​នៅ​យាម និង​​ការ​ពារ​​គាត់​យ៉ាងប្រយ័ត្នបំផុត ។

លោកអធិការរងបានបន្ត ហើយចំពោះ​មូលហេតុ ​ដែលជនរងគ្រោះធ្លាក់នេះ គឺបានកើតឡើង​នៅពេល​យប់ ហើយ​​ពេល​ដែលគាត់​ដើរ​រក​​អាចម៍ប្រចៀវ​យកទៅលក់ ។ ខណៈនោះ គាត់​ធ្លាក់ពិលពីដៃ​​ក៏​អោន​រើស​ពិលវិញ តែ​ភ្លាត់​ស្នៀង​ធ្លាក់ទាំង​មនុស្ស​តែម្តង ។ ហើយចាត់ទុកជាសំណាងខ្ពស់បំផុត ដែលគាត់ធ្លាក់​ទើរ​លើ​​របស់​មួយ កុំអីនោះ​មិនដឹងថា ជនរងគ្រោះ​ធ្លាក់​ជម្រៅ​ណានោះទេ ។

​សូមបញ្ជាក់ថា ​នៅ​ម៉ោង​១១ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ សីហា ដដែល​នេះ ករណី​មនុស្ស​កៀប​ជាប់​នៅ​ក្នុង​រូងភ្នំ គឺ​នៅ​មិន​ទាន់​មានការ​ដោះស្រាយ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​បាន​នៅឡើយ ខណៈ​កម្លាំង​សមត្ថកិច្ច​កំពុង​រិះរក​មធ្យោបាយ ដើម្បី​សង្គ្រោះ​គាត់​ឱ្យ​ទាល់តែ​បាន កុំឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត ។

​ប្រភពបន្តទៀថា ករណី​ជាប់​មនុស្ស​នេះ គឺ​កើតឡើង​តាំងពី​ថ្ងៃ​ទី​០៤​សីហា ម្ល៉េះ ដោយ​បុរស​ម្នាក់​ឈ្មោះ ស៊ុម បូ​រា អាយុ​២៨​ឆ្នាំ រស់នៅ​ភូម​ទឹកថ្លា ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ខណៈ​គាត់​បាន​ក្នុង​រូងភ្នំ​ហុង​ទឹក ស្ថិត​នៅ​ភូមិ​ហុង​ទឹក ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ដើម្បី​កើប​អាច​ម៌​ប្រជៀវ​យក​ទៅ​លក់ តែ​អកុសល​អាក្រក់ គាត់​បាន​កៀប​ជាប់​ក្នុង​រូងភ្នំ​នោះ​តែ​ម្តង ដោយ​គ្មាន​អ្នក​ណា​ម្នាក់​បានដឹង​រឿង​នេះ​ទេ​សូ​ម្បី​ទាំង​ក្រុម​គ្រួសារ តែ​ឆ្ងល់​បាន​បាត់​ជន​រង​គ្រោះ​ពី​ផ្ទះ​ផង​ដែរ ។ (សម្រួលដោយ៖ ស្រីណា) ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ