ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទើរពាក់កណ្តាល​​យានយន្តលើដងផ្លូវ​…​មាន​​​កំហុស​​​​ខុសច្បាប់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យោង​តាម​ការ​ចុះ​ត្រួត​ពិនិត្យ​របស់​មន្ត្រី​ជំនាញ ​លើ​យានយន្ត​គ្រប់​ប្រភេទ​ដែល​កំពុង​ធ្វើ​ចរាចរ​ណ៍លើ​ដងផ្លូវ គឺ​ស្ទើរ​ពាក់កណ្ដាល​នៃ​យានយន្ត​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា មាន​កំហុស​បច្ចេកទេស​លើ​លិខិត​ស្នាមដែល​មិន​បាន​បំពេញបែបបទ​ត្រឹមត្រូវ តាម​លក្ខ​ខណ្ឌនៃ​ច្បាប់​កំណត់​ ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ចរាចរ​ណ៍​ដែល​បាន​ចូលរួម​ចុះ​ត្រូ​ត​ពិនិត្យ​យានយន្ត​នៅ​លើ​ដងផ្លូវ នា​ពេល​កន្លង​មក…

ខេត្តបាត់ដំបង ​៖ យោង​តាម​ការ​ចុះ​ត្រួត​ពិនិត្យ​របស់​មន្ត្រី​ជំនាញ ​លើ​យានយន្ត​គ្រប់​ប្រភេទ​ដែល​កំពុង​ធ្វើ​ចរាចរ​ណ៍លើ​ដងផ្លូវ គឺ​ស្ទើរ​ពាក់កណ្ដាល​នៃ​យានយន្ត​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា មាន​កំហុស​បច្ចេកទេស​លើ​លិខិត​ស្នាមដែល​មិន​បាន​បំពេញបែបបទ​ត្រឹមត្រូវ តាម​លក្ខ​ខណ្ឌនៃ​ច្បាប់​កំណត់​ ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ចរាចរ​ណ៍​ដែល​បាន​ចូលរួម​ចុះ​ត្រូ​ត​ពិនិត្យ​យានយន្ត​នៅ​លើ​ដងផ្លូវ នា​ពេល​កន្លង​មក និង​រហូត​ដល់​សព្វ​ថ្ងៃនេះ​។

លោក​ឆៃ ច័ន្ទ​តារា ប្រធាន​ការិយាល័យ​ចរាចរ​ណ៏​ជើង​គោក នៃ​ស្នងការដ្ឋាន​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ សីហា ថា យានយន្ត​នានា ដែល​មន្ត្រី​ជំនាញ ធ្លាប់​រក​ឃើញ​មាន​កំហុស​បច្ចេកទេស (​រថ​យន្ត​កែ​ឆ្នៃ​) កន្លង​មក ពេល​នេះ ​ហាក់​មានការ​កែតម្រូវ​ច្រើន ដែល​យើង​អាច​និយាយ​បាន​ថា រថយន្ត​កែ​ឆ្នៃ​បែប​នេះ នៅ​មាន​សេសសល់​តិច​ទូច​ប៉ុណ្ណោះ ហើយ​យើង​កំពុង​ធ្វើ​កិច្ចការ​នេះ​បន្ត​នៅឡើយ ​។ ប៉ុន្តែ​លោក​នាយ​ការិយាល័យ​រូប​នេះ ហាក់​បាន​ផ្ដោត​អំពី​កំហុស នៅ​ពេល​នេះ​ទៅ​លើ​យានយន្ត​គ្រប់​ប្រភេទ ដែល​មិន​បាន​បំពេញបែបបទ​លិខិត​ស្នាម​ត្រិ​ម​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដែល​កំណត់​ដោយ​ច្បាប់​។

លោក​ឆៃ ច័ន្ទ​តារា បាន​បញ្ជាក់​ថា បើ​តាម​ការ​ត្រូ​ត​ពិនិត្យ​រាល់​ថ្ងៃនេះ យើង​បាន​រក​ឃើញ​យានយន្ត​គ្រប់​ប្រភេទ ស្ទើរ​ពាក់កណ្ដាល​នៃ​រថយន្ត​ដែល​បាន​ត្រូ​ត​ពិនិត្យ គឺ​ខក​ខានមិនបាន​បំពេញ​បន្ត នូវ​លិខិត​ស្នាម​ដែល​ពាក់ព័ន្ធ​នឹង​លក្ខណៈ​បច្ចេកទេស​យានយន្ត​នេះ​។ ពោល​គឺ​ការ​ប្រើប្រាស់ «​ឈៀក និង លិខិត​ធ្វើ​អាជីវកម្ម​យានយន្ត ផុតកំណត់​»​។

ជាក់ស្ដែង នៅ​ថ្ងៃ​ទី​០៦ សីហា កម្លាំង​ចម្រុះ​ត្រូ​ត​ពិនិត្យ​យានយន្ត​លើ​ដងផ្លូវ​ជាតិ​នានា នៅ​ក្នុង​ខេត្តបាត់ដំបង ដែល​មាន​កិច្ចសហការ​រវាង​កម្លាំង​ជំនាញ​ចរាចរ​ណ៏​ខេត្ត កម្លាំង​កងរាជអាវុធហត្ថ និង​មន្ត្រី​ជំនាញ នៃ​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្ត បាន​ចុះ​ត្រូ​ត​ពិនិត្យ​យានយន្ត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ដំបូក​ខ្ពស់ ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​។ កម្លាំង​ចម្រុះ​នេះ បាន​ត្រូ​ត​ពិនិត្យ​លើ​យានយន្ត​គ្រប់​ប្រភេទ​ប្រមាណ​១៥០​គ្រឿង ក្នុង​នោះ​មាន​យានយន្ត​ជិត​ពាក់កណ្ដាល​ត្រូវ​បាន​រក​ឃើញ​ថា មាន​កំហុស​បច្ចេកទេស​លើ​លិខិត​ស្នាម​ប្រើប្រាស​យានយន្ត​។

មន្ត្រី​ជំនាញ​បាន​និយាយ​ថា ម្ចាស់​យានយន្ត​ទាំងនេះ​មានការ​ធ្វេសប្រហែស ដែល​នាំ​ឲ្យ​ខក​ខានមិនបាន​ទៅ​បំពេញ​សំណុំ​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស​យានយន្ត​របស់​ខ្លួន​។ ដូច​ជា ការ​ប្រើប្រាស​«​ឈៀក និង សំ​បុត​ធ្វើ​អាជីវកម្ម​យានយន្ត​» ផុតកំណត់​។​ល​។ ប៉ុន្តែ​រថយន្ត​ដែល​កែ​ឆ្នៃ​ទ្រុង ឬ កែ​ឆ្នៃ​ខុស​ធាតុ​ដើម យូរ​ៗ​គេ​ប្រទះ​ឃើញ​១​គ្រឿង ឬ ២​គ្រឿង​ប៉ុណ្ណោះ​។ ពោល​មិន​មាន​ច្រើន​ដូច​មុន​ៗ​ទេ គឺ​ម្ចាស់​យានយន្ត​ភាគ​ច្រើន​បាន​ភ្ញាក់រលឹក​កែតម្រូវ​តាម​ច្បាប់​កំណត់​ហើយ​ ។

លោក​ឆៃ ច័ន្ទ​តារា ប្រធាន​ការិយាល័យ​ចរាចរ​ណ៏​ជើង​គោក បាន​និយាយ​ថា យានយន្ត​ទាំងឡាយ​ណា​ដែល​មាន​កំហុស​ដូច​ខាងលើ​នេះ យើង​ត្រូវ​តែ​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់ ហើយ​បង្គាប់​ឲ្យ​ពួក​គេ​ទៅ​បំពេញបែបបទ​លិខិត​ស្នាម​យានយន្ត​ឲ្យ​បាន​ត្រិ​ម​ត្រូវ​តាម​ល័​ក្ខ​ខណ្ឌ​នៃ​ច្បាប់ មុន​ពេល​បន្ត​ធ្វើ​ចរាចរ​ណ៏​នៅ​លើ​ដងផ្លូវ​។

បើ​មិន​ដូច្នេះ​ទេ​ មន្ត្រី​ជំនាញ និង​បន្ត​ធ្វើការ​ផាកពិន័យ​ទ្វេ​ដង​ទៀត បើ​ពិនិត្យ​ឃើញ​ថា រថយន្ត​ដដែល​ៗ​នោះ មិន​ព្រម​អនុវត្ត​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច ឬ ឈាន​ដល់​ការ​អនុវត្ត​តាម​ច្បាប់​ធ្ងន់ធ្ងរ​តែ​ម្ដង​។ ចំពោះ​យាន​យន្ត​ទាំងឡាយ​ណា​ដែល​មាន​កំហុស​ធ្ងន់ធ្ងរ​ជាង​នេះ ក៏​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ​ផង​ដែរ ដើម្បី​អនុវត្ត​តាម​ច្បាប់​ ។

ដោយឡែក​ ចំពោះ​អ្នកបើកបរ​រថយន្ត​វិញ គឺ​មាន​ខ្លះ​ៗ​ដែរ ដែល​យើងរ​កថា បើកបរ​ដោយ​គ្មាន​ប័ណ្ណ បើកបរ​ត្រិ​ម​ត្រូវ​។ ប៉ុន្តែ​យ៉ាងណា លោក​ប្រធាន​ការិយាល័យ​ជំនាញ​រូប​នេះ បាន​បញ្ជាក់​ថា កម្លាំង​ចម្រុះ នៅ​តែ​បន្ត​ចុះ​ត្រូ​ត​ពិនិត្យ​បច្ចេកទេស​លើ​យានយន្ត​នេះ​ស្ទើរ​រាល់ថ្ងៃ​ដដែល ដោយ​ច​ល័ត​គោលដៅ​ជា​ប្រចាំ លើ​ផ្លូវជាតិ​នានា ដែល​ឆ្លងកាត់​ខេត្តបាត់ដំបង ​៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ