ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិនទុកមន្ត្រីនគរបាលណាម្នាក់​ចោល​ឡើយ​…​ពេល​​មានជំងឺ​

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង បាន​ដឹកនាំ​កម្លាំង​ក្រោមឱវាទ​ បានចុះ​សួរ​សុខ​ទុក្ខ​មន្ត្រី​នគរបាល​មួយ​រូប នៅ​ព្រឹក​ថ្ងៃ​ទី​០៧ សីហា នេះ…

​ខេត្តបាត់ដំបង​ ៖ លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង បាន​ដឹកនាំ​កម្លាំង​ក្រោមឱវាទ​ បានចុះ​សួរ​សុខ​ទុក្ខ​មន្ត្រី​នគរបាល​មួយ​រូប នៅ​ព្រឹក​ថ្ងៃ​ទី​០៧ សីហា នេះ ដែល​កំពុង​មាន​ជំងឺ​សម្រាក​ព្យាបាលនៅ​ក្នុង​គេហ​ដ្ឋាន ដែល​ស្ថិត​នៅ​ក្នុងភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​អង្គភាព​តែង​ចុះ​សួរសុខទុក្ខ​មន្ត្រី​ដែល​មាន​ជំងឺ និង​មាន​បញ្ហា​ផ្សេង​ៗ​ រហូតសម្រាក​ព្យាបាល​នៅ​គេ​ហ​ដ្ឋា​ន គឺមិនទុកចោលឡើយ ។

លោក​ឆាង វណ្ណ​ឆៃ បាន​ប្រាប់​ថា មន្ត្រី​នគរបាល​ដែល​កំពុង​មាន​ជំងឺ​នោះ​ ឈ្មោះ​អូន ណា​រ៉ុ​ង នៅ​ក្នុង​អង្គភាព អធិការដ្ឋាន​ក្រុង​បាត់​សំ​បង​ ។ គាត់​មាន​ជំងឺ​ប្រចាំ​កាយ ដែល​សម្រាក​ព្យាបាល​នៅផ្ទះ​អស់​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក​ហើយ​។ លោក​បាន​បញ្ជាក់​ថា នេះ​ជា​គិត​គូរ​របស់​ថ្នាក់ដឹកនាំ ក៏​ដូច​ជា​មន្ត្រី​ទាំងអស់​នៅ​ក្នុង
​អង្គភាព​ទាំងមូល ដែល​តែង​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​មន្ត្រី​នៅ​ក្នុង​អង្គភាព​ដែល​មាន​ជំងឺ​ ឬ​មាន​បញ្ហា​ផ្សេង​ៗ​។

លោក​ឆាង វណ្ណ​ឆៃ បាន​បញ្ជាក់​ដែរ​ថា ជាមួយនឹង​ការ​ចុះ​សួរសុខទុក្ខ​មន្ត្រី​នគរបាល​ខាងលើ​នេះ អង្គភាព​ក៏​បាន​នាំ​នូវ​អំណោយ​មួយ​ចំនួន​សម្រាប់​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​គាត់​ដែរ​។ អំណោយ​ទាំងនោះ ​រួម​មាន ថវិកា​ចំនួន​៥៤៥,០០០​រៀល និង​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ដូច​ជា អង្ករ ទឹក​ផ្លែ​ឈើ មី ទឹកស៊ីអុីវ ទឹកត្រី ទឹក​សុទ្ធ រួម​ទាំង​សម្ភារ​មួយ​ចំនួន​ទៀត​ ។

លោក​​​បញ្ជាក់​បន្ថែម​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​អង្គភាព​តែង​ចុះ​សួរសុខទុក្ខ​មន្ត្រី​ដែល​មាន​ជំងឺ និង​មាន​បញ្ហា​ផ្សេង​ៗ​ សម្រាក​ព្យាបាល​នៅ​គេ​ហ​ដ្ឋា​ន ហើយ​យើង​នឹង​បន្ត​គិត​គួរ​ដល់​មន្ត្រី​ដទៃ​ទៀត​ ដូច​ជា​មន្ត្រី​ខាងលើ​នេះ​ដែរ នា​ពេល​ខាង​មុខ​៕ (សម្រួលដោយ៖​ស្រីណា)

អត្ថបទសរសេរ ដោយ