ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ោងនេះហើយ..ក៏​នៅមិនទាន់អាចជួយ​មនុស្ស​ជាប់ក្នុងរូង​ភ្នំបាន​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បានបន្តឱ្យដឹងថា ​គិតមកទល់ម៉ោង១១ និង៤៥នាទីព្រឹកថ្ងៃទី០៧ សីហា ដដែលនេះ ករណី​មនុស្ស​កៀប​ជាប់​នៅ​ក្នុង​រូងភ្នំ​ គឺនៅមិនទាន់មានការ​ដោះស្រាយជួយ​សង្គ្រោះ​ជនរងគ្រោះ​បាននៅឡើយ ខណៈ​កម្លាំងសមត្ថកិច្ចកំពុង​រិះរកមធ្យោបាយ…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បានបន្តឱ្យដឹងថា ​គិតមកទល់ម៉ោង១១ និង៤៥នាទីព្រឹកថ្ងៃទី០៧ សីហា ដដែលនេះ ករណី​មនុស្ស​កៀប​ជាប់​នៅ​ក្នុង​រូងភ្នំ​ គឺនៅមិនទាន់មានការ​ដោះស្រាយជួយ​សង្គ្រោះ​ជនរងគ្រោះ​បាននៅឡើយ ខណៈ​កម្លាំងសមត្ថកិច្ចកំពុង​រិះរកមធ្យោបាយ ដើម្បី​សង្គ្រោះ​គាត់ឱ្យទាល់តែ​បាន កុំឱ្យមានគ្រោះថ្នាក់ដល់ជីវិត ។

https://www.facebook.com/100008294359149/videos/2482621145357673/

គួរបញ្ជាក់ថា ​ករណីជាប់មនុស្សនេះ គឺកើតឡើង​តាំងពី​ថ្ងៃ​ទី​០៤​សីហា ​ម្ល៉េះ ដោយ​​បុរស​ម្នាក់​ឈ្មោះ ស៊ុម បូ​រា អាយុ​២៨​ឆ្នាំ រស់នៅ​ភូម​ទឹកថ្លា ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​ ខណៈគាត់​បាន​ក្នុងរូងភ្នំ​ហុង​​​ទឹក ស្ថិត​នៅ​ភូមិ​ហុង​ទឹក ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ដើម្បី​កើប​អាច​ម៌​ប្រជៀវ​យកទៅលក់ តែអកុសល​អាក្រក់ គាត់​បាន​​​កៀប​ជាប់​ក្នុង​រូងភ្នំនោះតែម្តង ដោយគ្មានអ្នកណាម្នាក់បានដឹងរឿងនេះទេ​សូម្បីទាំង​ក្រុម​គ្រួសារ តែឆ្ងល់បានបាត់ជនរងគ្រោះ​ពីផ្ទះ​ផងដែរ ។

​ប្រភពបន្តថា លុះ​នៅព្រឹកថ្ងៃទី០៧ សីហា នេះ ​ក៏មានអ្នក​ភូមិបានដើរ​ជិតទីតាំងកើតហេតុនេះ ក៏ប្រទះ​ឃើញ​​ជនរងគ្រោះ ហើយ​បានរត់ទៅ​​រាយការណ៍​​ជូន​អាជ្ញាធរដែនដី​ឱ្យ​ជួយ​ ហើយក៏បានភ្ញាក់​ផ្អើលឆោ​ឡោឡើង​​តាំងវេលា​ម៉ោង៨ព្រឹកថ្ងៃនេះតែម្តង ​ដែលស្ថានភាព​គឺមានការពិបាក​ក្នុងការ​​​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ ​។ (សម្រួល​ដោយ៖ ស្រីណា)។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​បន្ត ​។

អត្ថបទសរសេរ ដោយ