ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អ៊ូ ច័ន្ទ​រ័​ត្ន ៖ គ្មាន​គំនិត​បង្កើត​គណបក្ស​ថ្មី​ទេ តែ​ចង់​ឲ្យ​អ្នកនយោបាយ​ដោះស្រាយ​ការ​ជាប់​គាំង​នយោបាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​បញ្ជាក់​ជា ថ្មី​ថា លោក​គ្មាន​គំនិត​បង្កើត​គណបក្ស​នយោបាយ​ថ្មី ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច​នោះ​ទេ តែ​លោក​ចង់​ឲ្យ​អ្នកនយោបាយ​ដោះស្រាយ​ការ​ជាប់​គាំង​នយោបាយ…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​បញ្ជាក់​ជា ថ្មី​ថា លោក​គ្មាន​គំនិត​បង្កើត​គណបក្ស​នយោបាយ​ថ្មី ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច​នោះ​ទេ តែ​លោក​ចង់​ឲ្យ​អ្នកនយោបាយ​ដោះស្រាយ​ការ​ជាប់​គាំង​នយោបាយ ឬ​ការ​ខ្វែងគំនិត​គ្នា​ដែល​ចង់​ឈ្នះ​រៀងខ្លួន ។

ការ​បញ្ជាក់​របស់​អតីតមន្ត្រី​ជាន់​បក្ស​ប្រឆាំង​នេះ បន្ទាប់​ពី​ហ្វេ​ស​ប៊ុ​ករប​ស់លោក​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​បក្ស​អាច​បាត់បង់​បាន តែ​ជាតិ និង​ទឹកដី​មិន​អាច​បាត់បង់​បាន​ទេ​បក្ស​បង្កើត​ថ្មី​ថ្ងៃ​ណា​ក៏​បានអោយ​តែ​នៅ​មាន​ជាតិ តែ​ជាតិ​មិន​អាច​បង្កើត​បាន​ទេ ពេល​ដែល​បាត់បង់​ទៅ​ហើយ​» ។ លោក អ៊ូ ច័ន្ទ​រ័​ត្ន​ផ្តល់​បទ​សម្ភាសន៍​ជា​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​០៧ ខែសីហា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​គ្មាន​គំនិត​បង្កើត​គណបក្ស​ថ្មី​ទេ ហើយ​ទស្សនៈ​នៅ​លើក​ទំព័រ​ហ្វេ​ស ប៊ុ​ក​ខ្ញុំ គឺជា​ទស្សនៈ​ចាស់​ដែល​ខ្ញុំ​សរសេរ​យូរហើយ​ពោល គឺ​តាំងពី​៤​ឬ​៥​ឆ្នាំ​មុន បន្ទាប់​ពី​អតីត​បក្ស​សង្គ្រោះ​ជាតិ​បាន​ត្រូវ​រូ​វ​គ្នា ហើយ​ចូល​សភា ។ ហើយ​ទស្សន​នេះ​ក៏​បាន​ផុស​ឡើង​វិញ​ទើប​កូនចៅ​យក​មក​ផុស​បន្ត​ទៀត ដែល​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​ពី​មតិ​មហាជន​ថា ខ្ញុំ​មានគំនិត​បើក​គណបក្ស​ថ្មី​» ។

លោក​ថា ទស្សនៈ​របស់​លោក​នោះ គឺ​ត្រឹមត្រូវ​ណាស់​ព្រោះថា គណបក្ស​នយោបាយ​អាច​បង្កើត​ពេល​ណា​ក៏​បាន ប៉ុន្តែ​ជាតិ​នៅ​ពេល​បាត់បង់​មិន​អាច​ងាយ​បង្កើត​បាន​ភ្លាម​ៗ​នោះ​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក អ៊ូ ច័ន្ទ​រ័​ត្ន ក៏​បាន​ស្នើ​ឲ្យ​អ្នកនយោបាយ​ធ្វើការ​រក​វិធី​ដោះស្រាយ​បញ្ហា​នយោបាយ​ដែល​កំពុង​ជាប់ ពិសេស​នោះ​ការ​ចាប់ខ្លួន​លោក​កឹ​ម សុខា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។ លោក​ថា គណបក្សកាន់អំណាច​អាច​ធ្វើ​បាន​ក្នុង​នោះ​ធ្វើ​វិសោធនកម្ម​ច្បាប់​ជាដើម ។

ទោះបីជា​មានការ​បដិសេធន៍​ពី​លោក អ៊ូ ច័ន្ទ​រ័​ត្ន ចំពោះ​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​យ៉ាងណា​ក្តី​លោក​សុខ ឥ​សាន ក៏​បាន​លើក​ឡើង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ឲ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​ថា​គណបក្ស​បង្កើត​នៅ​ថ្ងៃ​ណា​ក៏​បាន​ឲ្យ​តែ​នៅ​មាន​ជាតិ គឺ​សញ្ញា​បង្កើត​គណបក្ស​ថ្មី​លេច​ចេញ​មក​ហើយដោយ​សារ​បាត់​ជំនឿ​ពី​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ៕ កែសម្រួល​ដោយ​៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ