ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​តែ​ម្តងនេះ​ទេ​ចប់​តែ​ម្តង​! កុំ​បារម្ភ​វា​អាច​កើត​ទៀត​ឲ្យ​សោះ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី និង​អ្នក​ពាក់ព័ន្ធ​ត្រូវ​ប្រមូល​វត្ថុ​តាង​រថយន្ត​ដឹកឈើ​ដែល​បាន​កម្ទេច​ចោល​ទៅ​ទុក​នៅ​កន្លែង​ណាមួយ​ក្នុង​តំបន់​ដែល​អាច​ឲ្យ​អ្នក​ទេសចរណ៍​ក៏​ដូច​ប្រជាពលរដ្ឋ​ទូទៅ​អាច​មើលឃើញ ដើម្បី​បញ្ជាក់​ពី​សកម្មភាព​របស់​គណៈ​កម្ម​ធិ​ការ​ថ្នាក់​ជាតិ​បាន​ចុះ​ធ្វើ​ជៀសវាង​ពាក្យ​ចចាមអារ៉ាម​ថា នេះ​គ្រាន់តែ​ជា​ឆាកល្ខោន ។ នាយ​ឧត្តមសេនីយ៍…

ខេត្តមណ្ឌលគិរី ៖ ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី និង​អ្នក​ពាក់ព័ន្ធ​ត្រូវ​ប្រមូល​វត្ថុ​តាង​រថយន្ត​ដឹកឈើ​ដែល​បាន​កម្ទេច​ចោល​ទៅ​ទុក​នៅ​កន្លែង​ណាមួយ​ក្នុង​តំបន់​ដែល​អាច​ឲ្យ​អ្នក​ទេសចរណ៍​ក៏​ដូច​ប្រជាពលរដ្ឋ​ទូទៅ​អាច​មើលឃើញ ដើម្បី​បញ្ជាក់​ពី​សកម្មភាព​របស់​គណៈ​កម្ម​ធិ​ការ​ថ្នាក់​ជាតិ​បាន​ចុះ​ធ្វើ​ជៀសវាង​ពាក្យ​ចចាមអារ៉ាម​ថា នេះ​គ្រាន់តែ​ជា​ឆាកល្ខោន ។

នាយ​ឧត្តមសេនីយ៍ សៅ សុខា ក្នុងអំឡុងពេល​ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង​តាម​បណ្ដា​ក្រុមហ៊ុន​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ កាលពី​ថ្ងៃ​ទី​០៦ សីហា​នេះ​មាន​ប្រសាសន៍​ថា តាម​របាយការណ៍​ដែល​ឯកឧត្ដម​បាន​ពិនិត្យ​មាន​៣​ចំណុច​សំខាន់​ៗ​ទី​១ ទីតាំង​ភូមិសាស្ត្រ​កន្លែង​ដែល​ក្រុមហ៊ុន​វិនិយោគ​កន្លែង​អភិរក្ស និង​អភិវឌ្ឍន៍​រវាង​កសិកម្ម និង​បរិស្ថាន​មាន​ចំនុច​ខ្លះ​មិន​ទាន់​ឯកភាព​គ្នា ទី​២ ជ្រក​ក្រោម​លេស ឬ​ស្លាក​សញ្ញា​ភាព​ស្របច្បាប់​របស់​ក្រុមហ៊ុន កាប់​ឈើ​ពី​កន្លែង​ផ្សេង​អូស​ចូល​មក​ក្នុង​ក្រុមហ៊ុន ផលិត​ចេញ​ជា​ឈើ​ស្របច្បាប់​បង្កើត​រោង​សន្និធិ​ឈើ​ជា​ច្រើន​ធ្វើ​ឲ្យ​ឈើ​ទៅ​មិន​ដល់​ដៅ​ដែល​ត្រូវ​ទៅ​យកឈ្មោះ​ដី​សម្បទាន​សង្គមកិច្ច ដើម្បី​ទៅ​កាប់​ឈើ​ខុសច្បាប់ យក​ស្លាក​សញ្ញា​របស់​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ ដើម្បី​ជ្រក​ពួន​គេចវេស ទី​៣ ការ​បង្កើត​ឲ្យ​មាន​ភាព​ស្របច្បាប់ ការ​ចេញ​ឯកសារ​បំពាន ជា​រឿង​ផ្សំ​គំនិត​ប្រព្រឹត្ត​បទល្មើស ។

នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្ដេជ្ញា​ថា មិន​ឲ្យ​មានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​បែប​នេះ​ម្ដងទៀត​នោះ​ទេ មាន​ន័យ​ថា ជា​ការ​បង្ក្រាប​ចុង​ក្រោយ​មិន​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​អំពី​បទល្មើស​ធនធានធម្មជាតិ​ទៀត​នោះ​ទេ ។ ឯកឧត្ដម​ថា ក្រុមហ៊ុន​ដែល​អនុវត្ត​ទៅ​តាម​សិទ្ធ​វិនិយោគ​ត្រឹមត្រូវ​ដាច់ខាត​ត្រូវ​តែ​ការពារ ប៉ុន្តែ​ក្រុមហ៊ុន​ដែល​ប្រព្រឹត្ត​បទល្មើស​ដាច់ខាត​ត្រូវ​តែ​បង្ក្រាប ។ ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ។ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ