ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ត្រឹម​សម្បក​គ្រាប់ ក្រោយ​ឮ​ផ្ទុះអាវុធ​ច្រើន​គ្រាប់​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX 300 មិនដឹង​ថា​មានរឿង​អ្វី​នោះ​ទេ ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​មក​ដល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ស្រាប់តែ​ដក​កាំភ្លើងខ្លី​បាញ់​ផ្អើល​មេឃ​អស់​៣​ទៅ​៤​គ្រាប់ រួច​បើករថយន្ត​គេចខ្លួន​បាត់​ស្រមោល បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៧ ខែសីហា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX 300 មិនដឹង​ថា​មានរឿង​អ្វី​នោះ​ទេ ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​មក​ដល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ស្រាប់តែ​ដក​កាំភ្លើងខ្លី​បាញ់​ផ្អើល​មេឃ​អស់​៣​ទៅ​៤​គ្រាប់ រួច​បើករថយន្ត​គេចខ្លួន​បាត់​ស្រមោល បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៩ នៅ​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ តាម​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

តាម​សម្តី​បុរស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​អង្គុយ​ចាំ​ឌុ​ប​ម៉ូយ នៅ​ម្តុំ​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក៏​ឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ិ​ស RX៣០០ ពណ៌​ស មិន​ចាំ​ស្លាក​លេខ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ឡើង​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ លុះ​មក​ដល់​លើ​ស្ពាន​មិនដឹង​ថា អ្នកបើកបរ​រថយន្ត​ខឹង​រឿង​អ្វី​នោះ​ទេ ស្រាប់តែ​បើក​កញ្ចក់​រថយន្ត ហើយ​ទាញ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​បាញ់​ឡើង​លើ​ចំនួន​៣​ទៅ​៤​គ្រាប់ បន្ទាប់​មក​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​បាន​បើករថយន្ត​ចេញ​ទៅ​បាត់​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្តិច​ក្រោយមក គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅពិនិត្យ​​កន្លែង​កើតហេតុ រួច​ហើយក៍​បាន​រក​ឃើញ​នូវ​សំបក​ក​ន្ទុះ​ចំនួន​១​គ្រាប់​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ហៅ​សាក្សី និង​យក​សំបក​ក​ន្ទុះ​ទៅ​ពិនិត្យ ថា​តើ​ជា​ប្រភេទ​សម្បក​គ្រាប់កាំភ្លើង​អ្វី​អោយ​ច្បាស់ និង​ដើម្បី​ងាយស្រួល​ស្វែងរក​មុខសញ្ញា​ជនល្មើស​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ