គូស្នេហ៍ព្រះរាជវង្ស បានប្រកាសថា នឹងប្រើនំរៀបអភិសេកជាច្រើនជាន់លំអដោយផ្លែឈើ គឺសម្រាប់រៀបអភិសេក ជាពិសេសនំសូកូឡាប៊ីស្គីត ជាចំណង់ចំណូលចិត្តកាលពីព្រះអង្គម្ចាស់វីល្លៀមនៅជាយុវវ័យ ។ នំសម្រាប់ពិធីអភិសេកនឹងដាក់នៅចំកណ្តាលបន្ទប់ទទួលភ្ញៀវក្នុងព្រះរាជវាំងបាកគីងហែម នៅថ្ងៃទី២៩ មេសា ខាងមុខ គឺជាស្នាដៃចំអិន របស់លោកស្រីហ្វីយ៉ូណា ឃែន ជាអ្នកផលិតនំដោយអ្នកចេញម៉ូដមនុស្សដ៏សំខាន់គឺនាងមីតដលតុន ។ លោកស្រីឃែនបង្ហើបឱ្យដឹងថា នាងមីតដលតុន ជាអ្នកណែនាំក្នុងការធ្វើនំនេះតាំងពីមុន និងនាងហាក់ដូចជាមានគំនិតផ្តួចផ្តើម ដ៏លេចធ្លោដឹងថា ខ្លួនចង់បានអ្វី ។ ត្រង់ចំណុចនេះ ធ្វើឱ្យមានសភាពងាយស្រួលដល់អ្នកផលិតនំ និងក្រុមការងារ ។
នំរៀបអភិសេកខាងលើ នឹងតុបតែងលំអដោយក្រែមពណ៌សផ្ការបស់អង់គ្លេសប្រើនូវបច្ចេកវិទ្យាដ៏ទំនើប និងទាន់សម័យ ។ សម្រាប់សាច់ខាងក្នុងរបស់នំផ្សំឡើងពីដំណាប់ផ្លែឈើ ដូចជាទំពាំងបាយជូរផ្លែឆ័ររី និងក្រូចជាដើម ។ក្រៅពីនេះ ការតុបតែងលំអផ្សេងទៀតនៅលើនំ គឺមាននិមិ្មតរូបរវាងព្រះអង្គម្ចាស់វីល្លៀម និងព្រះនាងមីតដលតុន នឹងបើកជាផ្លូវការនៅក្នុងពិធីរៀបអភិសេក ។
គួរបញ្ជាក់ថា នំរៀបអភិសេកខាងលើ នឹងមានចំនួន២ដុំដោយនំដុំទី២ មានទំហំតូចជាងនំដុំខាងលើ ផលិតឡើង ដ៏វិសេសវិសាល សម្រាប់ព្រះអង្គម្ចាស់វីល្លៀម និងអ្នកមានចំណង់ចំណូលចិត្តសូកូឡា ។ លោកផូល ខ័តនី ប្រធានចុងភៅក្នុងការចេញម៉ូដ និងអភិវឌ្ឍនំរបស់ក្រុមហ៊ុនផលិតនំប៊ីហ្គីត «មេកវីទី» បញ្ជាក់ថា មានគ្រឿងផ្សំ ២-៣ ប្រភេទទៀត មិនអាចបង្ហើបឱ្យដឹង ប៉ុន្តែធាតុផ្សំដ៏សំខាន់របស់នំ គឺស្ករសូកូឡាម្សៅលេខ១ និងប៊ីស្គីត ៕
ចែករំលែកព័តមាននេះ