ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកខ្លះ​មានទ្រព្យ​ច្រើន​តែ​ក្នុង​គ្រួសារ​ខ្មៅ​ងងឹត

4 ឆ្នាំ មុន

មានទ្រព្យ​តែ​ចិត្ត​ពោរពេញ​ទៅ​ដោយ​សេចក្តី​ទុក្ខ បាន​សុខ មាន​សុភមង្គល​មកពីណា ។ ហេតុនេះ​ហើយ​ទើប​អ្នកប្រាជ្ញ​ពោល​ថា អ្នកមាន​ទ្រព្យធន​ច្រើន មិន​ប្រាកដ​ថា អ្នក​នោះ​មាន​សេចក្តីសុខ បាន​សុភមង្គល​មួយ​រយ​ភាគរយ​ទេ អ្នកខ្លះ​មានទ្រព្យ​មែន…

មានទ្រព្យ​តែ​ចិត្ត​ពោរពេញ​ទៅ​ដោយ​សេចក្តី​ទុក្ខ បាន​សុខ មាន​សុភមង្គល​មកពីណា ។ ហេតុនេះ​ហើយ​ទើប​អ្នកប្រាជ្ញ​ពោល​ថា អ្នកមាន​ទ្រព្យធន​ច្រើន មិន​ប្រាកដ​ថា អ្នក​នោះ​មាន​សេចក្តីសុខ បាន​សុភមង្គល​មួយ​រយ​ភាគរយ​ទេ អ្នកខ្លះ​មានទ្រព្យ​មែន តែ​ក្នុង​រង្វង់​គ្រួសារ​ពោរពេញ​ទៅ​ដោយ​ភាព​ច្របូកច្របល់​ដ៏​ខ្មៅ​កខ្វក់ បង្កប់​ទៅ​ដោយ​ការ​មិន​ទុកចិត្ត​គ្នា​ដោយ​ប្រការ​ផ្សេង​ៗ​។

ចំណែក​គ្រួសារ​ខ្លះ​មិន​សម្បូរ​ទ្រព្យ​ទេ តែ​ជីវិត​គេ​ហាក់​មាន​សិរី​សួរ​ស្តី មាន​សេចក្តីសុខ​ច្រើន ។ នេះ​ក៏​ព្រោះតែ​ការ​រស់នៅ​របស់​គេ​ចុះសម្រុង​នឹង​គ្នា យល់ចិត្ត​គ្នា ចេះ​អនុគ្រោះ​ដល់​គ្នា ចេះ​ឱ្យ​ភ័យ​ដល់​គ្នា​…​។

ពិត​ណាស់​គ្រួសារ​ណា​ក៏​រមែង​ប្រាថ្នា​សេចក្តីសុខ​ដូច​ៗ​គ្នា មិន​ដែល​គ្រួសារ​ណា​ចង់​ជួប​ទុក្ខ​លំបាក ជួប​វិបត្តិ​ដោយហេតុ​ដទៃ​ៗ​ទេ​។ សំខាន់​ជាង​នេះ​គឺ​សុខ​តាម​ផ្លូវចិត្ត ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​ថា អ្នក​សម្លាប់​សេចក្តី​ក្រោធ​បាន នឹង​ដេក​នៅ​ជា​សុខ ដូច្នេះ​មិនមែន​ទាល់តែ​មានទ្រព្យ​ដូច​មហាសេដ្ឋី មាន​លុយ​ច្រើន​ទើប​មាន​សេចក្តីសុខ​នោះ​ទេ អ្នក​មិន​សម្បូរ​ទ្រព្យ​ក៏​បាន​សុខ​ដែរ ឱ្យ​តែ​ចេះ​អត់ធន់ សម្លាប់​សេចក្តី​ក្រោធ​បាន ។

ការ​ខឹង​គេ​គឺ​ដូច​ដុត​ចិត្ត​ខ្លួនឯង​ឱ្យ​ឆេះ​អ៊ីចឹង បើ​ដុត​ចិត្ត​ខ្លួនឯង​ហើយ យើង​ហ្នឹងឯង​ជា​អ្នក​ក្តៅ ជា​មនុស្ស​ល្ងង់ ដូច្នេះ​សេចក្តីសុខ​ពិតប្រាកដ​រមែង​មាន​ហេតុ​ដទៃ​ដូច​ជា សុខ​បាន​មក​អំពី ការ​សន្សំ​សេចក្តី​ល្អ​, សុខ​ព្រោះ​ការ​មិន​បៀតបៀន​អ្នក​ដទៃ​, សុខ​ព្រោះ​ការ​ព្រមព្រៀង​គ្នា​, សុខ​ព្រោះ​ការ​មាន​បញ្ញា​យល់​ដឹង​ការ​ពិត​, សុខ​ព្រោះ​ការ​មិន​ប្រកាន់​, សុខ​ព្រោះ​ការ​មិន​ក្រោធ សុខ​ព្រោះ​ការ​ឱ្យ​អភ័យ​, សុខ​ព្រោះ​ការ​មិន​យក​ទុក្ខ​មក​ដាក់ខ្លួន និង​សុខ​ព្រោះ​ការ​បាន​ឈ្នះ​ខ្លួនឯង​ជាដើម ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ