ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ឬ​លោក​កូន ខឹង​សុំ​លុយ​ម្តាយ​មិន​បាន បែរជា​…​ខ្ទេច

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កូន​អកតញ្ញូ​ម្នាក់​ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះ​បន្ទាប់​ពី​សុំ​លុយ​ម្តាយ​មិន​បាន រួច​វ៉ៃ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខ្ទេចខ្ទី​អស់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ព្រែក​តា​ឡៃ…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កូន​អកតញ្ញូ​ម្នាក់​ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះ​បន្ទាប់​ពី​សុំ​លុយ​ម្តាយ​មិន​បាន រួច​វ៉ៃ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខ្ទេចខ្ទី​អស់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ព្រែក​តា​ឡៃ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជនសង្ស័យ​ឈ្មោះ កង អៀង​ចាន់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខ​បរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ឡៃ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ។ នគរបាល​បាន​បញ្ជាក់​ថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ ជន​រង​គ្រោះ (​ម្តាយបង្កើត​) កំពុង​សំរាក​នៅ​ក្នុងផ្ទះ ពេល​នោះ​ជន​ស​ង្ស​យ័​ដើរមក​សុំ​លុយ តែ​ម្តាយ​ពុំ​មាន​លុយ​ឲ្យ បែរជា​ជនសង្ស័យ​គំរាម​ម្តាយ​ថា «​បើ​មិន​ឲ្យ​លុយ វ៉ៃ​របស់របរ​នៅ​ក្នុងផ្ទះ​ឲ្យ​ខ្ទេច » ពេល​និយាយ​រួច​កូន​អកត្តញ្ញូ​នោះ​បាន​យក​ពូថៅ​មក​វ៉ៃ​កម្ទេច​របស់របរ​ទាំងនោះ​តែ​ម្តង ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​កម្លាំង​ប៉ុស្តិ៍​ព្រែក​អំបិល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ