ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាម​មក​ទៀត​! លើក​ទី​១ លួច​ចូល​បន្ទប់​នាង​បាន​សម្រេច លើក​ទី​២ អស់លក្ខណ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ជំនាញ​ឆ្កឹះ​សោ​បន្ទប់​លួច​សម្ភារៈ​គេ​បាន​សម្រេច​ជា​ច្រើន​ដង​ហើយ មិន​ស្កប់ស្កល់​ត្រឡប់​មក​ឆ្កឹះ​ម្តងទៀត តែ​ត្រូវ​ម្ចាស់ផ្ទះ​ទាន់​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន ក៏​ត្រូវ​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ចុះ​ទៅ​ដល់​កន្លែង​​កើតហេតុ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​6​និង​30​នាទី​យប់ ថ្ងៃ​ទី​6…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ជំនាញ​ឆ្កឹះ​សោ​បន្ទប់​លួច​សម្ភារៈ​គេ​បាន​សម្រេច​ជា​ច្រើន​ដង​ហើយ មិន​ស្កប់ស្កល់​ត្រឡប់​មក​ឆ្កឹះ​ម្តងទៀត តែ​ត្រូវ​ម្ចាស់ផ្ទះ​ទាន់​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន ក៏​ត្រូវ​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ចុះ​ទៅ​ដល់​កន្លែង​​កើតហេតុ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​6​និង​30​នាទី​យប់ ថ្ងៃ​ទី​6 ខែ​សីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​ផ្លូវ​សុធារស ក្រុម​48 ភូមិ​9 សង្កាត់​ទន្លេ​របា​សាក់ ខណ្ឌចំការមន​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ចាន់ សិទ្ធ ភេទ​ប្រុស អាយុ​28​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​នរោត្តម ក្រុម​123 ភូមិ​16 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ហើយ​ជន​សង្ស័យ​រូប​នេះ​ជា​មនុស្ស​ញៀន​ថ្នាំ និង​ចូល​ចិត្ត​លេងល្បែង​ទៀត​ផង​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ផល រដ្ឋា ភេទ​ស្រី អាយុ​33​ឆ្នាំ ស្នាក់​នៅ​បន្ទប់​លេខ C5 ជាន់​ទី​3 ស្នាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ​កាលពី​ថ្ងៃ​ទី​20 ឧសភា ជនសង្ស័យ​នេះ​បាន​ឆ្កឹះ​សោ​បន្ទប់​នៅផ្ទះ​កើតហេតុ​ខាងលើ នៅ​បន្ទប់​លេខ C5 ជាន់​ទី​3 ដែល​ស្ត្រី​រង​​គ្រោះជា​អ្នក​ជួល​ស្នាក់​នៅ​លួច​យក​សម្ភារៈ​ជា​ច្រើន​រួម​មាន ៖

កុំ​ព្យួ​ទ័​រ​យួរដៃ​ចំនួន​2​គ្រឿង 1 ម៉ាក Dell និង​១​គ្រឿង​ទៀត ម៉ាក Apple ទូរស័ព្ទ​ដៃ​1​គ្រឿង ម៉ាក​iPhone 6 ថេ​ប​ប្លេ​ត​1​គ្រឿង​ម៉ាក lenovo នឹង​កងដៃ​ផ្លា​ក​ទី​ន​9​កង បាន​សម្រេច និង​គេចខ្លួន​បាត់​ស្រមោល ហើយ​ជន​រង​គ្រោះ​ក៏​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ឱ្យ​ជួយ​ស្រាវ​ជ្រាវ​រក​ជនសង្ស័យ និង​ឆែក​កាមេរ៉ា​សុវត្ថិភាព​មើល​ភិនភាគ​ជនសង្ស័យ ដើម្បី​កំណត់​មុខសញ្ញា ។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ដល់​ថ្ងៃ​កើតហេតុ​ថ្ងៃ​ទី​6 សីហា នៅ​ចំណុច​ផ្ទះ​កើតហេតុ​ដដែល ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ខាងលើ​មក​ម្តងទៀត ដោយ​ធ្វើ​សកម្មភាព​ឆ្កឹះ​សោរ​បន្ទប់​គេ​នៅ​ជាន់​ទី​2 និង​ជាន់​ទី​3 ទៀត ស្រាប់តែ​ម្ចាស់ផ្ទះ​គេ​ដឹង​ទាន់​ក៏​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន ក៏​ត្រូវ​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់​ចុះ​មក​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​បាន​ភ្លាម​ៗ​នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​បន្ទប់​លួច​យក​សម្ភារៈ​គេ​ពិតមែន ហើយ​សម្ភារៈ​ទាំងនោះ​ត្រូវ​បាន​រូបគេ​យក​ទៅ​លក់​បាន​លុយ យក​ទៅ​ទិញ​គ្រឿងញៀន​ជក់ និង​លេងល្បែង​បាញ់​ត្រី​ចាញ់​អស់​លុយ​ទៅ​ហើយ លុះដល់​ថ្ងៃ​កើតហេតុ​នេះ រូប​ខ្លួន​គ្មាន​ប្រាក់​ក៏​ទៅ​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​បន្ទប់​ជួល​គេ​ម្តងទៀត​នៅផ្ទះ​កើតហេតុ​ដដែល មិន​ទាន់​បាន​សម្រេច​ផង ក៏​ត្រូវ​ម្ចាស់ផ្ទះ​សហការ​ជាមួយ​សមត្ថកិច្ច​ឃាត់ខ្លួន​រូបគេ​បាន​តែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​អធិការដ្ឋាន​នគរ​បាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ