ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​ល្បិច​! ប្រមូល​ខ្ទេច​ជាង​៣​ម៉ឺន​ដុល្លារ សូ​ម្បី​កាមេរ៉ា​ក៏​ចាប់​មិន​ជាប់ដែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាង​លក់​ទូរស័ព្ទ​ដៃ​មួយ​កន្លែង​ដែល​បើក​ដំណើរការ​លក់​បាន​រយៈពេល​៧​ខែ​មក​ហើយ​នោះ ត្រូវ​បាន​ក្រុម​ជនសង្ស័យ​គាស់​ទ្វារ​ហាង​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ប្រមូល​យក​ទូរស័ព្ទ​ថ្មី​ៗ​ស៊េរី​ទំនើប​ៗ​អស់​ជា​ច្រើន​គ្រឿង​ដែល​គិត​ជា​ទឹកប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ ខណៈ​ពេល​ម្ចាស់​កំពុង​ដេក​លក់​ដោយ​មិនដឹង​ខ្លួន​។ ហើយ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ​គឺ​ក្នុង​ហាង​ខាងលើ​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ដែរ ប៉ុន្តែ​ត្រូវ​ក្រុម​ជនសង្ស័យ​ចាប់​កាច់​ក្បាល​កាមេរ៉ា​នោះ​សំ​យ៉ុ​ង​ចុះ​មក​ក្រោម ទើប​មិន​បានចាប់​​ជាប់​នូវ​សកម្មភាព​របស់​ពួក​គេ​ឡើយ​។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៦…

រាជធានី​ភ្នំពេញ ៖ ហាង​លក់​ទូរស័ព្ទ​ដៃ​មួយ​កន្លែង​ដែល​បើក​ដំណើរការ​លក់​បាន​រយៈពេល​៧​ខែ​មក​ហើយ​នោះ ត្រូវ​បាន​ក្រុម​ជនសង្ស័យ​គាស់​ទ្វារ​ហាង​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ប្រមូល​យក​ទូរស័ព្ទ​ថ្មី​ៗ​ស៊េរី​ទំនើប​ៗ​អស់​ជា​ច្រើន​គ្រឿង​ដែល​គិត​ជា​ទឹកប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ ខណៈ​ពេល​ម្ចាស់​កំពុង​ដេក​លក់​ដោយ​មិនដឹង​ខ្លួន​។ ហើយ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ​គឺ​ក្នុង​ហាង​ខាងលើ​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ដែរ ប៉ុន្តែ​ត្រូវ​ក្រុម​ជនសង្ស័យ​ចាប់​កាច់​ក្បាល​កាមេរ៉ា​នោះ​សំ​យ៉ុ​ង​ចុះ​មក​ក្រោម ទើប​មិន​បានចាប់​​ជាប់​នូវ​សកម្មភាព​របស់​ពួក​គេ​ឡើយ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៩ នៅ​ក្នុង​ហាង​លក់​ទូរស័ព្ទ​យីហោ​ហ្គូ​ត​ស្តរ «Good Store» ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ហៅ​ផ្លូវ​ចោម​ចៅ ទល់មុខ​ផ្សា​រកា​ណា​ឌី​យ៉ា ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ម្ចាស់​ហាង​រង​គ្រោះ​ឈ្មោះ គឹ​ម សុខ​ឡេ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ មាន​ទីលំនៅ​ក្បែរ​ហាង​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​ម្ចាស់​ហាង​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា គាត់​បើកហាង​លក់​ទូរស័ព្ទ​នៅ​ចំណុច​ខាងលើ អស់​រយៈពេល​៧​ខែ​មក​ហើយ នៅ​ពេល​ថ្មី​ៗ​នេះ គាត់​បាន​នាំ​ចូល​ទូរស័ព្ទ​ថ្មី​ស៊េរី​ថ្មី​ៗ​ជា​ច្រើន​គ្រឿង​ដែល​មាន​តម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ និង​ទើបនឹង​ដាក់​ចូល​ទូល​ក់ដោយ​បាន​បើក​លក់​ចាប់ពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក រហូត​ដល់​ម៉ោង​៧​និង​៣០​នាទី​យប់ ទើប​បិទ​ហាង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​៥ ខែសីហា ដល់​ម៉ោង​បិទ​ហាង គាត់​ក៏​បាន​បិទទ្វារ​ហាង​ហើយ​សម្រាក តែ​ពុំ​មាន​បុគ្គលិក ឬ​នរណា​ម្នាក់​ដេក​នៅ​ក្នុង​ហាង​នោះ​ឡើយ គឺ​គាត់​បាន​ដេក​នៅ​ក្នុងផ្ទះ​ក្បែរ​ហាង​នោះ ហើយ​មិន​បានដឹង​ថា​ក្រុម​ជនសង្ស័យ​ចូល​ទៅ​ធ្វើ​សកម្មភាព​គាស់​ទ្វារ​លួច​យក​ទូរស័ព្ទ​អស់បែប​នេះ​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​ពេល​ពី​ភ្ញាក់​ពី​ដំណេក​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា គាត់​បាន​ធ្វើ​ដំណើ​ចេញពីផ្ទះ​ដល់​ហាង ស្រាប់តែ​ឃើញ​ទ្វារ​របើក ពេល​ចូល​ទៅ​ពិនិត្យ​មើល​ខាងក្នុង​ទូ ស្រាប់តែ​បាត់​ទូរស័ព្ទ​អស់រលីង ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្តែង និង​ស្រាវជ្រាវ​រកមុខ​ជនសង្ស័យ​ទាំងនោះ ។ ចំណែកឯ​កាមេរ៉ា​សុវត្ថិភាព​ចំនួន​២​គ្រាប់​ដែល​បំពាក់​នៅ​ក្នុង​ហាង​នោះ​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​កាច់​ក្បាល​សំ​យ៉ុ​ង​ចុះ​ក្រោម ខុស​ទម្រង់​ដើម ទើប​មិន​អាច​ចាប់​បាន​សកម្មភាព​របស់​ពួក​គេ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​មុខសញ្ញា​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ