ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ដៃ​គ្នា​ចូល​ផ្ទះសំណាក់​… រួច​រវល់​តែ​ឆ្លៀត​​បឺត​បង្ហុយ ស្រាប់តែ​ឆ្មក់​ចូល​ឃើញ​ស្តែង​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គូស្នេហ៍​១​គូ​បាន​ដឹក​ដៃ​គ្នា​ចូល​ទៅ​រួម​មេត្រី​នៅ​ក្នុងផ្ទះ​សំណាក់ ប៉ុន្តែ​ពេល​ទៅ​ដល់​មិន​ទាន់​ចាប់ផ្ដើម​បើក​ប្រតិបត្តិការ​នៅឡើយ ព្រោះតែ​រវល់​តែ​ឆ្លៀត​បឺត​បង្ហុយ​ថ្នាំ​ញៀន​យ៉ាង​ឆ្ងាញ់​មាត់​មុន​សិន ស្រាប់តែ​កម្លាំង​នគរបាល​ចូល​ទៅ​ទាន់​ក៏​ចាប់ខ្លួន​ទាំង​២​នាក់​តែ​ម្តង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​រសៀល ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គូស្នេហ៍​១​គូ​បាន​ដឹក​ដៃ​គ្នា​ចូល​ទៅ​រួម​មេត្រី​នៅ​ក្នុងផ្ទះ​សំណាក់ ប៉ុន្តែ​ពេល​ទៅ​ដល់​មិន​ទាន់​ចាប់ផ្ដើម​បើក​ប្រតិបត្តិការ​នៅឡើយ ព្រោះតែ​រវល់​តែ​ឆ្លៀត​បឺត​បង្ហុយ​ថ្នាំ​ញៀន​យ៉ាង​ឆ្ងាញ់​មាត់​មុន​សិន ស្រាប់តែ​កម្លាំង​នគរបាល​ចូល​ទៅ​ទាន់​ក៏​ចាប់ខ្លួន​ទាំង​២​នាក់​តែ​ម្តង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​រសៀល ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ «​សំបូរ​ពេជ្រ​» ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា គូ​ស្នហ៍​១​គូ​នោះ​ខាង​ប្រុស​ឈ្មោះ លឹ​ម សំអាង អាយុ​២៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ច្រប ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ចំណែក​ខាង​ស្រី​ហៅ​ស្រី​ស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ចោម​ចៅ​៣ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គូស្នេហ៍​វ័យក្មេង​១​គូ​នេះ បាន​នាំ​គ្នា​ចូល​ទៅ​កាន់​ផ្ទះសំណាក់​ខាងលើ ដើម្បី​រួមមេត្រី​ជាមួយ​គ្នា​ដោយ​ខាង​ប្រុស​នាំ​យក​ថ្នាំ​ញៀន​ទៅ​ជាមួយ​ផង​ដែរ លុះ​ពេល​ទៅ​ដល់​មិន​ទាន់​គិត​រួមមេត្រី​សិន​ទេ បែរជា​នាំ​គ្នា​សេព​គ្រឿងញៀន​យ៉ាង​ឆ្ងាញ់​មាត់​ទៅ​វិញ​។

នគរបាល​បន្ត​ថា ខណៈ​ពេល​នោះ​ដោយ​មានការ​សហ​ការណ៍​ល្អជា​មួយ​ម្ចាស់ផ្ទះ​សំណាក់ ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​១ ក្រោម​ការ​បញ្ជា​ពី​សំណាក់​លោក​វរសេនីយ៍ឯក យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ធ្វើការ​ឆែក​ត្រួតពិនិត្យ​ក៏​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់ ដប​សម្រាប់​ជក់​ថ្នាំ​១ ទើប​ចាប់ខ្លួន​គូស្នេហ៍​ទាំង​២​នាក់​នេះ​តែ​ម្ដង​។

ក្រោយ​ពេល​ចាប់ខ្លួន នគរបាល​បាន​នាំ​គូស្នេហ៍​ទាំង​២​នាក់​នេះ រួម​ជាមួយ​វត្ថុ​តាង​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​កា​កាប​១ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ