ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឧត្តមសេនីយ៍ សៅ សុខា…នឹងចុះ​មក​​ស្ទឹង​ត្រែងពិនិត្យខ្មោចឡាន​ដឹក​​ឈើ?

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

​​ខេត្តស្ទឹងត្រែង ​៖ ​បើ​តាម​ការ​ឱ្យ​ពី​មន្ត្រី​កងរាជអាវុធហត្ថ​បាន​បង្ហើប​ថា​ ​បើមិនមានអ្វីប្រែប្រួលទេនោះ ​ថ្ងៃ​ស្អែក​ថ្ងៃ​ទី​៧ ​សីហា លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ដឹកនាំ​សមាសភាព​អន្តរក្រសួង​…

​​ខេត្តស្ទឹងត្រែង ​៖ ​បើ​តាម​ការ​ឱ្យ​ពី​មន្ត្រី​កងរាជអាវុធហត្ថ​បាន​បង្ហើប​ថា​ ​បើមិនមានអ្វីប្រែប្រួលទេនោះ ​ថ្ងៃ​ស្អែក​ថ្ងៃ​ទី​៧ ​សីហា លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ដឹកនាំ​សមាសភាព​អន្តរក្រសួង​ ចូលរួម​ត្រួតពិនិត្យ​ការងារ​របស់​គណៈកម្មការជាតិ​ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ នឹងមក​ខេត្តស្ទឹង​ត្រែង​ ​ក្នុង​គោលដៅ​ពិនិត្យ​ខ្មោច​រថយន្ត​ដែល​ជា​វត្ថុ​តាង​ពាក់ព័ន្ធ​​ក្នុង​សកម្មភាព​ប្រ​ព្រឹ​ត្តបទ​ល្មើស ។

ស្ថិត​ក្រោយ​យុទ្ធនាការ​រុករក ​និង​បង្ក្រាប​រឹបអូស​វត្ថុ​តាង​បម្រើ​ឱ្យ​​បទល្មើស​ធនធានធម្មជាតិ​ ខាងកម្លាំង​ កងរាជអាវុធហត្ថ​ រួម​កម្លាំង​ចម្រុះ​ ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​បាន​រឹបអូស​រថយន្តប៉ា​កុង​
សរុប​២១​គ្រឿង ​និង​ត្រាក់ទ័រ​អូស​ចំនួន​២​គ្រឿង​ ។​ សម្រាប់វត្ថុ​តាង​ទាំងនេះ ​ត្រូវ​បាន​ដុត​កម្ទេចចោល​នៅ
នឹង​កន្លែង ​ហើយ​ត្រូវ​កាត់​បំបែកជា​បំណែក​ប្រមូល​រក្សា​ទុក​នៅ​ទីតាំង​សុវត្ថិភាព​ ។

បើ​តាម​ប្រភព​ពី​មន្ត្រី​អាវុធហត្ថឱ្យ​ដឹង​ថា ​ខ្មោច​រថយន្ត​ដែល​ជាវត្ថុ​តាង​ទាំង​ជាង​២០​នោះ ​នឹង​ត្រូវ​ដឹក​ជញ្ជូន​បន្ត​ទៅ​រក្សា​ទុក​នៅ​ភ្នំ​ជំ​រាយ​ខេត្តកំពង់ឆ្នាំង ​ក្នុង​ផ្ទៃ​ទំហំ​២ហិ​កតា ​ដែល​បាន​ត្រៀម​សម្រាប់​នឹង​ប្រមូល​ខ្មោច​រថយន្ត​ពី​គ្រប់​ទិសទី​ប្រមូលផ្តុំ​ទុកជា​វត្ថុ​តាង​ប្រវត្តិសាស្ត្រ​ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មាន​បន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ