ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពកម្ពស់ទឹក​នៅចំណុច​ស្ពាន២​កន្លែង​​ក្នុង​ខេត្តព្រះសីហនុត្រឹម​ថ្ងៃនេះ​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា តាមកំលាំងអាវុធហត្ថស្រុកកំពង់សិលាបានអោយដឹងថា គិតត្រឹមវេលា​ម៉ោង២និង​២០​នាទីឈានចូល​ថ្ងៃ​ទី​៦​ ខែ​សីហា​ ឆ្នាំ​២០១៩​ ស្ថានភាព​ទឹកនៅចំណុចស្ពានស្ទឹងសំរោងមាន​កំពស់​៤,៤០ម៉ែត្រ​ គឺ​បាន​ស្រក​ទៅវិញ​២តឹក រីឯអាកាសធាតុ​មេឃស្រឡះល្អ…

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា តាមកំលាំងអាវុធហត្ថស្រុកកំពង់សិលាបានអោយដឹងថា គិតត្រឹមវេលា​ម៉ោង២និង​២០​នាទីឈានចូល​ថ្ងៃ​ទី​៦​ ខែ​សីហា​ ឆ្នាំ​២០១៩​ ស្ថានភាព​ទឹកនៅចំណុចស្ពានស្ទឹងសំរោងមាន​កំពស់​៤,៤០ម៉ែត្រ​ គឺ​បាន​ស្រក​ទៅវិញ​២តឹក រីឯអាកាសធាតុ​មេឃស្រឡះល្អ ។​ បេីផ្អែកទៅលេីអាកាសធាតុមេឃស្រឡះល្អ​ ទឹក​នឹង​ស្រកតាម​ធម្មតាវិញ​​។​

តាមសេចក្តីរាយការណ៍​បាន​បន្ត​ថា ស្ពាន​ស្ទឹង​សំរោង​ ស្ថិតនៅ​តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ១១៥-១១៦​ ក្នុង​ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ​ ។​

តាមសេចក្តីរាយការណ៍បានបន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៩ នោះដែរ ​លោក​ គួ​ច ចំ​រេ​ី​ន អភិ​បាល​ខេត្ត​ព្រះ​សីហ​នុ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​មេ​ី​ល​ស្ថានភាពទឹក​នៅចំណុច​ស្ពាន​២​កន្លែង គឺ​ស្ពានអូរគគីរ និង​ស្ពាន​ស្ទឹង​សំរោង ដែល​ស្ថិត​​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់​សីលា ។

តាមការ​ពិនិត្យ​នៅ​ចំណុច​ស្ពាន​អូរ​គគី​រ​មាន​ព្រំប្រទល់ជាប់គ្នា​រវាង​​ខេត្តកំពង់ស្ពឺ​និង​ខេត្ត​ព្រះ​សីហ​នុ ជា​កន្លែង​ដែល​ទឹក​ហូរ​ច្រោះបណ្តាល​ឱ្យ​​ដាច់​បង្កាន់ដៃ​ និង​ដី​ក្បាលស្ពាន ។

លោក​​អភិបាលខេត្ត​ក៏​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៦​ សីហា​នេះ កម្ពស់​ទឹក​ពី​បាត​ស្ទឹង​មាន​ត្រឹម ៤,១០​ម៉ែត្រ​ប៉ុណ្ណោះ គឺ​មិន​មាន​បញ្ហានោះ​​ទេ ចំណែកការ​ធ្វើ​ចរាចរណ៍​នៅ​តែ​ដំណើរការ​ធម្មតា ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ