ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត២០០ទីតាំងអត់ច្បាប់នោះទេ ស្ថិត​ទូទាំង​​ខេត្តស្ទឹងត្រែង​

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ក្រោម​យុទ្ធនាការ​ចុះ​ត្រួតពិនិត្យ​រោង​សិប្បកម្ម​កែ​ច្នៃឈើ​​គ្រឿង​​សង្ហា​រឹម​ទូ​ទាំង​ខេត្ត​ស្ទឹងត្រែង ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មាន​រោង​សិប្បកម្ម​ជិត​២០០​កន្លែង​គ្មានច្បាប់​នោះទេ ​។ ទាក់ទិន​យុទ្ធនាការ​បង្ក្រាបនេះ គឺបន្ទាប់ពី​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​បាន​លើក​ប្រជុំ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩…

ខេត្តស្ទឹងត្រែង ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ក្រោម​យុទ្ធនាការ​ចុះ​ត្រួតពិនិត្យ​រោង​សិប្បកម្ម​កែ​ច្នៃឈើ​​គ្រឿង​​សង្ហា​រឹម​ទូ​ទាំង​ខេត្ត​ស្ទឹងត្រែង ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មាន​រោង​សិប្បកម្ម​ជិត​២០០​កន្លែង​គ្មាន
ច្បាប់​នោះទេ ​។ ទាក់ទិន​យុទ្ធនាការ​បង្ក្រាបនេះ គឺបន្ទាប់ពី​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​បាន​លើក​ប្រជុំ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ​កក្កដា ​កន្លងផងដែរ បានរៀបចំកម្លាំង​​ចុះ​ទៅ​តាម​គោលដៅ​ កាលពីរ​សៀល​ ​រហូត​
មក​ទល់​នឹង​ថ្ងៃទី​៦​​ សីហា​ នេះ​ កម្លាំង​ចម្រុះ​ពិនិត្យ​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​គ្រឿង​សង្ហា​រឹម​ទូ​ទាំង​ខេត្ត​បាន
១៧៦​កន្លែង​ ក្នុង​នោះ​រោង​សិប្បកម្មដែល​បាន​ចុះបញ្ជី​ច្បាប់​មាន​៩កន្លែង​ និង​ដេប៉ូ​លក់​ឈើក្រហម​២
កន្លែង​ សរុប​មានច្បាប់​១១​កន្លែង ​រីឯ១៦៥​កន្លែង​គ្មាន​ច្បាប់ ​។​

បើ​តាម​មន្ត្រី​អាវុធហត្ថ​បាន​បញ្ជាក់​ថា ​ចំនួននេះ​និង​អាច​មានការ​កើនឡើង​ ខណៈ​គណៈកម្មការ​ចម្រុះ​នៅ​តែ​បន្ត​ការ​រុករក​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​គ្រឿង​សង្ហា​រឹម​នេះ​ដដែល ​។ ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ដដែល​ថា យុទ្ធ នា​ការ​រុករក​ត្រួតពិនិត្យ​រោង​សិប្បកម្ម​នេះ​មិន​បោះបង់​ឡើយ ​បើសិន​មាន​របាយការណ៍​ស្តី​ពី​ទីតាំង​ថ្មី​និង​បន្ត​ចុះ​ពិនិត្យ​ដដែល​។

ពាក់ព័ន្ធ​ការ​ចុះ​ពិនិត្យ​នេះ​ដែរ​កម្លាំង​គណៈកម្មការ​ចម្រុះ​ដឹកនាំ​សម្របសម្រួល​ពី​ស្ថាប័ន​អាយ្យ​ការនៃ​សាលា​ដំបូង​បាន​ធ្វើការ​អប់រំ​ណែនាំ​ដល់​ម្ចាស់​សិប្បកម្ម​ផ្តិត​មេដៃ​ធ្វើ​កិច្ចសន្យា​បើសិន​ចង់​ប្រកប​អាជីវកម្ម​ដដែល​តម្រូវ​អោយទៅ​ចុះបញ្ជី​ច្បាប់​ត្រឹមត្រូវ​។​ចំណែក​សិប្បកម្ម​ដែល​ស្តុក​ឈើ​គ្មាន​ច្បាប់​ត្រូវ​បញ្ជា​អោយ​រឹបអូស​ទាំង​ឈើ​រួម​ទាំង​ឧបករណ៍​គ្រឿង​ម៉ា​សី​ុ​ន​ទាំងអស់​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។

នៅ​ក្នុង​ប្រតិ​បត្តិ​ត្រួតពិនិត្យ​រោង​សិប្បកម្ម​នេះ​ដែរ​គណៈកម្មការចម្រុះ​បាន​រក​ឃើញ​សិប្បកម្ម​ដែលមានច្បាប់​ទាំងអស់​បាន​ធ្វើ​ផ្ទុយ​ពីឯកសារ​ច្បាប់​ដោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចេញ​ប៉េសេ​កន្លែងខ្លះ​៥​ម៉ែត្រគូប​ឯ​កន្លែង​ខ្លះ​១០​ម៉ែត្រគូប​សុទ្ធ​សឹង​ខុស​ទៅ​នឹង​យៈ​ថា​ប្រភេទ​ដែល​ជម្រុញ​អោយ​មានការ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​ផង​ដែរ​រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​៦​សីហា​នេះ​ឈើ​ដែល​បាន​រឹបអូស​នៅ​មិន​ទាន់​បូក​សរុប​វាស់វែង​នៅឡើយ​ដែរ​តែ​បរិមាណ​ចំនួន​រាប់រយ​ម៉ែត្រគូប​។

ទាក់ទង​ករណី​ខាងលើ​កម្លាំង​គណៈកម្មការ​ចម្រុះ​បាន​អប់រំ​ដល់ម្ចាស់​ទីតាំង​ទាំងអស់​ហើយក៍​មានការ​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​មួយចំនួន​ដែល​ប្រឆាំង​មិន​ព្រម​សហការ​ជាមួយ​សមត្ថកិច្ច​តែ​គេ​នៅ​មិនទាន់​ដឹង​ថា​មនុស្ស​ទាំងនោះ ​នឹង​ប្រឈម​ផ្លូវច្បាប់​យ៉ាងណា​ឡើយ​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ