ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ធ្វើ​ឱ្យ​អ្នក​រត់​ម៉ា​រ៉ា​តុង​កាន់តែ​ពេញចិត្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ កីឡាករ កីឡាការិនី​មួយ​ចំនួន​ដែល​បាន​មក​ចូលរួម​ក្នុង​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ ចក្រភព​ខ្មែរ​លើក​ទី ៦ បង្ហាញ​នូវ​ក្ដី​រីករាយ​ជាមួយនឹង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (Wurkz) ដែល​មិន​ត្រឹមតែ​ឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​សប្បុរសធម៌​ដ៏​ធំ​នេះ​ប៉ុណ្ណោះ​ទេ…

ខេត្តសៀមរាប ៖ កីឡាករ កីឡាការិនី​មួយ​ចំនួន​ដែល​បាន​មក​ចូលរួម​ក្នុង​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ ចក្រភព​ខ្មែរ​លើក​ទី ៦ បង្ហាញ​នូវ​ក្ដី​រីករាយ​ជាមួយនឹង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (Wurkz) ដែល​មិន​ត្រឹមតែ​ឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍​សប្បុរសធម៌​ដ៏​ធំ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​យកចិត្តទុកដាក់​ខ្ពស់​ដល់​អ្នកចូលរួម​ផង​ដែរ ។

ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង ដែល​ទាក់ទាញ​អ្នកចូលរួម​កម្ពុជា និង​បរទេស​ប្រមាណ ៤៧ ប្រទេស ចែក​ចេញ​ជា ៤ ប្រភេទ​ចម្ងាយ​ផ្សេង​ៗ​គ្នា​រួម​មាន ៖ 42km, 21km, 10 km និង 3km ដោយ​វិញ្ញាសា​នីមួយ​ៗ នៅ​ឆ្នាំ​នេះ​សុទ្ធតែ​ទទួល​បានការ​ចូលរួម​កើន​ឡើងជា​សរុប​ប្រមាណ ២០% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០១៨ ។

សម្រាប់​កីឡាករ​កីឡាការិនី​មិនមែន​អាជីព ការ​រត់​ចម្ងាយ​ឆ្ងាយ​ខាងលើ​អាច​ជា​ការ​លំបាក​មួយ​ដែល​ទាមទារ​ទាំង​ការ​តាំងចិត្ត ការ​ហ្វឹកហាត់ ដើម្បី​ទៅ​ដល់​គោលដៅ និង​ប្រឈម​នឹង​ការ​ឈឺចាប់​សាច់ដុំ​លើ​រាង​កាយ បន្ទាប់​ពី​រត់​ចប់ ដូច្នេះ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក បាន​រៀបចំ​បន្ថែម​នូវ​ការ​ផ្តល់​ជូន​ពិសេស ដើម្បី​សម្រួល​ដល់​អ្នក​រត់​ទាំងអស់​គ្នា ។

កញ្ញា ប៊ុ​ណ្ណា លី​ន អ្នកចូលរួមរ​ត់ម្នាក់​បាន​បញ្ជាក់​ថា «​នាង​ខ្ញុំ​ពិតជា​ពេញចិត្ត​ខ្លាំង​ជាមួយ​ការ​ចូលរួម​ទិវា​រត់​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​នេះ ដោយសារ​នាង​ខ្ញុំ​បាន​រួមចំណែក​ការងារ​មួយ​ផ្នែក​របស់​សង្គម ។ នៅ​តាម​ដងផ្លូវ​ដែល​អ្នក​រត់​ទាំងអស់​បាន​ឆ្លងកាត់​វិញ គឺថា​ពិតជា​ស្រស់​ស្អាត​ខ្លាំង ដោយសារ​ទេសភាព​ប្រាង្គ​ប្រាសាទ​នានា​នៅ​តាម​ផ្លូវ បូក​រួម​ជាមួយ​ដើមឈើ​ធំ​ៗ​ត្រជាក់ ដែល​កាត់​បន្ថយ​ភាព​ហត់នឿយ​ខ្លះ​ដែរ​» ។

កញ្ញា​បាន​បន្ថែម​ទៀត​ថា «​ក្រៅ​តែ​ពី​ទេសភាព នាង​ខ្ញុំ​ពិតជា​កោតសរសើរ និង​ពេញចិត្ត​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ដែល​មិន​គ្រាន់តែ​ជា​អ្នក​ឧបត្ថម្ភ​ធំ​នៅ​ក្នុង​កម្មវិធី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រួម​ទាំង​ផ្តល់​បន្ថែម​ទាំង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ទឹកបរិសុទ្ធ​កម្ពុជា ទឹកក្រូច អាយ​ស៍ និង ទឹក​ផ្លែ​ឈើ ជូ​ប រួម​ជាមួយ​កន្លែង​សម្រាក​ដ៏​ស្រួល និង​ម៉ាស្សា​សាច់ដុំ​ជើង​បន្ថែម​ទៀត ដោយ​ឥត​គិតថ្លៃ​បន្ទាប់​ពី​រត់​ចប់​» ។

ជា​ចុង​ក្រោយ កញ្ញា​បាន​អំពាវនាវ​ថា «​យុវជន ដែល​គ្រោង​ចូលរួម​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង បែប​នេះ​ម្ដងទៀត​នៅ​ថ្ងៃ​ទី ៨ ខែធ្នូ​ខាង​មុខ កុំ​ភ្លេច​ទៅ​រក​ស្តង់​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក បន្ទាប់​ពី​រត់​ដល់ទី​»៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ