ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយោជន៍​នៃ​ជីវិត​គឺ​ការ​ប្រព្រឹត្ត​អំពើ​ល្អ

4 ឆ្នាំ មុន

ដើម្បី​ធ្វើ​ជីវិត​ឱ្យ​មាន​ប្រយោជន៍ សាធុជន​គប្បី​ព្យាយាមប្រមូល​នូវ​អំពើ​ល្អ​ឱ្យ​បាន​ច្រើន​យក​មក​ទុក​ក្នុង​ជីវិត​របស់​ខ្លួន ព្រោះថាជីវិត​យើង​នេះ​មិន​នៅ​ឋិតថេរ យឺនយូរ​វែង​ឆ្ងាយ​ប៉ុន្មាន​ទេ គង់​នឹង​ចាស់ គង់​នឹង​ឈឺ គង់តែ​ស្លាប់​គ្រប់​ៗ​គ្នា គ្មាន​នរណា​ម្នាក់​មាន​វាសនា​បាន​រស់​រហូត​នៅ​លើ​ផែនដី​នេះ​ឡើយ ។ ជីវិត​យើង​គ្រប់​គ្នា​នេះ​ជា​របស់​មិន​ទៀង…

ដើម្បី​ធ្វើ​ជីវិត​ឱ្យ​មាន​ប្រយោជន៍ សាធុជន​គប្បី​ព្យាយាមប្រមូល​នូវ​អំពើ​ល្អ​ឱ្យ​បាន​ច្រើន​យក​មក​ទុក​ក្នុង​ជីវិត​របស់​ខ្លួន ព្រោះថាជីវិត​យើង​នេះ​មិន​នៅ​ឋិតថេរ យឺនយូរ​វែង​ឆ្ងាយ​ប៉ុន្មាន​ទេ គង់​នឹង​ចាស់ គង់​នឹង​ឈឺ គង់តែ​ស្លាប់​គ្រប់​ៗ​គ្នា គ្មាន​នរណា​ម្នាក់​មាន​វាសនា​បាន​រស់​រហូត​នៅ​លើ​ផែនដី​នេះ​ឡើយ ។

ជីវិត​យើង​គ្រប់​គ្នា​នេះ​ជា​របស់​មិន​ទៀង មានការ​ប្រែប្រួល ផ្លាស់​ប្តូរ​ទៅ​គ្រប់ពេលវេលា គ្រប់​ដង្ហើម​ចេញចូល​។ កាយ​នេះ​ប្រៀប​ដូច​ជា​ភាជន៍​ដី​ទោះបី​តូច​ក្តី ធំ​ក្តី ដាំ​ឆ្អិន​ក្តី ឆៅ​ក្តី ឆ្នាំង​ទាំងនោះ​ទីបំផុត​មាន​កិរិយា​បែកធ្លាយ​ទៅ​ជា​ធម្មតា​យ៉ាងណា ជីវិត​របស់​សត្វលោក​ទាំងឡាយ​ក៏​ត្រូវ​ចាស់ ឈឺ ស្លាប់​ក៏​យ៉ាងនោះ​ដែរ ។

កុំ​ថា​ឡើយ​មនុស្ស​សត្វ ដែល​មានការ​ផ្លាស់​ប្តូរ​ពី​ក្មេង​ទៅ​ចាស់ ពី​ចាស់​ទៅ​ជរា ពី​ជរា​ទៅ​ឈឺ ពី​ឈឺ​ទៅ​ស្លាប់​នោះ សូ​ម្បី​តែ​សម្ភារ​មាន ទូរស័ព្ទ កង់ ម៉ូតូ រថយន្ត ផ្ទះសម្បែង​ជាដើម ដែល​ជា​របស់​គ្មាន​វិញ្ញាណ ក៏​មានការ​ប្រែប្រួល​ពី​ថ្មី​ទៅ​ចាស់ ពី​ចាស់​ទៅ​ខូច​ដែរ ។

យើង​ត្រូវ​ចាំ​ថា របស់​ណា​ដែល​មិន​ទៀងទាត់ របស់​នោះ​ជា​ទុក្ខ របស់​ណា​ដែល​ជា​ទុក្ខ​របស់​នោះ​គឺជា​របស់​មិនមែន​ខ្លួន​ជា​អនត្តា ព្រោះ​អាការ​ទាំងអស់​របស់​ជីវិត វា​សុទ្ធសឹងតែ​មិន​នៅ​ក្រោម​ការ​បង្គាប់បញ្ជា​របស់​អ្នក​ណា​ម្នាក់​ឡើយ ដូច្នេះ បើសិនជា​យើង​នៅ​តែ​ប្រកាន់​រឹងត្អឹង​ថា​ជា​របស់​ខ្លួន​នោះ យើង​ប្រាកដជា​មាន​សេចក្តី​ទុក្ខ​កាន់តែ​ខ្លាំង​ឡើង​ៗ​ហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ