ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង​ ត្រូវ​បាន​រក​ឃើញ

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក លី ដា​រិ​ទ្ធ មេបញ្ជាការ​រង​កង​រាជអាវុធហត្ថ​ខេត្ត សហការជាមួយ​លោក ជៀល សុផល នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រា​សាទ…

ខេត្តឧត្តរមានជ័យ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក លី ដា​រិ​ទ្ធ មេបញ្ជាការ​រង​កង​រាជអាវុធហត្ថ​ខេត្ត សហការជាមួយ​លោក ជៀល សុផល នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រា​សាទ និង​មន្ត្រី​បរិស្ថាន​ស្រុក អាជ្ញាធរ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត កាល​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​៣ ខែសីហា​កន្លង​ទៅ បាន​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​មួយ​កន្លែង ដែល​ម្ចាស់​ឈើ​បាន​ដឹក​យក​ទៅ​លាក់​ទុក​នៅ​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​ស្ថិត​ក្នុងភូមិ​ត្រពាំង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ។

លោក​វរសេនីយ៍ឯក លី ដា​រិ​ទ្ធ បាន​ឲ្យ​ដឹង​ថា ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ ពុធ សា​រ៉ា​ន់ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ទើប​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ ដែល​ក្រុម​ឈ្មួញ​បាន​ដឹក​ជញ្ជូន​ឈើ​ពី​តំបន់​ផ្សេង​ៗ​យក​ទៅ​លាក់​ទុក​នៅ​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ ព្រោះ​នៅ​ចំណុច​ដាក់​ឈើ​នេះ មាន​ដើម​ស្វាយ​ជា​ច្រើន​ដែល​ងាយស្រួល​បិទ​បាំង​មិន​ឲ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​រក​ឃើញ ។

លោក​បន្ត​ថា ឈើ​ប្រណីត​ចម្រុះ​ដែល​បាន​រក​ឃើញ​នេះ​មាន​ដូច​ជា សុ​ក្រំ ត្រ​សេក កកោះ គ្រញូង​ស្វា ផ្ចឹក និង​នាង​ខ្មៅ ហើយ​នៅ​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​នេះ​ម្ចាស់​ឈើ​បាន​គេចខ្លួន​បាត់ ។ សមត្ថកិច្ច​ប្រមូល​បាន​ឈើ​សរុប​ចំនួន​៣៧២​ដុំ ហើយ​បាន​ជួល​គោយន្ត​កន្ត្រៃ​ដឹក​យក​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ និង​ធ្វើការ​វាស់វែង​សរុប​ចំនួន​១៧,៥២​ម៉ែត្រគូប ។

គួរ​រំឭក​ថា នៅ​ភូមិសាស្ត្រ​ស្រុក​ត្រពាំង​ប្រាសាទ គេ​សង្កេត​ឃើញ​មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ជា​រៀង​រាល់​យប់​ថ្ងៃ ដាក់​ចូល​ទៅ​តាម​រោង​សិប្បកម្ម​កែ​ច្នៃ​ជា​ច្រើន​កន្លែង ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ