ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​សម រង្ស៊ី ​នឹងមិន​ដាក់​មនុស្ស​ជំនួស​កៅអី​តំណាង​​រាស្ត្រ​របស់​​លោកសម រង្ស៊ី ​ឡើ​យ គឺ​ទុក​ឱ្យទំនេរ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​​មន្ត្រី​ខុទ្ទកាល័យ​​​​គណ​បក្ស​សម រង្ស៊ី ​​​បានបង្ហើប​ឱ្យ​​ដឹ​ងកាលពី​ព្រឹក​ថ្ងៃ​ទី​​២១ មីនា ​​២០១១ ​ថា គណបក្ស​សម រង្ស៊ី ​មិន​មាន​​​គម្រោង​​​ដាក់​សមាជិក​ណា​ម្នាក់​ជំនួស​​អាសនៈ​របស់​​​លោក​សម រង្ស៊ី តំណាង​រាស្ត្រ​​មណ្ឌល​កំពង់ចាមនោះទេ ​ហើយថា គណ​បក្ស​រក្សាទុក​​​អាសនៈ​នេះ​​​ឱ្យ​នៅទំនេរ​រហូត​​ដោយ​អះអាង​​ថា លោក​សម រង្ស៊ី ​មិនមែនជា​​​ជន​​ឧក្រិដ្ឋ​​នោះ​ទេ ​ហើយអ្វីដែល​​លោកសម រង្ស៊ី ​ធ្វើ​ គឺ​ដើម្បី​​ប្រទេស​ជាតិ​ និងប្រជាជន​កម្ពុជា ។​
គេមិនអាច​ទាក់ទង​​លោក​យឹម សុវណ្ណ ​អ្នក​នាំ​ពាក្យ​​គណបក្ស​​សម រង្ស៊ី ​ដើម្បី​សុំ​​ការ​បំភ្លឺ​​​ទាក់​ទិន​​នឹង​​បញ្ហា​នេះ​នៅ​ឡើយទេ ។ មន្ត្រី​ គ.ជ.ប បាន​​ឱ្យ​​ដឹង​ថា ​លោក​សម រង្ស៊ី ​នឹង​ត្រូវលុប​ឈ្មោះ​​​ចេញពីបញ្ជី​​​​បោះឆ្នោត​​ និងលែង​មានសិទ្ធិ​​បោះឆ្នោត​​ ឬ​ឈរ​ឈ្មោះ​​​ឱ្យគេ​បោះឆ្នោត​ឱ្យ​​ទៀត​ ហើយ​​ចាប់​​ពីពេល​យុទ្ធនា​ការ​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​​នៅខែ​កញ្ញា​​ខាងមុខនេះតទៅ​ ​ពីព្រោះ​​​រដ្ឋ​​សភា​បាន​ដក​សិទ្ធិ​​​ជា​អ្នក​​តំណាង​រាស្ត្រ​​​​មណ្ឌល​កំពង់​​ចាម​ កាលពីថ្ងៃទី​​១៥ មីនា ​​២០១១ ​កន្លង​ទៅ​នេះ​ គឺ​ដូចជា​បាន​បញ្ចប់​​ជីវិត​​នយោបាយ​​របស់​​គាត់អ៊ីចឹង​។​
គួររំលឹក​​ថា សម្តេច​​ហេង សំរិន ប្រធានរដ្ឋ​សភា​​ជាតិ ដោយយោង​តាម​​សាល​ដីកា​​របស់​តុលា​ការ​កំពូល​​​ចុះថ្ងៃទី​​១ មីនា ២០១១ ​សម្តេច​បាន​​ចុះហត្ថ​លេខា​​នៅលើ​សេចក្តី​​ប្រកាស​​កាល​ពី​ថ្ងៃទី​​​១៥ មីនា ២០១១ ​ឱ្យ​​ដឹង​​ថា លោក​សម រង្ស៊ី ​ត្រូវ​បាត់​បង់​​​ទាំងស្រុង​​នូវ​​បុព្វ​សិទ្ធិ​​​ និង​សមា​ជិក​​​​ភាព​ជា​​សមាជិក​​រដ្ឋសភា​​នីតិកាលទី​​៤
ហើយ​ ៕