ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់​! ជីដូន​មាន​ជំងឺ​ហើយ​ថែម​ទាំង​បាត់បង់​ចៅ​ជាង​១​ខួប​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ស្រី​អាយុ​ជាង​១​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លង់ទឹក​ប្រឡាយ​ស្លាប់ កាលពី​វេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៩ នៅ​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍…

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ស្រី​អាយុ​ជាង​១​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លង់ទឹក​ប្រឡាយ​ស្លាប់ កាលពី​វេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៩ នៅ​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ។

ក្មេង​ស្រី​ដែល​ស្លាប់​ឈ្មោះ សាត ភី​រ៉ា អាយុ​ជាង​១​ឆ្នាំ រស់នៅ​ជាមួយ​ជីដូន ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​រស់នៅ​ជាមួយ​ជីដូន ដោយ​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ។ នៅ​មុន​ពេល​កើតហេតុ ជីដូន​ឈឺ​ក៏​ដេក​លង់លក់​បន្តិច លុះ​ពេល​ភ្ញាក់​ដឹងខ្លួន រក​ចៅ​មិនឃើញ ​ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​នាំ​គ្នា​ជួយ​ដើរ​រក ​ស្រាប់តែ​ប្រទះ​ឃើញ ក្មេង​ស្រី​រង​គ្រោះ​លង់ទឹក​ប្រឡាយ​ស្លាប់​បាត់​ទៅ​ហើយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ឃើញ​សព​ក្មេង​ស្រី​រង​គ្រោះ​រួច​ហើយ ក្រុម​គ្រួ​សារបាន​រាយការណ៍​ទៅ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ ។ បន្ទាប់​ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ក្មេង​ស្រី​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន រូ​ច​បាន​ប្រគល់​សព​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ដែរ កន្លង​មក​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ទាំង​អាជ្ញាធរ​ខេត្ត​ផង​ដែរ តែងតែ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​នៅ​រដូវវស្សា ព្រោះ​ជា​ខែ​ទឹក​ឡើង សូម​យកចិត្តទុកដាក់​ចំពោះ​កូនចៅតូចៗ​ ចៀសវាង​មាន​ករណី​លង់ទឹក​ណាមួយ​កើត​ចេញពី​ការ​ធ្វេសប្រហែស ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ