ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនភ្លោះ​៣​នាក់​របស់​សម្ដេច​ដែល​ទើបនឹង​កើត​នៅ​ស្រុក​ក្រឡាញ់

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៩​នេះ​លោក​សេង ទៀង ជំនួយការ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​រួម​ដំណើរ​ដោយ​លោក…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៩​នេះ​លោក​សេង ទៀង ជំនួយការ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​រួម​ដំណើរ​ដោយ​លោក គុ​ជ លី​ណា សមាជិក​ក្រុម ប្រឹក្សា​ខេត្តសៀមរាប បាន​នាំ​យក​អំណោយ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ទៅ​ប្រគល់​ជូន​ចៅ​ភ្លោះ​០៣​នាក់ ស្រី​១ ប្រុស​២ ដែល​ទើបនឹង​សម្រាល​នៅ​ថ្ងៃ​ទី​០២ ខែ​សីហ ឆ្នាំ​២០១៩​នេះ ។

ដោយ​មាន​ឪពុក​ឈ្មោះ ចាន់ ញ៉​ន អាយុ​៤៩​ឆ្នាំ និង​ម្តាយ​ឈ្មោះ ឈ​ន់ ផល្លា អាយុ​៤៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូ​មិច​ន្លា​ស់​ដៃ ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។ អំណោយ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន រួម​មាន អង្ករ​ចំនួន​២០០​គីឡូក្រាម ,​ទឹកដោះគោ​០១​កេស , ស្ករស​០៥​គីឡូ​ក្រោម , ក្រ​ម៉ា​០២ , សា​រ៉ុ​ង​០២ និង​ថវិកា​ចំនួន​៥​លាន​រៀល ។

លោក​សេង ទៀង ជំនួយការ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បា​នប​ញ្ផា​ក់ថា ការ​យក​អំណោយ​មក​ផ្តល់​ជូន​ក្រុម​គ្រួសារ​កូនភ្លោះ​ទាំង​៣​នាក់​នា​ពេល​នេះ គឺ​សម្តេច​មិន​បាន​ប្រកាន់ពូជសាសន៍​នោះ​ទេ ហើយ​ក៏​មិន​ប្រកាន់​និន្នាការ​នយោបាយ​ដែរ​ឲ្យ​តែ​បងប្អូន​ប្រ​សូត្រ​បានកូន​ភ្លោះ​៣ គឺ​កូន​ទាំងនោះ​ជា​ចៅ​របស់​សម្តេច ហើយនឹង​ទទួល​បាន​អំណោយ​ដូច​ៗ​គ្នា ហើយ​ការ​មក​ចែក​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន​ជូន​ដល់​កូនភ្លោះ​ទាំង​៣​នាក់​នេះ គឺជា​លើក​ទី​៣៤៦ ហើយ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ